អ្នកវិភាគ៖ បើការចរចាមាន«ល្បិច» វិបត្តិនយោបាយនឹងអូសបន្លាយ
អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា និងអ្នកជំនាញការបោះឆ្នោត បានលើកឡើងថា ភាពជាប់គាំងផ្នែកនយោបាយនៅកម្ពុជា នឹងរកច្រកចេញរួច តាមរយៈការចរចានយោបាយ រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ប្រសិនបើគណបក្សទាំងពីរ ពិតជាមានសុឆន្ទៈ ក្នុងការចរចា។ ការលើកឡើងរបស់អ្នកវិភាគនៅពេលនេះ គឺបន្ទាប់ពីរគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពគ្នា ហើយគ្រោងចាត់តំណាង៦នាក់ម្ខាង ឲ្យបន្តការចរចា នៅថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខនេះ។
លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន មេដឹកនាំនយោបាយនៅកម្ពុជា។ (រូបថតឯកសារ)
នយោបាយកម្ពុជា - នាយកប្រតិបត្តិនៃគណៈកម្មាធិការ ឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា និងជាអ្នកវិភាគឯករាជ្យ លោក ហង្ស ពុទ្ធា [...]