ស ខេង៖ បើចរចា ត្រូវផ្តើមពីចំណុច«ឯកភាព»គ្នាចុងក្រោយ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ស ខេង បានថ្លែងឡើងថា បើគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ផ្តើមចរចាជាមួយគ្នាឡើង វិញ គឺត្រូវចាប់ផ្តើមពីចំណុចដែលបានព្រមព្រៀងគ្នា កាលពីពេលចរចាចុងក្រោយបំផុត។
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង។ (រូបថតឯកសារ)
នយោបាយ - ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមន្ទីររដ្ឋសភា ថ្ងៃទី២១ ខែឧសភា លោកស ខេង មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានអត្ថាធិប្បាយថា គណបក្សប្រជាជនកម្ពុជា មិនដែលបដិសេធការចរចាជាមួយគណបក្សសង្រ្គោះជាតិនោះទេ ហើយក៏សង្ឃឹមថាគណបក្សសង្រ្គោះជាតិ គោរពកិច្ចព្រមព្រៀង ដែលបានឯកភាព ក្នុងពេលចរចាជាមួយគ្នា។
លោកស [...]