សេចក្តីព្រាងច្បាប់ គ.ជ.ប នឹងត្រូវបញ្ចាប់ជាស្ថាពរក្នុងខែកុម្ភៈឆ្នាំ២០១៥
តាមសេចក្តីប្រកាសព័ត៌មាន ដែលចុះហត្ថលេខាដោយប្រមុខនៃបក្សទាំងពីរ លោក ហ៊ុន សែន និងលោក សម រង្ស៊ី បានឯកភាពគ្នាលើចំណុចបី រូមមាន ទីមួយការដាក់ឲ្យមានដំណើរការ នៃស្ថានីយ៍ទូរទស្សន៍ និងវិទ្យុរបស់ គណបក្សសង្គ្រោះជាតិ នៅតាមបណ្តាខេត្តនានា។ ទីពីរ ឯកភាពលើការកែសម្រួល បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងទីបី បញ្ចប់បញ្ហាដែលនៅសេសសល់ ក្នុងសេចក្តីព្រាងច្បាប់ គ.ជ.ប។
តាមសេចក្តីប្រកាសព័ត៌មាននេះ ប្រមុខដឹកនាំគណបក្សទាំងពីរ នឹងជួបគ្នាជាផ្លូវការនៅសប្តាហ៍ក្រោយ ជជែកលំអិតលើចំណុចទាំងបីខាងលើ។ ពិសេសសេចក្តីព្រាងច្បាប់ គ.ជ.ប ដែលនឹងត្រូវបញ្ចាប់ជាស្ថាពរ ក្នុងខែកុម្ភៈឆ្នាំ២០១៥ ខាងមុខ។
សូមអានខ្លឹមសារលំអិត នៃសេចក្តីប្រកាសព័ត៌មាន របស់ប្រមុខបក្សទាំងពីរដូចខាងក្រោម៖