សម រង្ស៊ី បង្ហោះសារពី ចន ម៉ាកខេន ដែលប្រកាសឈប់ព្យាបាលជំងឺមហារីក
កាលពីថ្ងៃសុក្រម្សិលម៉ិញ ក្រុមគ្រួសារនៃលោក ចន ម៉ាកខេន (John McCain) សមាជិកព្រឹទ្ធសភាជើងចាស់អាមេរិក បានប្រកាសឲ្យដឹង ពីការសម្រេចរបស់អតីតបេក្ខជនប្រធានាធិបតីអាមេរិករូបនេះ ក្នុងការឈប់ព្យាបាល ជំងឺមហារីកខួរក្បាល ដ៏រ៉ាំរ៉ៃរបស់លោក ដែលបានកើតមាន តាំងពី១ឆ្នាំមកហើយ។ ការសម្រេចចិត្ត ដែលធ្វើឲ្យមានរំជួលចិត្ត សម្រាប់មជ្ឈដ្ឋានទូទៅ ទាំងនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។
សម្រាប់មេដឹកនាំប្រឆាំង របស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បានសំដែងសមានចិត្តរបស់លោក នៅចំពោះដំណឹងនេះ ដោយបានហៅលោក ចន ម៉ាកខេន ថាជា«មិត្ត»ម្នាក់។ ប្រធានចលនាសង្គ្រោះជាតិ ដែលកំពុងមានវត្តមាន នៅសហរដ្ឋអាមេរិក បានបង្ហោះសាររបស់លោក ដោយមានសេចក្ដីថា៖
«លោក ចន ម៉ាកខេន គឺជានិងនៅតែជា អ្នកការពារលទ្ធិប្រជាធិបតេយ្យ ដែលមិនចេះនឿយហត់មួយរូប សម្រាប់ប្រទេសកម្ពុជា ហើយលោកគឺជាមិត្តភ័ក្រដ៏ស្មោះស្ម័គ្របំផុត នៃសេរីភាព នៅគ្រប់ទិសទីទាំងអស់ [...]