សម្ភាសប៉ុល ហំម៖ វត្តមានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក្នុងបក្សប្រឆាំងជាសិទ្ធរបស់លោក
នៅក្នុងសមាជលើកទីមួយ របស់គណៈបក្សសង្គ្រោះជាតិ កាលពីម្សិលម៉ិញ គេឃើញមានវត្តមានរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ យាងមកចូលរួម និងទទួលបានការតែងតាំង ជាសមាជិកគណកម្មាធិការនាយករបស់គណបក្ស។ នេះជាការអះអាង អោយកាន់តែច្បាស់បន្ថែមទៀត ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាទូទៅ បានរាយការណ៍ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ពីការយាងចូលធ្វើនយោបាយរបស់ព្រះអង្គ ជាមួយគណបក្សប្រឆាំង។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក្នុងសមាជរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៧ខែមេសា។
សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ត្រូវបានសារធារណៈជនស្គាល់ថា ជាលេខាផ្ទាល់ នៃអតីតព្រះមហាវីរៈក្សត្រនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងជាសមាជិកស្ថាបនិកនៃគណបក្សហ្វុនស៊ីនប៉ិច ដែលមានព្រះអង្គម្ចាស់អរុណរស្មី [...]