ស្ត្រីឥណ្ឌូនេស៊ី ត្រូវពិនិត្យ«ព្រហ្មចារីយ៍»សិន មុនធ្វើជានគរបាល
បេក្ខនារីជាច្រើន បានរៀបរាប់ថា ខ្លួនត្រូវរងនូវការត្រួតពិនិត្យ ដ៏អាក្រក់ ដើម្បីឲ្យដឹងថា ខ្លួននៅក្រមុំឬយ៉ាងណា ខណៈការត្រួតពិនិត្យនេះ បានបង្កឲ្យមានស្លាកស្នាម នៃការឈឺចាប់ និងការខ្មាសអៀន បានដក់ជាប់ក្នុងចិត្ត រហូតមកដល់បច្ចុប្បន្ន។ ពួកនាងៗ ចាំបាច់ត្រូវស្រាត ដោះខោអាវចេញទាំងអស់ពីខ្លួន ហើយឈរនៅមុខគ្រូពេទ្យស្ត្រី ដែលបន្ទាប់មក បានលូកម្រាមដៃ«ចំនួនពីរ» ទៅក្នុងទ្វាមាសរបស់ពួកនាង។
បើតាមអាជ្ញាធរនៃប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា ការបង្កើតឲ្យមាន នូវការត្រួតពិនិត្យដូច្នេះ ដោយមានតម្រូវការ ចង់ដឹងឲ្យច្បាស់ថា ពួកនាងនឹងគ្មានជំងឺ«សង្គម»ប្រចាំកាយទេ មុនពេលចូលមកធ្វើជាភ្នាក់ងារនគរបាល។
រហូតមកទល់នឹងថ្ងៃនេះ ភ្នាក់ងារនគរបាលជាស្ត្រី នៅក្នុងប្រទេសឥណ្ឌូនេស៊ី មានចំនួនតែ៣%ប៉ុណ្ណោះ។ ចំនួននេះ អាចបញ្ជាក់បានថា ការត្រួតពិនិត្យ«ព្រហ្មចារីយ៍» ជាមូលហេតុមួយ ដែលធ្វើឲ្យស្ត្រីៗ នៅឥណ្ឌូនេស៊ី [...]