ហ៊ុន សែន៖ ទោះម៉ែអភ័យឯកសិទ្ធិ ឪអភ័យឯកសិទ្ធិក៏ដោយ!
ទោះជននោះ ជាមន្ត្រីរបស់អង្គការសហប្រជាជាតិ ដែលមានអភ័យឯកសិទ្ធិ ឬមកពីណាក៏ដោយ តែសម្រាប់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន វាមិនមានអ្វីពិសេសនោះទេ។ បុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងតំណែងជានាយករដ្ឋមន្ត្រី តាំងពីជាង៣០ឆ្នាំមកនោះ បានថ្លែងព្រមាននៅថ្ងៃអាទិត្យនេះថា នឹងមិនលើកលែងឲ្យនរណាទាំងអស់ ក្នុងនោះមានទាំងមន្ត្រី របស់អង្គការសហប្រជាជាតិម្នាក់ផង ដែលអង្គភាពប្រឆាំងអំពើពុករលួយអះអាងនឹងធ្វើការនាំខ្លួន ឲ្យខាងតែបាន។
ថ្លែងក្នុងកម្មវិធីមួយ ជាមួយនឹងក្រុមកម្មករនៅក្រុងព្រះសីហនុ ដើម្បីអបអរទិវាពលកម្មអន្តរជាតិ១ឧសភា លោក ហ៊ុន សែន បានប្រើសំដីរបស់លោកធ្ងន់ៗ ទាក់ទងនឹងករណីនេះថា៖ «កុំអាងអភ័យឯកសិទ្ធិ… ម៉ែអភ័យឯកសិទ្ធិ ឪអភ័យឯកសិទ្ធិក៏ដោយ។ (...) ច្បាប់គឺច្បាប់ អត់មានរញ៉េរញ៉ៃទេ។» លោកថា ទោះបីមន្រ្តី UN មានអភ័យឯកសិទ្ធិក៏ដោយ ក៏ប្រឈមនឹងការជាប់ពន្ធនាគារ [...]