រថភ្លើងទីមួយ បានចេញពីរាជធានីឡុងដ៍ មកដល់ប្រទេសចិន
ជាខ្សែរថភ្លើងទីបី ដែលបានធ្វើដំណើរចេញ ពីទឹកដីភាគខាងលិច នៃទ្វីបអ៊ឺរ៉ុប មកកាន់ទឹកដីភាគខាងកើត នៃទ្វីបអាស៊ី និងជាខ្សែរថភ្លើងទីមួយ ដែលភ្ជាប់រាជធានី ឡុងដ៍ នៃចក្រភពអង់គ្លេស មកកាន់ក្រុង យីវូ (Yiwu) ស្ថិតនៅភាគខាងត្បូង នៃក្រុងសៀងហៃ ប្រទេសចិន។
ចេញដំណើរពីរាជធានី ឡុងដ៍ តាំងពីថ្ងៃទី១០ ខែមេសា (៣សប្ដាហ៍មុន) រថភ្លើងនេះទើបនឹងចូលមកចត ក្នុងស្ថានីយ៍អាយស្ម័យាន នៃក្រុង«យីវូ» នៅវេលាម៉ោង ១ និង៣០នាទី ព្រឹកព្រហាមថ្ងៃសៅរ៍ ទី២៩ ខែមេសានេះ ដោយឆ្លងកាត់តាមផ្លូវដែក នៃប្រទេសជាច្រើន មានចំងាយសរុបប្រមាណជាង ១២ ០០០គីឡូម៉ែត្រ។ នេះ បើតាមការប្រកាសឲ្យដឹង របស់សហគ្រាសចិន ដែលទទួលបន្ទុក ទៅលើការដឹកជញ្ជូននេះ។
ប្រទេស ដែលរថភ្លើងបានឆ្លងកាត់ មានប្រទេសបារាំង ប៊ែលហ្សិក អាល្លឺម៉ង់ ប៉ូឡូញ ប៊ីយ៉េឡូរ៉ូស្ស៊ី រ៉ូស្ស៊ី និងប្រទេសកាហ្សាកស្ដង់។ ផ្លូវដែកពីរខ្សែមុន ដែលភ្ជាប់អ៊ឺរ៉ុបខាងលិច ទៅកាន់ប្រទេសចិន [...]