Posts tagged as "Xi Jinping"

ចិន​ពិន័យ​មន្ត្រី​ជិត​១៧​ពាន់​នាក់ ពីបទ«ហឺហា​បំពាន​តួនាទី»

ចិន​ពិន័យ​មន្ត្រី​ជិត​១៧​ពាន់​នាក់ ពីបទ«ហឺហា​បំពាន​តួនាទី»

មន្ត្រីអ្នករដ្ឋកាចិនសរុបទាំងអស់ ជិត១៧ពាន់នាក់ ត្រូវបានចាប់ឲ្យទទួលពិន័យ ពីបទបានរំលោភលក្ខត្តិកៈថ្មី នៃបក្ស​កុម្មុយនីស​របស់ប្រទេសនេះ ដែលកំហិតកាន់តែខ្លាំងឡើងឲ្យមន្ត្រីសាធារណៈទាំងអស់ ប្រកាន់អត្តចរិកសមរម្យជាមួយ​នឹងប្រជាជន។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានផ្លូវការរបស់ប្រទេសចិន។


លោក ស៊ី ជៀងភីង ប្រធានបក្សកុម្មុយនីស និងជាប្រធានាធិបតីថ្មី នៃប្រទេសចិន។

អំពើពុករលួយ - ទីភ្នាក់ងារសារព័ត៌មានចិនថ្មី បានថ្លែងនៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួនថា ក្នុងចំណោម​ការរំលោភ​លក្ខត្តិកៈទាំងនោះ មានរាប់បញ្ចូលផងដែរ នូវការចំណាយពិសេសៗ ជ្រុលហួសហេតុ ការប្រើប្រាស់រថយន្ដ​រដ្ឋ​ហួស​តម្រូវ​ការ ឬការធ្វើដំណើរទៅបរទេស ដែលមិនមានប្រយោជន៍នោះជាដើម។ ការត្រួតពិនិត្យទាំងនោះ [...]

បើក​ឲ្យ​មាន​«ទូរស័ព្ទ​ក្រហម» រវាង​ចិន​និង​វៀតណាម ក្នុងជម្លោះ​ដែន​ទឹក

បើក​ឲ្យ​មាន​«ទូរស័ព្ទ​ក្រហម» រវាង​ចិន​និង​វៀតណាម ក្នុងជម្លោះ​ដែន​ទឹក

ប្រទេសចិន និងវៀតណាម បានសម្រេចចិត្តបើកខ្សែ«ទូរស័ព្ទក្រហម»មួយ ដែលនឹងភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងទីក្រុង​ប៉េកាំង និងទីក្រុងហាណូយ ក្នុងគោលបំណងដោះស្រាយជម្លោះដែនសមុទ្រចិនខាងត្បូង។ នេះបើតាមការប្រកាស​ឲ្យ​ដឹង កាលពីចុងសប្ដាហ៍កន្លងមក ដោយសារព័ត៌មានផ្លូវការមួយ ក្នុងឱកាសដំណើរទស្សនកិច្ចនៅប្រទេសចិន របស់​ប្រធានាធិបតី​វៀតណាម លោកទ្រឿង តានសាង (Truong Tan Sang)។


លោកប្រធានាធិបតីចិន និងប្រធានាធិបតីវៀតណាម ដើរត្រួតពល។ (រូបថត MARK RALSTON / AFP)

សារព័ត៌មានផ្លូវការរបស់ចិន បានស្រង់សម្ដីរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មចិន ទទួលបន្ទុកខាងជលផល លោក វ៉ាង យីង មកបញ្ជាក់ថា «ជាមួយនឹងការបើកខ្សែទំនាក់ទំនងផ្ទាល់ នៅលើការនេសាទនេះ ភាគីទាំងសងខាង នឹងត្រូវ​បានជូនដំណឹងក្នុង៤៨ម៉ោង [...]

វិបត្តិឧបទ្វីបកូរ៉េ៖ អាមេរិក​ត្រៀម​ចរចារ «បាល់»​ស្ថិត​នៅ​ខាង​ទីក្រុង​ព្យុងយ៉ាង

វិបត្តិឧបទ្វីបកូរ៉េ៖ អាមេរិក​ត្រៀម​ចរចារ «បាល់»​ស្ថិត​នៅ​ខាង​ទីក្រុង​ព្យុងយ៉ាង

សហរដ្ឋអាមេរិក នៅតែបើកទ្វាចំហរ នូវរាល់ការចរចារដោយស្មោះស្ម័គ្រ និងភាតរភាព ដើម្បីការរំសាយអាវុធនុយក្លេអ៊ែរ ប្រសិនបើកូរ៉េខាងជើង បោះជំហានមួយមក។ នេះជាការប្រកាសអោយដឹង របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោកចន ឃែរី (John Kerry) នៅថ្ងៃច័ន្ទទី១៥ខែមេសានេះ ក្នុងសុន្ទរកថាបិតបញ្ចប់ ដំណើរទស្សនកិច្ចរបស់លោកនៅជប៉ុន និងនៅ​អាស៊ីខាងកើត។ «បាល់កំពុងស្ថិតនៅ ខាងទីក្រុងព្យុងយ៉ាង»។


រដ្ឋមន្ត្រីការបរទេសអាមេរិក លោកចន ឃែរី ។

លោកចន ឃែរី បានឆ្លងកាត់តាមទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ទីកន្លែងដែលលោកបានអះអាងជាថ្មី នូវការគាំទ្រ​របស់ទីក្រុងវ៉ាស៊ីនតោន មកសម្ព័ន្ធមិត្តកូរ៉េខាងត្បូងរបស់ខ្លួន។ បន្ទាប់មកទៀត ប្រមុខការទូតអាមេរិក បានធ្វើដំណើរ​ទៅ​កាន់ទីក្រុងប៉េកាំង [...]

វិបត្តិ​ឧបទ្វីប​កូរ៉េ៖ អាមេរិក​បាន​កំណត់​ច្បាស់ នឹង​«ការពារ»​ជប៉ុន

វិបត្តិ​ឧបទ្វីប​កូរ៉េ៖ អាមេរិក​បាន​កំណត់​ច្បាស់ នឹង​«ការពារ»​ជប៉ុន

អាមេរិក កំណត់យ៉ាងច្បាស់ ថានឹងការពារប្រទេសជប៉ុន។ នេះជាការប្រកាស របស់ប្រមុខការទូតអាមេរិក លោក ចន ឃែរី (John Kerry) នាទីក្រុងតូក្យូនៅថ្ងៃអាទិត្យទី១៤ខែមេសានេះ ក្នុងដំណើរចុងក្រោយបង្អស់ នៃបេសកកម្មការទូតរបស់​លោក​នៅ​តំបន់អាស៊ី។


លោកចន ឃេរី និងលោក ហ៊្វូមីយ៉ូ គីស្សីដា នៅក្នុងសន្និសិតកាសែតរួមគ្នា។

«សហរដ្ឋអាមេរិក ពិតជាបានកំណត់យ៉ាងច្បាស់ ថានឹងការពារប្រទេសជប៉ុន» នេះជាការបញ្ជាក់ របស់រដ្ឋមន្ត្រីការបរទេស​អាមេរិកលោកចន ឃេរី នៅក្នុងសន្និសិតកាសែត ជាមួយនឹងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហ៊្វូមីយ៉ូ គីស្សីដា (Fumio Kishida) នៅបន្ទាប់ពីជំនួបរវាងគ្នារួចមក។ កាលពីថ្ងៃសុក្រ ប្រទេសកូរ៉េខាងជើង បានគម្រាមប្រទេសជប៉ុន ពីការវាយ​លុក«នុយក្លេអ៊ែរ»មួយ ក្រោយពេលដែលទីក្រុងតូក្យូ [...]

កូរ៉េ​ខាង​ជើង​ទំនង​ចង់​សាក​ល្បង​នុយក្លេអ៊ែរ​លើក​ទី​៤ និង​កាំជ្រួច​អន្តរ​ទ្វីប

កូរ៉េ​ខាង​ជើង​ទំនង​ចង់​សាក​ល្បង​នុយក្លេអ៊ែរ​លើក​ទី​៤ និង​កាំជ្រួច​អន្តរ​ទ្វីប

ប្រទេសកូរ៉េខាងជើង ទំនងកំពុងរៀបចំសម្រាប់ថ្ងៃខាងមុខ ការបាញ់សាកល្បង កាំជ្រួចបញ្ជាពីចម្ងាយ និងការសាកល្បង​នុយក្លេអ៊ែរជាលើកទីបួន។ ទីក្រុងសេអ៊ូល បានផ្សាយដំណឹង ពីការសាកល្បងនេះ ថាប្រហែលជានឹងត្រូវធ្វើ ក្នុងរវាង​តែ​ពីរខែក្រោយការសាកល្បង ធ្វើកាលពីខែកុម្ភះកន្លងទៅ ដែលបង្កអោយមាន ការដាក់ទណ្ឌកម្ម ពីសហគមន៍អន្តរជាតិ ទៅ​លើប្រទេសកុម្មុយនីស។


ទីតាំង UNHA សម្រាប់បាញ់សាកល្បង នូវកាំជ្រួចទាំងឡាយ របស់កូរ៉េខាងជើង។

រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េ របស់ប្រទេសកូរ៉េខាងត្បូង លោក រីយ៉ូ គីល-ជេ (Ryoo Kihl-Jae) បានលើកពី«សញ្ញា» នៃសកម្មភាពខុសប្លែកពីធម្មតា នៅជុំវិញតំបន់សាកល្បងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ តែលោកបានបដិសេធ មិន​និយាយអ្វីផ្សេង ច្រើនជាងនេះឡើយ។

កាសែតប្រចាំថ្ងៃ ចុង អាង អ៊ីលប៊ូ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...