Posts tagged as "Xi Jinping"

ចិន​ជឿ​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ឆ្នាំ​ខាង​មុខ នឹង​សេរី-​យុត្តិធម៌​ស្រប​តាម​ឆន្ទៈ​រាស្ត្រ

ចិន​ជឿ​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ឆ្នាំ​ខាង​មុខ នឹង​សេរី-​យុត្តិធម៌​ស្រប​តាម​ឆន្ទៈ​រាស្ត្រ

មិនទាន់បានបោះឆ្នោតផង តែប្រទេសចិនកុម្មុយនីស្ដ៍ ដែលមិនដែលធ្វើការបោះឆ្នោត តាមបែបសេរី និងប្រជាធិបតេយ្យម្ដងសោះ បានចេញមុខមកប្រកាសរួចជាស្រេច ថាការបោះឆ្នោត​ជ្រើសរើសតំណាងរាស្ត្រ នៅក្នុងប្រទេសកម្ពុជា នាឆ្នាំខាងមុខ នឹងមានលក្ខណៈសេរី យុត្តិធម៌ ស្របតាមឆន្ទះប្រជាពលរដ្ឋ។ នេះ បើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស «Reuters» កាលពីម្សិលម៉ិញ។

ទីភ្នាក់ងារព័ត៌មាន បានស្រង់យកសំដី របស់លោក គង់ ស៊ាន់យូ (Kong Xuanyou) អនុរដ្ឋមន្រ្តី​ការ​បទេស​ចិន ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បត្តិម្សិលម៉ិញ មកបញ្ជាក់ថា ចិន​គោរព និង​គាំទ្រ​ចំពោះ​ដំណើរ​អភិវឌ្ឍ​ ដែល​ត្រូវបាន​ជ្រើស​រើស ​ដោយ​ប្រជាពលរដ្ឋ​កម្ពុជា [...]

ប្រធានាធិបតី​ចិន​ចាត់​ទុក ហ៊ុន សែន ជា​«មិត្ត​ដ៏​ពិត​ប្រាកដ​ម្នាក់»

ប្រធានាធិបតី​ចិន​ចាត់​ទុក ហ៊ុន សែន ជា​«មិត្ត​ដ៏​ពិត​ប្រាកដ​ម្នាក់»

ជំនួបក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន រវាងមេដឹកនាំទាំងពីរ កម្ពុជា-ចិន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយផ្លូវការជាច្រើន របស់ប្រទេសចិន យកមករាយការណ៍ តែគេមិនឃើញ មានការទម្លាយពីភាពលំអិត នៃកិច្ចពិភាក្សាគ្នានោះទេ។ មានតែប្រព័ន្ធទូរទូស្សន៍រដ្ឋចិន ឈ្មោះ «CGTN» តែមួយគត់ ដែលបានដកស្រង់ យកមករាយការណ៍ នូវសំដីនៃមេដឹកនាំទាំងពីរ ដែលត្រូវបានធ្វើឡើង ក្រោមប្រធានបទគន្លឹះ «ចិននឹងកសាងសហគមន៍ នៃជោគវាសនារួម ជាមួយកម្ពុជា»។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កំពុងធ្វើទស្សនកិច្ច នៅក្នុងប្រទេសចិន ដើម្បីចូលរួមកម្មវិធី នៃកិច្ចសន្ទនាកម្រិតខ្ពស់មួយ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនយោបាយនានា មកពីជុំវិញពិភពលោក ពីថ្ងៃទី២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០១៧​នេះ។

[...]

សម រង្ស៊ី ថា ហ៊ុន សែន ជា​«ឆ្កែ​កាច»​ដែល​ចិន​ចិញ្ចឹម

សម រង្ស៊ី ថា ហ៊ុន សែន ជា​«ឆ្កែ​កាច»​ដែល​ចិន​ចិញ្ចឹម

ប្រសិនជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើនយទ្ធនាការនយោបាយ ហៅក្រុមមេដឹកនាំគណបក្សប្រឆាំង ថាជា«អាយ៉ង» ឬជា«ខ្ញុំកញ្ជះ»បរទេសនោះ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិឯណោះ ក៏បានតំឡើងសម្លេងរបស់លោក ប្រឆាំងលោក ហ៊ុន សែន វិញដែរ។ មេដឹកនាំប្រឆាំងជាប្រវត្តិសាស្ត្រ របស់កម្ពុជា បានហៅលោកនាយករដ្ឋមន្ត្រី ថាជា«ឆ្កែកាច» ដែលប្រទេសចិនកុម្មុយនីស្ដកំពុងចិញ្ចឹម ក្នុងសម័យកាលនេះ ជំនួសឲ្យក្រុមខ្មែរក្រហម ដែលចិនឱបការពារយ៉ាងណែន ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។

លោក សម រង្ស៊ី បានប្រើឱកាសនៃការជួបជុំ អ្នកគាំទ្ររបស់លោក ដើម្បីថ្លែងពីរហស្សនាមថ្មី របស់លោក ហ៊ុន សែន ហើយនៅលើបណ្ដាញសង្គម លោកក៏បានចែករំលែកបន្ត ពីវោហាស័ព្ទនេះ ទៅដល់ប្រិយមិត្តរាប់លាននាក់របស់លោកនោះដែរ។ ដូចក្នុងជំនួបមួយ ជាមួយសហគមន៍ខ្មែរ ក្នុងនៅវត្តសន្តិភាព ទីក្រុងអាដេឡែត ប្រទេសអូស្ត្រាលី អតីតប្រធានគណបក្សប្រឆាំង បានពន្យល់ថា ចិន និងរ៉ូស្ស៊ី [...]

«មហាមិត្ត» គំនូរ​​ត្លុក​ចៅ​ចេក - ១៦ កញ្ញា ២០១៧

«មហាមិត្ត» គំនូរ​​ត្លុក​ចៅ​ចេក - ១៦ កញ្ញា ២០១៧

កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖  ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរ ជា​រូបថត វីដេអូ រូបគំនូរ អត្ថបទ​​ស្រាវជ្រាវ ប្រលោមលោក ល្បែង​កំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់អ្វីក៏ដោយ ដែលបម្រើ​ដល់​ប្រយោជន៍​សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមថតជារូបថត វីដេអូ ឬសរសេរ​អត្ថបទ - ឯកសារ (ដោយ​ប្រើពុម្ពអក្សរខ្មែរ​យូនីកូដ "Khmer Unicode" ដាក់លើ Microsoft Word file) នូវស្នាដៃទាំងនោះ ផ្ញើរ​មកទស្សនាវដ្ដី​តាម​រយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល [email protected]

ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដីសោមនស្សរីករាយ និង​ធ្វើការ​​ពិនិត្យ​ចុះ​ផ្សាយជាបន្តបន្ទាប់ ជាពិសេស​ទស្សនាវដ្ដី [...]

កូរ៉េខាងជើង ព្រមាន​ចិន​សម្ព័ន្ធ​មិត្ត​ខ្លួន ពី​«ផល​វិបាក​ដ៏​ធ្ងន់ធ្ងរ»

កូរ៉េខាងជើង ព្រមាន​ចិន​សម្ព័ន្ធ​មិត្ត​ខ្លួន ពី​«ផល​វិបាក​ដ៏​ធ្ងន់ធ្ងរ»

ទីភ្នាក់ងារព័ត៌មានផ្លូវការ «KCNA» ដែលជាសម្លេង ចេញពីរដ្ឋាភិបាល នៃគណបក្ស​កុម្មុយនីស​កូរ៉េ​ខាង​ជើង​ បាន​តម្លើង​សម្លេងខ្លាំងៗ កាលពីម្សិលម៉ិញ ទៅកាន់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជា​អ្នក​គាំទ្រ​​របស់​ខ្លួន។ ទី​ភ្នាក់ងារ​​នោះ បានផ្សាយ​បទវិចារណកថា ព្រមានក្រុងប៉េកាំង ពី«ផលវិបាកដ៏ធ្ងន់ធ្ងរ» ប្រសិន​ជា​​ប្រទេស​​ចិន ​ចង់​សាកល្បង​ខ្លាំង​ឡើង ពី​ភាព​​អត់ធ្មត់​របស់​រដ្ឋាភិបាល​ក្រុង ព្យុងយ៉ាង។

បទវិចារណកថា ដែលចេញផ្សាយ នៅយប់ថ្ងៃពុធ សប្ដាហ៍នេះ បានបញ្ជាក់ថា គឺរដ្ឋាភិបាលក្រុង ប៉េកាំង ទេ ដែល​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ ពី«ការដឹងគុណ»​​របស់ខ្លួន ចំពោះក្រុងព្យុងយ៉ាង ដែលបាន​​ជួយ​​ការពារ​ប្រទេស​ចិន។

ប្រទេសចិន និងកូរ៉េខាងជើង បានចាប់ដៃចងសម្ព័ន្ធមិត្តនឹងគ្នា នៅក្នុងអំឡុងសង្គ្រាមកូរ៉េ ដែល​បាន​កើត​ឡើង រវាង​ពី​ឆ្នាំ១៩៥០ មកទល់នឹងឆ្នាំ១៩៥៣។ បន្ទាប់ពីពេល​នោះមក ប្រទេសចិនបានក្លាយជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...