ទេព វន្នី៖ បើស្រ្តីមិនតស៊ូ តើនណាជាអ្នកតស៊ូជំនួស?
តាមទស្សនៈសង្គមខ្មែរស្រ្តី ត្រូវបានគេចាត់ថាត្រឹមតែជាមេផ្ទះ មើលកូន ដាំបាយ និងថែក្សាផ្ទះសំបែងតែប៉ុណ្ណោះ និងមិនត្រូវការអនុញ្ញាតពីស្វាមី ក្នុងចូរួមសកម្មភាពសង្គម។ ជាការកត់សម្គាល់រយៈកាលនៃការតវ៉ាចុងក្រោយនេះ ឃើញថាស្រ្តីតែងចេញមុខជាងបុរស ហើយសកម្មភាពនេះ វាបង្ហាញពីភាពក្លាហានរបស់ស្រ្តីសម័យឥឡូវ។
អ្នកស្រី ទេព វន្នី (នៅកណ្ដាល) នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅបឹងកក់រាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Vary)
ស្រ្តី និងការទាមទារ - «រយៈកាលចេញតវ៉ា៧ ឆ្នាំមកនេះយើងបានបាត់បង់តួនាទីជាស្រ្តីច្រើន។ ប៉ុន្តែទោះជាយ៉ាងណាក្តី យើងត្រូវតែចេញតវ៉ា ព្រោះដី និងផ្ទះគឺជីវិតរបស់ពួកយើង។ អញ្ចឹងយើងមិនអាចបញ្ឈប់សកម្មភាពទាមទាររបស់យើងបានទេ។ បើទោះបីជាដឹងថាទំនៀមទម្លាប់ខ្មែរ [...]