បាញ់សម្លាប់អ្នកការសែត៖ ស្ថាប័នព័ត៌មាន និងសង្គមស៊ីវិលរួមគ្នាថ្កោលទោស
នៅក្នុងសេចថ្លែងការណ៍ របស់ក្រុមប្រឹក្សាព័ត៌មានកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា ក្រុមប្រឹក្សាព័ត៌មានកម្ពុជា មានការសោកស្តាយ និងថ្កោលទោសចំពោះអំពើដ៏ព្រៃផ្សៃ មកលើអ្នកសារព័ត៌មាន។ សេចក្តីថ្លែងការណ៍របស់ស្ថាប័នដដែល បានស្នើឱ្យគ្រប់លំដាប់ថ្នាក់ ស្វែងរកជនដៃដល់និងបក្សពួក មកផ្តន្ទាទោសតាមច្បាប់ឱ្យធ្ងន់ធ្ង។
ចំណែកឯមជ្ឈមណ្ឌលព័ត៌មាន ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា បានថ្កោលទោសចំពោះឃាតកម្មនេះ និងអំពាវនាវឲ្យអាជា្ញធរក្នុងតំបន់ ចាត់វិធានការក្នុងការស៊ើបអង្កេត ដោយនាំយកឃាតករមកផ្តន្ទាទោស ដើម្បីបញ្ចប់និទណ្ឌភាព សម្រាប់អ្នកដែលប្រព្រឹត្តហិង្សា ប្រឆាំងនឹងអ្នកកាសែតនៅកម្ពុជា។ រីឯសមាគមអាដហុកបានចាត់ទុកថា នេះគឺជាករណីសម្លាប់ ដើម្បីបំបិទមាត់ជនរងគ្រោះ។
លោក សឺន ជុំសុធន [...]