អស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលខ្សែភាពយន្តរបស់ថៃ ត្រូវបានហាមឃាត់មិនឱ្យចាក់បញ្ចាំង នៅលើស្ថានីយទូរទស្សន៍នានា ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែថ្មីៗនេះ គេសង្កេតឃើញស្ថានីយទូរទស្សន៍ ប៉ុស្ដិ៍លេខ៥ បានចាប់ផ្ដើមចាក់បញ្ចាំងឡើងវិញ ហើយស្ថានីយ៍ទូរទស្សន៍មួយចំនួនទៀត ក៏នឹងត្រៀមចាក់បញ្ចាំងដូចគ្នាដែរ។ ចំពោះការផ្តល់សិទ្ធិ ឱ្យចាក់បញ្ចាំងនូវភាពយន្តថៃឡើងវិញនេះ បង្កឲ្យមានទាំងប្រតិកម្មគាំទ្រ រួមជាមួយនឹងការរិះគន់យ៉ាងខ្លាំងក្លា ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាតារាសិល្បៈមួយចំនួនផង។
ក្នុងទំព័រហ្វេសប៊ុក របស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាតារាសម្តែងខ្មែរជើងចាស់មួយរូបនោះ អ្នកនាងបានសរសេរសារជាច្រើន បង្ហោះជាសាធារណៈ ប្រកាសសុំឱ្យបន្តការផ្អាក មិនឱ្យចាក់ផ្សាយភាពយន្តថៃ នៅលើកញ្ចកទូរទស្សន៍ក្នុងប្រទេសកម្ពុជា។
អ្នកនាងបានសរសេរថា៖ [...]
កាលពីលើកមុន អ្នកនាង ចន ច័ន្ទលក្ខិណា ធ្លាប់បញ្ចេញប្រតិកម្មម្តងហើយ ការដែលទស្សនិកជនចូលចិត្តរិះគន់និងបង្អាប់តារាខ្មែរ បែរនាំគ្នាទៅលើកជើងតារាបរទេស។ ថ្មីៗនេះ តារាសម្តែងជើងចាស់ល្បីឈ្មោះ ក្នុងវិថីសិល្បៈ នាង ចន ច័ន្ទលក្ខិណា បានព្រលែងសារ និងឃ្លីបវីដេអូមួយ ដែលបង្ហាញពីទង្វើមិសមរម្យ របស់តារាចម្រៀងបរទេសម្នាក់។ អមជាមួយវីដេអូនេះ អ្នកនាងបានសរសេរ ជាភាសាខ្មែរថា «សូមផ្ញើរជូនអ្នក ដែលរិះគន់អ្នកសិល្បៈខ្មែរ ធ្វើខ្លួនមិនគួរ អោយទស្សនិកជនគាំទ្រ !!! ទង្វើបែបនេះមាន តែអ្នកសិល្បៈខ្មែរ?»។
តាមរយៈឃ្លីបវីដេអូនោះ គេសង្កេតឃើញថាមាន តារាចម្រៀងស្រីជនបរទេសម្នាក់ បានអង្គុយច្រៀង ជិតបុរស អ្នកមានម្នាក់។ បុរសម្នាក់នោះបានយកលុយ មកបាចពីលើនាង ដោយមើលទៅ វីដេអូនោះ តារាស្រីម្នាក់នោះ ហាក់ដូចជាគ្មានតម្លៃ ជាអ្នកសិល្បៈឡើយ។ គេប្រាកដណាស់ថា នេះជាចេតនារបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលចង់ប្រាប់ទៅដល់ទស្សនិជនមួយចំនួន [...]
បើទោះជាអ្នកនាង ចន ច័ន្ទលក្ខណា ធ្លាប់ចេញ មកបកស្រាយជារឿយៗថា ការដែលអ្នកនាងនិងស្វាមីសម្រេចចិត្ត ចែកផ្លូវគ្នាពាក់កណ្តាលទីនោះ ដោយសារតែការរស់នៅ មិនចុះសម្រុងគ្នា និងគ្មានជាប់ពាក់ព័ន្ធជាមួយនឹងអ្នកទីបី មកជ្រែកស្នេហ៍ក៏ដោយ ប៉ុន្តែនៅតែមានប្រិយមិត្តមួយចំនួន នៅតែមិនជឿជាក់ ហើយនៅតែលើកឡើងពីបញ្ហានេះថា អ្នកនាងមានអ្នកជំនួសលោកយុត្ថារ៉ា ឆាន្នី ទើបធ្វើឱ្យចំណងស្នេហារវាងអ្នកទាំងពីរត្រូវដាច់។
អស់រយៈពេល ជិតមួយឆ្នាំហើយ ដែលតារាសម្តែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា និងស្វាមីដែលធ្លាប់រួមរស់ជាមួយគ្នា រហូតបានកូនស្រីមួយជាចំណងដៃ បានលែងលះគ្នា ដាច់ស្រេចជាតាមផ្លូវច្បាប់ ដោយគ្មានសោកស្តាយ ។ ចាប់តាំងពីគូស្វាមី ក្នុងវិថីសិល្បៈមួយគូរនេះ លែងលះគ្នា គេសង្កេតឃើញថា អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់កាន់តែបង្ហាញភាពហ៊ឺហារ ស៊ីវិល័យជាងពេលមុនៗ។
មូលហេតុនេះហើយ ទើបមាននារីវ័យក្មេងម្នាក់ តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះថា « [...]
វាចម្លែកណាស់ នៅពេលដែលឮសូរនិយាយថា ក្រុមសន្តិសុខក្រោមការគ្រប់គ្រងរបស់ខណ្ឌ ដែលមានវត្តមាន និងបានប្រើប្រាស់អំពើហិង្សាវាយតប់ ទៅលើក្រុមពលរដ្ឋ និងអ្នកសារព័ត៌មាននៅទីលានប្រជាធិបតេយ្យនោះ បែរជាត្រូវបានបដិសេធ ថាមិនស្ថិតក្រោមការបញ្ជាររបស់ខណ្ឌឡើយ។ តែយ៉ាងណាក៏ដោយ ក៏នេះជាការអះអាងរបស់លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក។ តែលោកបានបកស្រាយផ្សេងថា មានកម្លាំងសន្តិខុសខណ្ឌចំនួនប្រាំ ដែលទទួលបញ្ជាផ្ទាល់ ពីខាងសាលាក្រុងភ្នំពេញ កាលថ្ងៃទី២ ខែឧសភា ដែលជាយុទ្ធនាការឃោសនាដំបូង នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
ក្រុមសន្តិសុខបិទមុខចម្រុះ ដែលត្រូវបានបញ្ជូនមកវាយពលរដ្ឋ និងអ្នកសារព័ត៌មាន នៅទីលានប្រជាធិបតេយ្យ។ (រូបថត ហ្វេសប៊ុក)
ច្បាប់ - [...]