Posts tagged as "Nhek Bun Chhay"

ខួប​ទី​១៧ នៃ​ថ្ងៃ​​៥-៦ កក្កដា (ឆ្នាំ​១៩៩៧​-​២០១៤) តើ​នរណា​ធ្វើ​អ្វី​ខ្លះ?

ខួប​ទី​១៧ នៃ​ថ្ងៃ​​៥-៦ កក្កដា (ឆ្នាំ​១៩៩៧​-​២០១៤) តើ​នរណា​ធ្វើ​អ្វី​ខ្លះ?

វិបត្តិនយោបាយ - គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៣ ខែកក្កដា ម្សិល​ម៉ិញនេះ បានបង្ហាញឆន្ទះរបស់ខ្លួន ក្នុងការប្រារព្វគោរព​វិញ្ញាណក្ខន្ធ អ្នកដែល​បាន​បាត់​បង់​ជីវិត ក្នុងព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ​១៩៩៧។ ដោយ​ឡែក​គណបក្ស​ហ្វុនស៊ីនប៉ិច ដែលមាន​អ្នក​ជិតស្និត​របស់ខ្លួន ស្លាប់​ក្នុងព្រឹត្តិការណ៍នេះ នៅ​មិន​ទាន់បង្ហាញឆន្ទៈ ពីការរៀបចំប្រារព្វពិធីនេះនៅឡើយទេ។

ក្នុងបរិយាកាសបែបនេះ ប្រាកដជាមានអ្នកសួរថា តើថ្ងៃទី៥ ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ជាថ្ងៃអ្វី?

សម្រាប់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃទី៤ ខែកក្កដាឆ្នាំ២០១៤នេះ បានចាត់ទុកថា ព្រឹត្តិការណ៏៥-៦ កក្កដា ១៩៩៧ ជា​ព្រឹត្ដិការណ៏​មួយ ដែលបានធ្វើឲ្យឈាមខ្មែរអ្នកស្នេហាជាតិ​ហូរដោយ​អយុត្តិធម៌ ហើយក៏ជាព្រឹត្តិការណ៏​មួយ ដែល​សម្លាប់​ពន្លក​ប្រជាធិបតេយ្យនៅកម្ពុជា។ [...]

តើ​ថ្ងៃ​ទី ៥-៦​កក្កដា​១៩៩៧ ជា​ព្រឹត្តិការណ៍​អ្វី?

តើ​ថ្ងៃ​ទី ៥-៦​កក្កដា​១៩៩៧ ជា​ព្រឹត្តិការណ៍​អ្វី?

តើអំពើការបាញ់ប្រហារ និងការកាប់សម្លាប់គ្នា រវាងកងទ័ពស្និតនាយករដ្ឋមន្រ្តីទី២ លោក ហ៊ុន-សែន និង​កង​ទ័ព​ស្និតនាយករដ្ឋមន្រ្តីទី១​ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាថ្ងៃ៥-៦កក្កដា ឆ្នាំ១៩៩៧ ជាអំពើអ្វី? ជា​រដ្ឋ​ប្រហារ ឬ​ជាអំពើរបស់ពួកជ្រុលនិយម? ឬក៏ជាអំពើទំនាស់ផ្ទៃក្នុងបក្ស?

» ផ្សារធំថ្មីកណ្ដាលរាជធានី ដែលគ្មានមនុស្ស ក្នុងថ្ងៃនៃព្រឹត្តិការណ៍​ដ៏អកុសល (Photo: D.KEO /​MONOROOM.info)៖

Evénement du 5-6 juillet 1997

សូមអានការរៀបរាប់របស់ លោកឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ ពីអ្វីដែលបានកើតឡើង ក្នុងពេលនិង​ក្រោយ​ព្រឹត្តិការណ៍ ​ថ្ងៃទី ៥ និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧ នេះឡើង​វិញ។ [...]

ញឹក ប៊ុនឆៃ៖ ទ្រង់រណឬទ្ធិ គ្មាន​សមត្ថភាព​ដឹកនាំ តែ​«ពូកែ»​ទម្លាក់​កំហុស​ដាក់​អ្នក​ដទៃ

ញឹក ប៊ុនឆៃ៖ ទ្រង់រណឬទ្ធិ គ្មាន​សមត្ថភាព​ដឹកនាំ តែ​«ពូកែ»​ទម្លាក់​កំហុស​ដាក់​អ្នក​ដទៃ

«ទ្រង់រណឬទ្ធិ គ្មានសមត្ថភាពក្នុងការបង្រួបបង្រួម ឬការដឹកនាំនោះទេ។ លោកចេះតែទំលាក់កំហុសលើអ្នកនេះ លើ​អ្នកនោះ មិនចេះទទួលស្គាល់កំហុសខ្លួនឯង ដែលគ្មានលទ្ធភាពក្នុងការដឹកនាំ។ គណបក្សថ្មីរបស់ទ្រង់(វា) គ្មានន័យ​នោះទេ (...) មានតែការរិះគន់ច្រើន សឹងតែរកអ្នកគាំទ្រម្នាក់គ្មាន»។ នេះជា​ការលើកឡើងរបស់លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច អតីតដៃគូរសត្រូវនយោបាយរបស់ ព្រះអង្គ​ម្ចាស់ នរោត្ដម រណឬទ្ធិ។


ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ថ្លែងទៅអ្នកសារព័ត៌មាន នាថ្ងៃទី១៦ ខែមីនា​ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Channita)

នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តី

បែកធ្លាយថា ទ្រង់រណឫទ្ធិ បង្កើត«បក្ស»ថ្មី ជាបញ្ជាពី ហ៊ុន សែន

បែកធ្លាយថា ទ្រង់រណឫទ្ធិ បង្កើត«បក្ស»ថ្មី ជាបញ្ជាពី ហ៊ុន សែន

ការបង្កើតគណបក្សថ្មីរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ អាចធ្វើទៅកើត ដោយសារតែទ្រង់បាន​ទទួលភ្លើង«ខៀវ» ពីគណបក្ស​កាន់អំណាច ក្នុងគោលបំណងទាញយកសម្លេងឆ្នោត ពីបក្សប្រឆាំងក្នុងពេលខាងមុខ។ នេះជាការបង្ហើប​ឲ្យដឹងពី​ប្រភពមួយ​ដែល​ស្និតនឹងគណបក្សប្រជាជនកម្ពុជា។


ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង នៃព្រះបុរមសពនរោត្ដម សីហនុ។ រូបថត wikimedia.org

របាយការណ៍ពិសេស - តើការបង្កើត«គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ» របស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ពិតជាមានការ«គាំទ្រ»​ដោយ​គណបក្សប្រជាជនឬយ៉ាងណា? តើរាជបុត្ររបស់អតីតព្រះមហាវិរៈក្សត្រ បានក្លាយ​ទៅជា«កូនជឹង»របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅហើយមែនឬ?

[...]
ញឹក ប៊ុនឆៃ៖ ទ្រង់​រណឫទ្ធិ បង្កើត​គណបក្ស​«ថ្មី» ជា​ការ​មិន​ស្គាល់​សមត្ថភាព​អង្គឯង

ញឹក ប៊ុនឆៃ៖ ទ្រង់​រណឫទ្ធិ បង្កើត​គណបក្ស​«ថ្មី» ជា​ការ​មិន​ស្គាល់​សមត្ថភាព​អង្គឯង

ការបង្កើតគណបក្ស«ថ្មី» របស់ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ បានរងនូវប្រតិកម្មលើកឡើងថា ពិតមែនជាបក្ស«ថ្មី» នៅតែជាតួអង្គ«ចាស់»។ ដូច្នេះរាល់ការសម្តែង ក៏នឹងមិនឃ្លាតឆ្ងាយពី«ទម្លាប់»ចាស់ដដែលៗនោះឡើយ។ សម្រាប់​លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច និងជាអតីតគូរសត្រូវក្នុងគណបក្សនេះ កាលពី​ព្រះអង្គធ្លាប់ជាប្រធាននោះ បាននិយាយថា ព្រះអង្គមិនមានលទ្ធភាពក្នុងការដឹកនាំ ដោយការបង្រួបបង្រួម​សមាជិក​ក្នុងបក្សទេ។


ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិយាងទៅបោះឆ្នោតកាលពីថ្ងៃ៣មិថុនឆ្នាំ២០១២កន្លងទៅ ក្នុងវត្តមួយនៃ​រាជធានី​ភ្នំពេញ។ (រូបថត ឯកសារ)

នយោបាយកម្ពុជា - ព្រឹត្តិការណ៍ថ្មីមួយ ដែលបានចូលមកបន្ថែមសាច់រឿង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...