អាគារកំពស់១គីឡូម៉ែត្រ ខ្ពស់ជាងគេនៅលើពិភពលោក ចាប់ផ្ដើមសង់
ដុំថ្មទីមួយ ត្រូវបានគេបោះចូលទៅក្នុងរណ្ដៅជានិមិត្តរូប នៃការចាប់ផ្ដើមសាងសង់ អាគារដែលខ្ពស់ជាងគេក្នុងពិភពលោក កាលពីថ្ងៃអាទិត្យទី២៧ ខែមេសានេះ នៅទីក្រុង ជេរដា (Djeddah) ប្រទេសអារ៉ាប៊ីសាអូឌី។ អាគារដែលមានកំពស់មួយគីឡូមែត្រនេះ នឹងត្រូវសាងសង់រួចជាស្ថាពរ នៅឆ្នាំ២០១៨ខាងមុខ ជាមួយនឹងការចំណាយសាងសង់ប្រមាណជា ១,២ពាន់លានដុល្លារ។
រូបតាំងបង្ហាញ ពីអាគារ ឃីងដូម ថោវ័រ ដែលមានកំពស់១គ.ម។
ស្ថាបត្យកម្ម - អាគារ ឃីងដូម ថោវ័រ (Kingdom Tower) នឹងក្លាយជាអាគារថ្មីមួយ ដែលខ្ពស់ជាងគេបង្អស់ នៅក្នុងពិភពលោក ហើយបានបំបែកឯកត្កកម្មនៃអាគារ ប៊ួរ ខាលីហ្វា (Burj Khalifa) ដែលមកដល់ពេលនេះ ជាប់ឈ្មោះថាមានកំពស់ខ្ពស់ជាងអាគារណាៗទាំងអស់។ [...]