អតីតអ្នកកាសែតអាស៊ីសេរីទាំងពីររូប ត្រូវបានដោះលែង
រដូវកាលនៃការដោះលែង... បានកើតមានឡើង បន្ទាប់ពីការបោះឆ្នោតជាតិ បានបញ្ចប់។ អតីតអ្នកសារព័ត៌មាន របស់វិទ្យុអាស៊ីសេរី ចំនួនពីររូប ដែលរងការចោទប្រកាន់ថា «ប្រគល់ឲ្យរដ្ឋបរទេស នូវព័ត៌មានជាអាទិ៍ ដែលនាំឲ្យអន្ដរាយ ដល់ការការពារជាតិ» នោះ ត្រូវបានដោះលែង ឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្ន នៅល្ងាចថ្ងៃអង្គា ទី២១ ខែសីហានេះ។
លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីបានជាប់ឃុំ អស់រយៈពេលជាង ៨ខែមកនោះ។ នេះ បើតាមការអះអាង របស់អ្នកនាំពាក្យស្ថាប័នយុត្តិធម៌រាជធានី លោក អ៊ី រិន្ទ កាលពីមុននេះបន្តិច។
លោកទាំងពីរ ត្រូវបានឃាត់ខ្លួន នៅយប់ ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបទចោទមិនច្បាស់លាស់ មុននឹងរងការចោទ ជាបន្តបន្ទាប់ ថាបាន «លួចផលិតព័ត៌មាន» [...]