ក្រុងព្យុងយ៉ាង អាចនឹងប្រហារជីវិត«ជនក្បត់បក្ស»ច្រើននាក់
ប្រទេសកូរ៉េខាងត្បូង បានព្រមានកាលពីដើមសប្ដាហ៍នេះ ពីហេតុការណ៍ដែលអាចកើតឡើង នៅក្នុងរបបកុម្មុយនីសកូរ៉េខាងជើង ទាក់ទងនឹងការប្រហារជីវិត «ជនក្បត់បក្ស» ជាច្រើននាក់ ដើម្បីជាចម្លើយតប ទៅនឹងការផ្ដាច់ខ្លួន របស់អ្នកទទួលខុសត្រូវច្រើននាក់ របស់របបក្រុងព្យុងយ៉ាង ចូលមកក្នុងប្រទេសកូរ៉េខាងត្បូង។
ទន្ទឹមនឹងនេះ ក្រសួងបង្រួបបង្រួមកូរ៉េ របស់រដ្ឋាភិបាលក្រុងសេអ៊ូល ក៏បានរំពឹងដែរថា របបកុម្មុយនីសនឹងបញ្ចេញនូវការបង្ករឿងជាច្រើនទៀត នៅមុន និងក្នុងអំឡុងពេលធ្វើសមយុទ្ធរួមគ្នា រវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
មន្ត្រីជាន់ខ្ពស់មួយរូប របស់ក្រសួងបង្រួបបង្រួមកូរ៉េ បានថ្លែងប្រាប់អ្នកយកព័ត៌មាន ក្រោមលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការផ្ដាច់ខ្លួនកាលពីសប្ដាហ៍មុន របស់ឯកអគ្គរដ្ឋទូតរង របស់ប្រទេសកូរ៉េខាងជើង ប្រចាំនៅប្រទេសអង់គ្លេស លោក «Thae Yong-Ho» បានដាក់របបក្រុងព្យុងយ៉ាង [...]