បុកគ្នាបាក់ក្បាំងម៉ូតូម្ខាង តែគម្រាមសម្លាប់ជីវិត! (vdo)
នៅម៉ោងប្រមាណជា៥និង៣០នាទី ល្ងាចថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៤កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ ស្ថិតលើផ្លូវ សឡា ត្រង់ចំណុចមុខហាងជួសជុលម៉ូតូ ហុង សីហា។ សាក្សីនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូដែលបង្កឲ្យមានគ្រោះថ្នាក់នេះ ធុននិចពណ៌ព្រីងទុំ ពាក់ស្លាកលេខ ភ្នំពេញ1CM-2362 បានប៉ះគ្នាជាមួយម៉ូតូធុន វេវពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1P-8064 បណ្តាលឲ្យម៉ូតូវេវបាក់ក្បាំងខាងស្តាំ តែម្ចាស់ទាំងសងខាងមិនមានគ្រោះថ្នាក់អ្វីនោះទេ។
ករណីនេះ បានបញ្ចប់នៅនឹងកន្លែង នេះបើតាមសម្តីរបស់ម្តាយម្ចាស់ម៉ូតូ និចព្រីងទុំ អ្នកស្រី សោភា ដោយអ្នកស្រីនិងកូន ដឹងពីកំហុសខ្លួន និងយល់ព្រមសងថ្លៃខូចខាតទៅបុរសរងគ្រោះទាំងអស់។ ប៉ុន្តែបុរសរងគ្រោះវិញ [...]