សម រង្ស៊ី ស្នើឲ្យមានការដាក់«ពន្ធនាគារ» ចំពោះអ្នកបើកបរបុកមនុស្សស្លាប់
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា រាល់គ្រោះថ្នាក់ ដែលកើតមកពីការធ្វើចរាចរណ៍ ព្រោះតែភាពអនាធិបតេយ្យ ដែលចេញមកពីបញ្ហាពីរយ៉ាង មួយការមិនគោរពច្បាប់ ទីពីរ គឺការគ្មានច្បាប់។
ថ្លែងក្នុងសម័យប្រជុំសភាលើកទី៣ នីតិកាលទី៥ នៅមន្ទីររដ្ឋសភាជាតិ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រធានគណបក្ស និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាលរូបនេះ បានបញ្ជាក់ដូច្នេះថា «បុកមនុស្សស្លាប់ ឲ្យលុយមួយពាន់ ពីរពាន់ដុល្លា ធ្វើមើលជីវិតមនុស្ស មានតម្លៃស្មើនឹងលុយនោះ។ នេះទម្លាប់ ជាផ្នត់គំនិត ជាវប្បធម៌ ដែលយើងមិនអាចទទួលយកបាន ដែលយកលុយទៅដូរយកជីវិតមនុស្ស។ (…) លុយនោះ តើអាចគាស់អ្នកស្លាប់ឲ្យរស់ឡើងវិញឬ? កុំយកលុយជាធំឲ្យសោះ។ (…) មិនត្រូវអនុញ្ញាតឲ្យអ្នកដែលបុកគេស្លាប់តាមរយៈស្រវឹង បើកលឿន អ្នកមានអំណាច [...]