Posts tagged as "Circulation"

បើក​រថយន្ត​បុក​ដើមឈើ ហើយ​ជ្រុល​ទៅ​លាង​នឹង​ប្រឡាយ​ទឹក​ស្អុយ

បើក​រថយន្ត​បុក​ដើមឈើ ហើយ​ជ្រុល​ទៅ​លាង​នឹង​ប្រឡាយ​ទឹក​ស្អុយ

នៅវេលាម៉ោង ២០ និង ៤០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ មានរថយន្តម៉ាក់ កាមរីឆ្លាម ពណ៌ស្ករ​មួយ​គ្រឿង ពាក់ស្លាកលេខ 2A 5854 ភ្នំពេញ បើកដោយបុរសម្នាក់ ដែលមិនស្គាល់ឈ្មោះ បានធ្លាក់ផ្លូវ ចូលទៅក្នុង​ប្រឡាយទឹកស្អុយមួយកន្លែង ស្ថិតនៅតាមផ្លូវ ៣០M ក្នុងភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុ នៃការបើកធ្លាក់ផ្លូវនេះ ត្រូវបានអ្នកនៅក្នុងហេតុការណ៍ និយាយថា ទំនងមកពី​បុរស ដែលជាអ្នកបើកបរ ស្ថិតក្នុងភាពស្រវឹងស្រា ។

បុរសម្នាក់នេះ បានធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បួង ស្រាប់តែមកដល់កន្លែងកើតហេតុ រថយន្តក៏រេចង្កូត ទៅ​បុកនឹងដើមកខុបមួយដើម។ ដោយរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលធ្លាក់ទៅក្នុងប្រឡាយទឹកស្អុយ។ នៅ​ពេលកើតហេតុនោះ រថយន្តនេះមិនបានបង្កផលប៉ះពាល់អ្វី ដល់អ្នកធ្វើដំណើរ ឬអ្នកនៅជុំវិញទីនោះឡើយ ចំណែក​អ្នកបើកបរវិញ ក្រោយពីកើតហេតុ ក៏ចុះពីរថយន្តឡើងជិះម៉ូតូឌុប គេចខ្លួនទៅបាត់។

[...]
ប្រធាន​គយ​ប៉ោយប៉ែត បដិសេធ​ការ​ដាក់​«កុងត្រូល»​ជជុះ​តាម​ផ្លូវ

ប្រធាន​គយ​ប៉ោយប៉ែត បដិសេធ​ការ​ដាក់​«កុងត្រូល»​ជជុះ​តាម​ផ្លូវ

ត្រឹមតែ ប្រវែងផ្លូវជាតិ ៤៦ គីឡូម៉ែត្រប៉ុណ្ណោះ តែមានទីតាំងកុងត្រួល ដល់ទៅ៣កន្លែងទៅហើយ។ ទាំងនេះ​ធ្វើឲ្យ​អ្នករកទទួលទាន​ដឹកទំនិញ និងជាពិសេសពលរដ្ឋ ដែលរស់នៅ តាមបណ្ដាយផ្លូវជាតិលេខ៥ សម្ដែងការ​ធុញ​ទ្រាន់ ក្ដៅក្រហាយ និងបារម្ភពីការទារប្រាក់ ក្រោមមូលហេតុផ្សេងៗ មិនចេះចប់។

ឆ្លើយតបនឹងការរអ៊ូរទាំ របស់អ្នករស់នៅតាមផ្លូវ ដែលមានការឃាត់ស្ទាក់ យ៉ាងរដឹកខាងលើ លោក ហ៊ុយ សុជាតិ ប្រធានគយចល័ត និងរដ្ឋាករក្រុងប៉ោយប៉ែត បានបដិសេធន៍ថា ការងារហ្នឹងនៅខាងលើ ជាអ្នកដឹងឮ ខណៈខាងសាខាលោក នៅតែខាងក្នុង មិនបានដឹងឮទេ។ ប្រធានគយក្រុងប៉ោយប៉ែត បានថ្លែងប្រាប់អ្នក​សារព័ត៌មាន ដោយសម្តីបែបនេះថា៖ «លោកឯងមកសួរខ្ញុំអី! ខ្ញុំនៅតែខាងក្នុង ខ្ញុំម៉ិចដឹង ទៅសួរអ្នកនៅ​សាខា​ចល័ត​ទៅ»។

ការត្រួតពិនិត្យទារប្រាក់ នៅតាមដងផ្លូវនេះ បានជំរុញឲ្យមានការបើកគេច ពីសំណាក់រថយន្ដដឹកទំនិញ​មួយ​ចំនួន រហូតធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ បានកើតមានឡើង [...]

សន្តិសុខ​ក្រុមហ៊ុន​អានកូ យក​កាំភ្លើង​អាកា​ជ្រលរ​អ្នក​បើកបរ​ម្នាក់?

សន្តិសុខ​ក្រុមហ៊ុន​អានកូ យក​កាំភ្លើង​អាកា​ជ្រលរ​អ្នក​បើកបរ​ម្នាក់?

ហេតុការណ៍ ទាស់ទែងពាក្យសម្តី នៅកន្លែងចតឡាននេះ បានកើតឡើង កាលពីវេលា ម៉ោង៣និង ៣០នាទី​រសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅចំណុចទល់មុខ ក្រុមហ៊ុនអានកូ អាហរ័ណ នីហរ័ណ ក្បែរសាលា​ដំបូងរាជធានីភ្នំពេញ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ លោក ញ៉ែម ចន្ថា (ឬញ៉ែម វណ្ណា) ដែលជាអ្នក​បើកបរ​រថយន្ត ឲ្យលោកមេធាវី ណាច ទ្រី ទៅតុលាការ និងជាភាគីជម្លោះ បានបញ្ជាក់ប្រាប់ទស្សនាវដ្តី​មនោរម្យ​.អាំងហ្វូ​ថា លោកមិនទាន់ប្រាកដថា នឹងប្តឹងកងសន្តិសុខ របស់ក្រុមហ៊ុន អានកូ នោះនៅឡើយ ទោះជាដំបូង លោក​មាន​អារម្មណ៍​ខឹងខ្លះក៏ដោយ។

អ្នកបើកបររូបនេះ បានពន្យល់ថា៖ «ខ្ញុំអត់ទាន់បានថាប្តឹងទេ ព្រោះខ្ញុំត្រូវឆ្លងកាត់ យោបល់ថ្នាក់លើសិន ថ្នាក់​លើ​ខ្ញុំ (មេ) គាត់អត់ទាន់ដឹងរឿងទេ។ ខ្ញុំនឹងប្រាប់គាត់ថា រឿងបានកើតឡើងអញ្ចឹង គួរប្តឹងឬអត់? បើគាត់ឲ្យប្តឹងបាន​ខ្ញុំប្តឹង បើគាត់មិនឲ្យប្តឹង ក៏បញ្ចប់ទៅ»។ លោក ញ៉ែម ចន្ថា បានបញ្ជាក់បន្ថែមទៀត [...]

ពលរដ្ឋ​នៅ​ប៉ោយ​ប៉ែត តាម​បណ្ដោយ​ផ្លូវ​ជាតិ ភ័យ​នឹង​គយ​ចល័ត

ពលរដ្ឋ​នៅ​ប៉ោយ​ប៉ែត តាម​បណ្ដោយ​ផ្លូវ​ជាតិ ភ័យ​នឹង​គយ​ចល័ត

អ្នកភូមិ នៅកន្លែងកើតហេតុថា ទង្វើរបស់មន្រ្តីគយ​ចល័ត​ទាំងនេះគ្រាន់តែដើម្បីបម្រើប្រយោជន៍​ផ្ទាល់ខ្លូន​ប៉ុណ្ណោះ គ្មានបានជួយដល់ប្រជាពលរដ្ឋនោះទេ មានតែបង្ក ឲ្យភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋ​កើនឡើងទ្វេរ​ដង។ អ្នកភូមិបញ្ជាក់ថា ដូចជាករណីបង្កគ្រោះថ្នាក់ សម្លាប់អ្នកភូមិម្នាក់ និងរងរបួស៣នាក់ផ្សេងទៀត នៅព្រឹក​ថ្ងៃទី១០ សីហាកន្លងមកនេះ គឹដោយសារតែមន្រ្តីគយទាំងអស់នោះ ដែលទាមទារលុយ ពីម្ចាស់ថយន្តដឹក​ឥវ៉ាន់​មិនបាន ក៏តាំងដេញចាប់ នៅពេលឡានដឹកឥវ៉ាន់ (ទូរទស្សន៍...) ឃើញហេតុការណ៍មិនស្រួល ម្ចាស់ឡានបាន​បើកគេច។ រហូតដល់កន្លែងកើតហេតុ រថយន្ដនោះដែលចាប់ហ្វាំងមិនទាន់ បានបុកម៉ូតូពីរគ្រឿងពេញទំហឹង បណ្តាលឲ្យមាន មនុស្សរបួស និងស្លាប់។

ហេតុការណ៍គ្រោះថ្នាក់ ដ៏រន្ធត់ក្រឡាប់ធ្លាក់ឡាន និងខ្ទេចម៉ូតូស្លាប់មនុស្សនេះ ធ្វើឲ្យមានសម្ពាធយ៉ាងខ្លាំង ដល់​អ្នករស់នៅតាម​ បណ្តោយផ្លូវជាតិលេខ៥ ជាពិសេសនៅក្នុងកើតហេតុ ភូមិនិមិត្តទីមួយ [...]

បើក​រថយន្ត​បុក​រនាំង​ចែក​ផ្លូវ​អស់១០ផ្ទាំង រួច​គេច​ខ្លួន​បាត់

បើក​រថយន្ត​បុក​រនាំង​ចែក​ផ្លូវ​អស់១០ផ្ទាំង រួច​គេច​ខ្លួន​បាត់

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩ និង ៣០ នាទីយប់ ថ្ងៃទី ០៦ ខែ សីហា ឆ្នំា២០១៥ នៅតាម​បណ្តាយផ្លូវព្រះមុន្នីវង្ស ដោយសារតែមានរថយន្ត ម៉ាកកាមរីហាយប្រ៊ីតមួយគ្រឿង ដែលមិនស្គាល់ស្លាក​លេខ បានបើកបុករនាំងចែកផ្លូវ។

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ទស្សនារដ្តីមនោរម្យ.អាំងហ្វូ ថា នៅម៉ោង ៩និង ៣០ នាទីយប់ បាន​ឃើញបុរសស្រវឹងស្រាម្នាក់ បើករថយន្តយ៉ាងលឿន ហើយក៏ជ្រួលចង្កូច ទៅបុករនាំងចែកផ្លូវ អស់ចំនួន១០​ផ្ទាំង។ នៅតាមបណ្តាយផ្លូវព្រះមុន្នីវង្ស ទល់មុខក្រុមហ៊ុនសំាសុង (Samsung) ដែលស្ថិតនៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់ កន្លែងកើតហេតុ ប៉ុន្តែបុរសម្នាក់នោះ បានបើករថយន្ត​គេចខ្លួន បាត់ស្រមោលឈឹង និងបន្សល់ទុកត្រឹមតែរណាំងចែកផ្លូវ ចំនួន១០ផ្ទាំង ដែលគាត់បានបើកបុក តែ​ប៉ុណ្ណោះ៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...