ដោះទាំងអាវទ្រនាប់ ព្រោះខឹងនឹងបញ្ជាសន្តិសុខព្រលានយន្ដហោះ (VDO)
ស្ត្រីពីរនាក់ទើបនឹងត្រូវបាន ចាប់បង្ខំឲ្យបង់ប្រាក់ពិន័យ ដ៏ខ្លាំងមួយ ពីបទដែលពួកគាត់បានបង្កើតផ្ទាំង«ទស្សនីយភាព» នៅកណ្ដាលចំណោមមនុស្ស ជាពិសេសអ្នកដំណើរ និងកងរក្សាសន្តិសុខនៅព្រលានយន្ដហោះ នៃទីក្រុងមែនឆេស្ទើរ (Manchester) ប្រទេសអង់គ្លេស នៅខែធ្នូរឆ្នាំ២០១២កន្លងទៅ។ ការសែតអង់គ្លេស ដេល្លីមែល (Daily Mail) បានចុះផ្សាយព្រឹត្តិការណ៍ដ៏ហួសចិត្តនេះ កាលពីសប្ដាហ៍មុន។
រូបភាពនៅពេលស្ត្រីទាំងពីរនាក់ដោះអាវទាំងស្រុងពីខ្លួន។ (រូបថត ចម្លងពីអេក្រង់វីដេអូ)
ពីនេះពីនោះ - នៅវេលាម៉ោង ៦ ព្រឹក ថ្ងៃទី៣ខែធ្នូ ឆ្នាំ ២០១២ អ្នកស្រី ខេលី ហាដហ្វៀល-ហីដ (Kelly Hadfield-Hyde) អាយុ៥០ឆ្នាំ និងមិត្តភ័ក្ររបស់គាត់ អ្នកស្រី អាន ឆាដវិដ (Ann Chadwick) អាយុ៤៨ឆ្នាំ [...]