Posts tagged as "Surya P. Subedi"

ការ​បោះឆ្នោត​នៅ​កម្ពុជា មាន​ការ​«គម្រាម និង​សម្លុត»?

ការ​បោះឆ្នោត​នៅ​កម្ពុជា មាន​ការ​«គម្រាម និង​សម្លុត»?

តើការបោះឆ្នោតនៅកម្ពុជា ជាពិសេសការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅកម្ពុជា សម្រាប់ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើង ក្រោមការគម្រាមកំហែង ឬការសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឬ? ទោះមាន ឬគ្មាន ការគម្រាមកំហែង ឬការសម្លុតនោះក៏ដោយ ក៏ព្រះរាជសារ របស់ព្រះរាជាខ្មែរ ព្រះបាទ សម្តេចព្រះនរោត្ដម សីហមុនី បានបញ្ជាក់សារជាថ្មី ថាបណ្ដាពលរដ្ឋអ្នកទៅបោះឆ្នោត មិនត្រូវព្រួយបារម្ភ ពីរឿងនេះទេ។

ព្រះ​រាជសារ ដែលត្រូវបានចុះព្រះហស្ដលេខា ក្នុងព្រះបរមរាជវាំង តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ និងទើប​នឹង​យក​មកចុះផ្សាយ នៅប៉ុន្មានថ្ងៃមុននេះ បានមានព្រះរាជឱង្ការ អំពាវនាវឲ្យ​ពលរដ្ឋម្ចាស់​ឆ្នោត​គ្រប់រូប ទៅ​បោះ​ឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ​ខាង​​មុខ។  ព្រះរាជា​មានបន្ទូល​​បញ្ជាក់ ពីគោលការណ៍សំខាន់ នៃការបោះឆ្នោតខាងមុខនេះ ថាជាការបោះ​ឆ្នោត​«ជាស​កល [...]

សហគមន៍​​ជម្លោះ​ដី​ធ្លី​៥ រក​អន្តរាគមន៍​ពី ស៊ូប៊ែឌី

សហគមន៍​​ជម្លោះ​ដី​ធ្លី​៥ រក​អន្តរាគមន៍​ពី ស៊ូប៊ែឌី

សហគមន៍​ដែល​រង​គ្រោះ​នឹង​វិបត្តិ​ដី​ធ្លី​ចំនួន​៥ រួម​មាន​សហគមន៍​បឹង​កក់ បណ្តាញ​អតីត​បឹង​កក់ បុរី​កីឡា​៣​មករា ថ្ម​គោល និង​ព្រះ​វិហារ បាន​ដាក់​របាយ​ការណ៍ ឬញ​ត្តិ​ស្វែង​រក​អន្តរាគមន៍ ពី​លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី ដើម្បី​ស្នើ​សុំ​ឲ្យ​លោក​ជួយ​អន្តរាគមន៍​ស្វែង​រក​ដំណោះ​ស្រាយ វិបត្តិ​ដីធ្លី​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់​រហ័ស។

អ្នកស្រី យោម បុប្ផា តំណាង​សហគមន៍​បឹងកក់ បាន​ប្រាប់​ឱ្យ​ដឹង​ថា ញត្តិ​ដែល​ក្រុម​សហគមន៍​យក​មក​ដាក់​ជូន អ្នក​រាយការណ៍​ពិសេស របស់​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី គឺ​ជា​របាយការណ៍​មួយ អំពី​ការ​អភិវឌ្ឍន៍ ដែល​រដ្ឋាភិបាល​រំលោភ​បំពាន យក​ដី​ធ្លី​ប្រជា​ពលរដ្ឋ​តាម​សហគមន៍​នីមួយៗ ដើម្បី​ឱ្យ​លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី ជួយ​អន្តរាគមន៍​ឱ្យ​រដ្ឋាភិបាល ជួយ​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​ប្រជា​ពលរដ្ឋ។

នេះមិនមែនជាលើកទីមួយទេ [...]

ស៊ូប៊ែឌី ជំរុញ​ឲ្យ​បក្ស​ទាំង​ពីរ​ប្រើ​យន្តការ​«សន្ទនា» ដើម្បី​លិទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា

ស៊ូប៊ែឌី ជំរុញ​ឲ្យ​បក្ស​ទាំង​ពីរ​ប្រើ​យន្តការ​«សន្ទនា» ដើម្បី​លិទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា

ក្នុង​វត្តមាន​លើក​ទី១១ នៅ​កម្ពុជា​របស់​លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី (Surya P. Subedi) នៅ​មិន​ទាន់​មាន​លទ្ធផល​ជា​ផ្លូវ​ការ​នៅ​ឡើយ ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នា​ពេល​នេះ។ តែ​លោក​ស្នើ​ឲ្យ​គណបក្ស​ធំៗ​ទាំង​ពីរ បន្ត​ធ្វើការ​ជា​មួយ​គ្នា​ដើម្បី​ប្រជា​ពលរដ្ឋ និង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​សន្ទនា​ទៅ​មុខ​ទៀត ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស នៅ​កម្ពុជា។

នា​វិមាន​រដ្ឋសភា ថ្ងៃទី២០ ខែ​មករា​នេះ អ្នក​រាយការណ៍​ពិសេស នៃ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី (Surya P. Subedi) ក្នុង​ជំនួប​ជា​មួយ​ថ្នាក់​ដឹកនាំ​កំពូល​គណបក្ស​ប្រឆាំង បាន​ស្នើ​ឲ្យ​គណបក្ស​ទាំង​ពីរ បន្ត​ធ្វើការ​រួម​គ្នា​តាម​បែប​សន្ទនា ឈរ​លើ​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​នយោបាយ​របស់​ខ្លួន (កិច្ច​ព្រម​ព្រៀង​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ២០១៤)។

សម្រាប់លោក សម [...]

ស៊ូប៊ែឌី អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ឈប់​ប្រើ​តុលាការ

ស៊ូប៊ែឌី អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ឈប់​ប្រើ​តុលាការ

អ្នករាយការណ៍ពិសេស របស់​អង្គការ​សហ​ប្រជា​ជាតិ ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក ស៊ូរិយ៉ា ស៊ូប៊ែឌី បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ ពី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​គោរព​ច្បាប់​ទម្លាប់ និង​គោលការណ៍​នៃ​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​តុលាការ ដោយ​មិន​ត្រូវ​ឲ្យ​​រង​សម្ពាធ​ពី​មជ្ឈដ្ឋាន​ណា​មួយ​ឡើយ។

ក្នុងសេចក្ដីថ្លែងការណ៍ ដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទើប​នឹង​ទទួល​បាន​នេះ លោក ស៊ូប៊ែឌី បាន​ថ្លែង​ប្រកាស​ថា៖ «ខ្ញុំ​ខ្វល់​ខ្វាយ​ណាស់ ដែល​បាន​ឃើញ​ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​ប្រើ​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​អំណាច​និតិ​ប្រតិបត្តិ»។

ការថ្លែងរបស់លោក បានធ្វើឡើងបន្ទាប់ពី ព្រឹត្តិការណ៍ចាប់ចងជាច្រើន បានកើតឡើងក្នុងរយៈពេលប្រមាណ​ថ្ងៃចុង​ក្រោយ​នេះ ទៅលើ​សកម្មជន​ការពារ​ដីធ្លី នយោបាយ [...]

ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ ជុំ​វិញ​ដំណោះ​ស្រាយ​នយោបាយ​កម្ពុជា

ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ ជុំ​វិញ​ដំណោះ​ស្រាយ​នយោបាយ​កម្ពុជា

បន្ទាប់ពីដំណោះស្រាយនយោបាយកម្ពុជា ត្រូវបានរកច្រកចេញរួច តាមរយៈការចរចានយោបាយ រវាងគណបក្ស​ប្រជាជន​កម្ពុជា និងគណបក្សសង្រ្គោះជាតិមក មជ្ឈដ្ឋានអន្តរជាតិ បានសម្តែងការសាទរជាបន្តបន្ទាប់ ហើយ​មជ្ឈដ្ឋាន​ដដែលនោះ វាយតម្លៃពីភាពត្រូវរូវគ្នា របស់គណបក្សទាំងពីរ ថានឹងត្រួសត្រាយផ្លូវ នាំប្រទេសកម្ពុជាទៅកាន់លិទ្ធិ​ប្រជាធិបតេយ្យរឹងមាំ។


ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះ​ឆ្នាំ​២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)

នយោបាយ - អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជាលោក សុរិយា ប្រាសាទស៊ូប៊ែឌី បានហៅកិច្ចព្រមព្រៀងនយោបាយ របស់គណបក្សប្រជាជនកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...