អ្នកស្រាវជ្រាវថា ការរំលោភផ្លូវភេទក្នុងរបបខ្មែរក្រហមមានទំហំធំ
ហិង្សាផ្លូវភេទ - ថ្លែងនៅក្នុងកម្មវិធីសម្ភោធលទ្ធផល នៃការសិក្សាស្រាវនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤នេះ អ្នកស្រី រ៉ូសែល ប្រាស ទីប្រឹក្សាអ្នកស្ម័គ្រចិត្ត ជនជាតិអូស្រ្តាលី ដើម្បីការអភិវឌ្ឍន៍អន្តរជាតិ និងជាអ្នកធ្វើការសិក្សាផ្ទាល់ ទៅលើគម្រោងស្រាវជ្រាវមួយ បានបង្ហាញលទ្ធផលថា ពលរដ្ឋរងគ្រោះខ្មែរជាច្រើននាក់ ពិតជាបានរង នូវអំពើហិង្សាផ្នែកផ្លូវភេទ ក្នុងរបបខ្មែរក្រហម។ អំពើហិង្សាផ្លូវភេទនេះ រួមមាន ការបង្ខំឱ្យរៀបការ ការបង្ខំឱ្យរួមភេទ ការរំលោភសេពសន្ថវៈ ការរួមភេទដើម្បីទទួលបានម្ហូបអាហារ ឬសិទ្ធិផ្សេង ទាសករផ្លូវភេទ និងការរំលោភបំពានផ្សេងៗ។
អ្នកស្រីបន្តថា ភាគច្រើននៃជនរងគ្រោះ ត្រូវបានគេរំលោភហើយសំលាប់ ពេលខ្លះជនរងគ្រោះត្រូវបានគេកាត់សុដន់ និងកាត់អវៈយវៈភេទផងដែរ។ ជនរងគ្រោះមួយចំនួនទៀត ត្រូវបានបង្ខំចិត្តរួមភេទ ក្រោយរៀបការ [...]