ផ្ទុះកូដកម្មទៀត ព្រោះបុគ្គលិកថា កិច្ចសន្យាថ្មីរបស់កាលតិច ខុសច្បាប់
បុគ្គលិក្រុមហ៊ុនប្រេងឥន្ធនៈកាល់តិច បានបញ្ជាក់ជំហរធ្វើបាតុកម្មជាថ្មី ប្រសិនបើក្រុមហ៊ុន មិនយល់ព្រមលុបកិច្ចសន្យា ដែលបុគ្គលិក ក៏ដូចជាប្រធានសហជីពបាននិយាយថា បានរំលោភលើសិទ្ធិកម្មករ និងច្បាប់ជាធរមាន ទាក់ទងនឹងសិទ្ធិកម្មករនយោជិក។
ការធ្វើកូដកម្មជាថ្មី របស់បុគ្គលិកកម្មករ កាល់តិច។ (រូបថត MONOROOM.info/ S.Tith)
ប្រាក់ខែ - លោកសរ ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជាបានឱ្យដឹងថា ប្រសិនបើក្រុមហ៊ុនធ្វើកិច្ចព្រមព្រៀង ជាលាយលក្ខណ៍អក្សរ លើទៅលើចំនុចដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី២១ និង ទាត់ចោលនូវកិច្ចសន្យា ដែលក្រុមបានឱ្យបុគ្គលិក ទទួលស្គាល់កាលពីម្សិលមិញនេះ [...]