Posts tagged as "Justice"

នៅហុងកុង «ចំអិន​ឪ​ម៉ែ​ខ្លួន​ឯង គុក​មួយ​ជីវិត» (vdo)

ក្នុងសំនុំរឿងឧក្រិដ្ឋកម្ម ទៅលើឪពុកម្ដាយខ្លួនឯង ដែលឪពុកអាយុ៦៥ឆ្នាំ និងម្ដាយអាយុ៦២ឆ្នាំនេះ បុរស ហង់រី ឆូ ហ័យលឿង (Henry Chau Hoi-Leung) អាយុ៣១ឆ្នាំ ត្រូវបានរកឃើញពីទោសកំហុស នៅក្នុងសវនាការ កាលពីថ្ងៃ​សុក្រ​សប្ដាហ៍​មុន ពីទង្វើ ដ៏​សាហាវ​ព្រៃផ្សៃ របស់ខ្លួន ដែលបានប្រព្រឹត្តិ កាលពីឆ្នាំ២០១៣កន្លងមក។

នៅក្នុងសវនាការ ចៅក្រមបានដឹងថា ពីវិធីសាស្ត្រដ៏ហួសចិត្ត ដែលជនជាប់ចោទ បានកាប់ឪពុកម្ដាយរបស់ខ្លួន ជា​កំណាត់ៗ រួចយកទៅចំអិន ក្នុងពេលបន្ទាប់មក។ ក្រោយពីចំអិនរួច បុរសនេះបានសាច់ចំអិនរួចទាំងនោះ មកខ្ចប់ជា​ប្រអប់ៗ ដាក់លាយជាមួយបាយ ដែលមានលក្ខណៈ ដូចទៅនឹង «បាយសាច់ជ្រូកអាំង» យ៉ាងដូច្នោះ។ សវនាការ​បាន​ដឹង​ទៀត​ដែរថា បុរសម្នាក់នេះ បានរៀបគម្រោងសម្លាប់ឪពុកម្ដាយរបស់ខ្លួន ក្នុងរយៈពេល៦ខែ។

[...]
ព្រះសង្ឃ៥អង្គ ត្រូវ​តុលាការ​កោះ​ហៅ តាម​បណ្តឹង​ព្រះ​តេជ​គុណ សុទ្ធ ឆៃយ៉ា

ព្រះសង្ឃ៥អង្គ ត្រូវ​តុលាការ​កោះ​ហៅ តាម​បណ្តឹង​ព្រះ​តេជ​គុណ សុទ្ធ ឆៃយ៉ា

ករណីចំណាត់ការ របស់ប្រព័ន្ធតុលាការ ទៅលើព្រះសង្ឃដែលគង់នៅ ក្នុងវត្តសាមគ្គីរង្សី នៅតែបន្តធ្វើ ទៅមុខ។ នៅ​ក្នុង​​ខែមីនានេះ ព្រះសង្ឃចំនួន៥អង្គ ជាពិេសព្រះតេជគុណ ថាច់ ហាសំអាង ព្រះចៅអធិការ វត្តសាមគ្គីរង្សីស្តីទី នឹង​ត្រូវ​ព្រះ​រាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និមន្តមកដើម្បីចោទសួរ ទៅតាមពាក្យបណ្តឹង របស់ព្រះភិក្ខុ សុទ្ធ ឆៃយ៉ា។

លោក គី ប៊ុណ្ណារ៉ា តំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០១៥ ហៅព្រះសង្ឃដើម្បីធ្វើការសាកសួរសួរ និងចោទប្រកាន់។ ក្នុងដីកាកោះនោះ បានសរសេរដូច្នេះថា៖ «យើង គី ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញឈ្មោះ ថាច់ ហាសំអាង ជាជនសង្ស័យ មានទីលំនៅ​សព្វថ្ងៃវត្តសាមគ្គីរង្សី។ (…) ឲ្យចូលទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមីនា ម៉ោង៨ព្រឹក ដើម្បីសាកសួរ។»

តាមដីកាកោះនោះ លោក គី [...]

អាវុធ​ហត្ថ​បង្កើត​គណៈកម្មការ អង្កេត​ករណី​«ជញ្ជីង​ថ្លឺង» និង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ

អាវុធ​ហត្ថ​បង្កើត​គណៈកម្មការ អង្កេត​ករណី​«ជញ្ជីង​ថ្លឺង» និង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ

មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស លោក សៅ សុខា បានបង្កើតនូវ «គណៈកម្មការចំពោះកិច្ច» កាលពីថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៥ម្សិលម៉ិញនេះ ដើម្បីធ្វើ«អធិការកិច្ច» នូវបាតុភាព ដែលបានឡើង ក្នុងពេលបំពេញភារកិច្ច របស់​នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង កាលពីថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៥​នេះ។ នេះបើតាមការបង្ហោះផ្សាយ នៃសេចក្ដីសម្រេចនេះ នៅលើគណនីហ្វេសប៊ុក របស់អ្នកនាំពាក្យ នៃកងរាជអាវុធ​ហត្ថ លើផ្ទៃប្រទេស លោក ខេង ទីតូ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥នេះ ។

ការបង្កើតឲ្យមាន«គណៈកម្មការចំពោះកិច្ច» នៃបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសនេះ បានធ្វើឡើង បន្ទាប់ពី​មាន​ករណីដោយហិង្សា និងការផ្ទុះអាវុធមួយ មកលើប្រជាពលរដ្ឋដឹកស្រូវ ពីសំណាក់មន្រ្តី កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលទើបបង្កើតថ្មី។ ហេតុការណ៍នេះ កើតឡើងនៅត្រង់ចំណុច គីឡូម៉ែត្រលេខ៨៩ តាមបណ្ដោយ ផ្លូវជាតិលេខ១១ ក្នុងស្រុកអូរាំងឪ [...]

ពលរដ្ឋ​បូរី​កីឡា​១៥៤​គ្រួសារ បន្ត​ទាម​ទារ រហូត​មាន​ដំណោះ​ស្រាយ​ពិត

ពលរដ្ឋ​បូរី​កីឡា​១៥៤​គ្រួសារ បន្ត​ទាម​ទារ រហូត​មាន​ដំណោះ​ស្រាយ​ពិត

ពីក្នុងចំណោមពលរដ្ឋរងគ្រោះ ទាំង១៥៤គ្រួសារ ដែលកំណត់ចែកជាបីក្រុម ដោយសាលារាជធានីភ្នំពេញ នៅក្នុង​សន្និសីទ​សារព័ត៌មានមួយ បានទទួល នូវល័ក្ខខ័ណ្ឌនៃដំណោះស្រាយបញ្ចប់ នូវបញ្ហាលំនៅដ្ឋាន និងការតវ៉ានានា ដូច​តទៅ៖

ប្រជាពលរដ្ឋក្រុមទីមួយ ប្រមាណ២៦ គ្រួសារ ត្រូវទទួលបាននូវផ្ទះមួយល្វែង នៅនឹងកន្លែង (អតីតបូរីកីឡា)។ ហើយ​ប្រជាពលរដ្ឋទាំង២៦គ្រួសារនោះបានអបអរសាទ និង«ព្រម»ទទួលយកនូវការដោះស្រាយនេះ។

ប្រជាពលរដ្ឋក្រុមទីពីរ ប្រមាណ ៨៩ គ្រួសារទៀត «មិន»ត្រូវបានសាលារាជធានីភ្នំពេញ ប្រគល់ជាផ្ទះល្វែង នៅនឹង​កន្លែងដូចអ្នក២៦គ្រួសារខាងលើ ឡើយ។ សាលារាជធានីភ្នំពេញ បានសម្រេចប្រគល់ដី និងសង់ទីស្នាក់នៅ ជា​លក្ខណៈ​បន្ទប់ជួល ដែលមានទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ (៤m x ៥m) ស្ថិតនៅក្នុងភូមិអូរអណ្តូង សង្កាត់ក្រាំងធ្នង់ ខណ្ឌ​សែនសុខ។

ប្រជាពលរដ្ឋក្រុមទីបី ដែលមានចំនួន៣៩ គ្រួសារមិនទទួលបាននូវដី និងផ្ទះឡើយ។ ពួកគាត់ [...]

ទោះ​អត់​បាយ ក៏​កម្មករ​រោង​ចក្រ ខួយស៊ីង នៅ​តស៊ូ​រក​ដំណោះ​ស្រាយ​រឿង​ប្រាក់​ខែ

ទោះ​អត់​បាយ ក៏​កម្មករ​រោង​ចក្រ ខួយស៊ីង នៅ​តស៊ូ​រក​ដំណោះ​ស្រាយ​រឿង​ប្រាក់​ខែ

ថ្ងៃបើកក្តៅហែង សឹងតែឈរនៅលើថ្នល់ ក្រាលកៅស៊ូស្ទើមិនបាន បែជាអតីតក្រុមកររោងចក្រ ខួយស៊ីង នាំគ្នាមក​ស្រែក​ទាមទារ សុំការអន្តរាគមន៍ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងអត់បាយក្រហាយទឹក តាំងពីព្រឹក​ព្រលឹមរហូតដល់ ថ្ងៃបើកក្តៅហែង វេលាម៉ោងពីររសៀល ក៏នៅតែមិនទាន់ បានទទួលការឆ្លើយតប ពីក្រសួងដដែល។

សម្រែកក្រុមកម្មករ នៅតែបានបន្លឺ នៅមុខក្រសួងការងារ តាំងពីព្រឹកព្រលឹមអុល ដើម្បីស្នើសុំឲ្យក្រសួងការងារ ពន្លឿន​ការដោះស្រាយ បញ្ហាប្រាក់អត្ថប្រយោជន៍ តែក្រុមកម្មករបានទទួល ត្រឹមតែចំលើយដដែលៗ ពីមន្ត្រីរបស់ក្រសួង ដូច​សព្វ​មួយដង៖ នោះគឺឲ្យរងចាំ ទៅមុខទៀត។

អ្នកស្រី សែម មុន្ថា អតីតកម្មកររោងចក្រ ខួយ ស៊ីង ដែលមានទីតាំង ស្ថិតនៅខ័ណ្ឌច្បារអំពៅ បានប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ថានៅ១៩ ខែមីនាព្រឹកនេះ ថាពួកគាត់បានប្រមូលគ្នាជាង ១០០នាក់ទៅសួរនាំ និងជម្រុញ​ក្រសួង​ការងា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...