ទោះ​អត់​បាយ ក៏​កម្មករ​រោង​ចក្រ ខួយស៊ីង នៅ​តស៊ូ​រក​ដំណោះ​ស្រាយ​រឿង​ប្រាក់​ខែ

ក្រុមកម្មកររោងចក្រ ខូយ ស៊ីង ដែលត្រូវបានថៅកែរបស់ខ្លួន បិទទ្វារោងចក្រ ផ្អាកដំណើរការ ការងារ និងមិនបានបើក ប្រាក់អត្ថប្រយោជន៍ឲ្យនោះ នៅតែបន្តការស្វះស្វែង រកការអន្តរាគមន៍ ពីក្រសួងការងារ និងសាលាដំបូងរាជធានីភ្នំពេញ បើទោះជាលទ្ធផល មានភាពយឺតជាទីបំផុតក្ដី។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៩ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 20, 2015
  • ប្រធានបទ: ការងារ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ថ្ងៃបើកក្តៅហែង សឹងតែឈរនៅលើថ្នល់ ក្រាលកៅស៊ូស្ទើមិនបាន បែជាអតីតក្រុមកររោងចក្រ ខួយស៊ីង នាំគ្នាមក​ស្រែក​ទាមទារ សុំការអន្តរាគមន៍ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងអត់បាយក្រហាយទឹក តាំងពីព្រឹក​ព្រលឹមរហូតដល់ ថ្ងៃបើកក្តៅហែង វេលាម៉ោងពីររសៀល ក៏នៅតែមិនទាន់ បានទទួលការឆ្លើយតប ពីក្រសួងដដែល។

សម្រែកក្រុមកម្មករ នៅតែបានបន្លឺ នៅមុខក្រសួងការងារ តាំងពីព្រឹកព្រលឹមអុល ដើម្បីស្នើសុំឲ្យក្រសួងការងារ ពន្លឿន​ការដោះស្រាយ បញ្ហាប្រាក់អត្ថប្រយោជន៍ តែក្រុមកម្មករបានទទួល ត្រឹមតែចំលើយដដែលៗ ពីមន្ត្រីរបស់ក្រសួង ដូច​សព្វ​មួយដង៖ នោះគឺឲ្យរងចាំ ទៅមុខទៀត។

អ្នកស្រី សែម មុន្ថា អតីតកម្មកររោងចក្រ ខួយ ស៊ីង ដែលមានទីតាំង ស្ថិតនៅខ័ណ្ឌច្បារអំពៅ បានប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ថានៅ១៩ ខែមីនាព្រឹកនេះ ថាពួកគាត់បានប្រមូលគ្នាជាង ១០០នាក់ទៅសួរនាំ និងជម្រុញ​ក្រសួង​ការងា ឲ្យពន្លឿនការដោះស្រាយបញ្ហាពួកគាត់ និងរោងចក្រឲ្យបានលឿន ប៉ុន្តែពួកគាត់ទទួលបានចម្លើយ ពីមន្ត្រី​ក្រសួង ដូចពេលមុនទៀតដដែល ពោលគឺឲ្យរងចាំ។ អ្នកស្រីថា នៅព្រឹកម៉ិញនេះ មន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានត្រឹមតែមកប្រាប់ ឲ្យពួកគាត់រងចាំ ការឆ្លើយតបលទ្ធផល នៅមួយសប្តាហ៍ខាងមុខទៀត ដូចសព្វ​មួយ​ដង​អញ្ចឹង​ដែរ។

ក្រុមកម្មករ ខួយស៊ីង មិនបានជឿជាក់ ទៅលើការប្រាប់ឲ្យរងចាំ ដូចពេលមុនទៀតនោះទេ ហើយពួកគាត់បានសម្រច​ចិត្ត បបួលគ្នា ទៅស្រែកទាមទារឲ្យមានដំណោះស្រាយ នៅសាលាដំបូងរាជធានីភ្នំពេញ ជាបន្តទៀត នៅរសៀល​ប្រហែល​ម៉ោង ២ និង ៣០នាទីរសៀលថ្ងៃដដែល ទាំងអត់បាយអត់ទឹក។

អ្នកស្រី សែម មុន្ថា បន្ថែមថា កាលពីថ្ងៃទី ១២ ខែមីនា កន្លងមកនេះ តំណាងកម្មករបានចូលចរចារ ជាមួយភាគី​ក្រុមហ៊ុន និងមានការចូលរួម ពីមន្ត្រីក្រសួងការងារដែរ តែមិនបានទទួលលទ្ធផលអ្វី ដែលផ្តល់ផលដល់កម្មករទេ ដោយក្រុមហ៊ុន មិនមានលទ្ធភាពផ្តល់ប្រាក់អត្ថប្រយោជន៍ ទាំងបីចំណុច ដូចដែលកម្មករបានទាមទារនោះឡើយ ហើយក្រុមកម្មករ មិនព្រមទទួលយកហេតុផល របស់ក្រុមហ៊ុន ទើបបានជាក្រុមកម្មករ នាំគ្នាស្វែងរកកិច្ចអន្តរាគមន៍ ជាបន្តទៀត។

គួរបញ្ជាក់ថា រោងចក្រ ខួយ ស៊ីង បានបិទទ្វាអស់រយៈពេលជាង ពីរខែកន្លងទៅហើយ ដោយមិនបានប្រាប់កម្មករ​របស់​ខ្លួន និងមិនបានបើកប្រាក់ អត្ថប្រយោជន៍ ឲ្យកម្មករនោះទេ។ រហូតមកទល់ថ្ងៃនេះ ក្រុមកម្មរបស់រោងចក្រ ខួយស៊ីង មួយចំនួន នៅតែចំណាយពេលវេលាផ្ទាល់ខ្លួន ទៅដេកយាមរោងចក្រដដែល ដោយខ្លាចថៅកែរោងចក្រ លួចចូល​មក​ដឹក​គ្រឿងម៉ាស៊ីន ចេញពីរោងចក្រអស់ ហើយខ្លួនមិនមានអ្វីជាទីពឹង សំរាប់ទាមទារ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...