ផៃ ស៊ីផាន៖ កម្ពុជាមិនអាចស្ថិតនៅក្រោមឥទ្ធិពលពួកប្រឆាំង (vdo)
ក្នុងសន្និសីទសារព័ត៌មាន រៀបចំឡើង នៅក្នុងទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមានការរួមសហកា ពីក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី១៩ ខេសីហា ឆ្នាំ២០១៥ នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ការចាប់ខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ត្រូវបានធ្វើឡើង ក្នុងគោលបំណងពង្រឹងនីតិរដ្ឋនៅកម្ពុជា ដែលត្រូវតែដើរទន្ទឹមគ្នា រវាងការអនុវត្ត និងការគោរពច្បាប់។ លោកបានទទួលស្គាល់ថា ប្រទេសកម្ពុជាមិនមែនជាសម្បត្តិទ្រព្យ (កម្មសិទ្ធិ) របស់គណបក្សប្រឆាំង ឬគណបក្សប្រជាជនកម្ពុជានោះឡើយ។
មន្រ្តីនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានអះអាងបន្ថែមថា ដូច្នេះរដ្ឋាភិបាលធ្វើអ្វីទៅតាម នីតិរដ្ឋ និងទិដ្ឋភាពអន្តរជាតិជាក់ស្តែង។ លោកបានពន្យល់ថា៖ «ប្រទេសខ្មែ មិនមែនជាសម្បត្តិទ្រព្យ របស់គណបក្សប្រឆាំង ឬគណបក្សប្រជាជន (កម្ពុជា) ទេ។ តែយើងធ្វើអ្វី ទៅតាមនីត្យានុកូលភាព (ធ្វើតាមច្បាប់) [...]