Posts tagged as "Justice"

យ៉ោម បុប្ផា៖ ខ្ញុំ​ខ្លាច​ដូច​ប៊ន សំណាង និង​​សុខ សំអឿន ដោះ​លែង​ហើយ​ចាប់​វិញ

យ៉ោម បុប្ផា៖ ខ្ញុំ​ខ្លាច​ដូច​ប៊ន សំណាង និង​​សុខ សំអឿន ដោះ​លែង​ហើយ​ចាប់​វិញ

បន្ទាប់ពីដំណើរការសវនាការអស់រយៈពេលជាង៣ម៉ោង ក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ ពីសំណាក់អ្នក​សារព័ត៌មានជាតិ-អន្តរជាតិ ក្រុមអង្គការសិទ្ធិមនុស្ស តំណាងរាស្រ្តបក្សជំទាស់ ព្រះសង្ឃ និងអ្នកភូមិបឹងកក់សរុបច្រើន​ជាង​៥០០នាក់ តុលាការកំពូលកម្ពុជា បានសម្រេចដោះលែងសកម្មជនដីធ្លីអ្នកស្រី យ៉ោម បុប្ផា អោយនៅក្រៅឃុំបណ្តោះអាសន្ន តែបានបង្វិលសំណុំរឿងទៅសាលាឧទ្ធរណ៍ឲ្យកាត់ក្តីឡើងវិញ ខណៈអ្នកស្រី យ៉ោម បុប្ផា និងក្រុមអ្នកតាមដាន​សំណុំរឿង​នេះ មិនបានសម្តែងការពេញចិត្ត ចំពោះការសម្រេចរបស់តុលាការកំពូលនោះទេ។


អ្នកស្រី យ៉ោម បុប្ផា បន្ទាប់ពីត្រូវបានដោះលែងឲ្យមានសេរីភាពជាបណ្ដោះអាសន្ន។ (រូបភាព MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - [...]

ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន៖ នីទណ្ឌភាព​នៅ​កម្ពុជា ត្រូវ​តែ​បញ្ចប់

ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន៖ នីទណ្ឌភាព​នៅ​កម្ពុជា ត្រូវ​តែ​បញ្ចប់

«យុត្តិធម៌សម្រាប់អ្នកសារព័ត៌មាន» ជាប្រធានបទមួយ ទាមទាឲ្យមានការបញ្ចប់បញ្ហានីទណ្ឌភាពនៅកម្ពុជា ពិសេស​ការ​សម្លាប់អ្នកសារព៏ត៌មានចំនួន១១នាក់ ក្នុងរយៈកាលជាង២០ឆ្នាំមកនេះ មិនទាន់បានរក​យុត្តិធម៌សម្រាប់ពួកគាត់​នៅ​ឡើយ​ទេ ហើយជនដៃដល់ ក៏កំពុងរស់នៅយ៉ាងសុខសប្បាយ ក្នុងឋានៈបុណ្យសក្ក័ និងមុខមាត់នៅឡើយដែរ។


កម្មវិធី «យុត្តិធម៌សម្រាប់អ្នកសារព័ត៌មាន» របស់ក្រុមអង្គការសង្គមស៊ីវិល។ (រូបថត MONOROOM.info/ O. Vary)

នីទណ្ឌភាព - ក្រុមអង្គការសង្គមស៊ីវិល រួមជាមួយអ្នកសហគមន៍បឹងកក់ បូរីកីឡា ៣៤៧ ថ្មគោល និងសហគមដទៃទៀត បានរៀបចំឡើងនៅមុខ និងខាងក្រៅរបងស្តាតអូឡាំពិច។ ការជួបជុំនេះក្នុងគោលបំណង ចូលរួមជាមួយសហគម​អន្តរជាតិ​លើកទីបី ដើម្បីបញ្ចប់នីទណ្ឌភាព ពិសេសនីទណ្ឌភាពនៅកម្ពុជា [...]

ស្វាមី​យ៉ោម បុប្ផា និយាយ​ពី​រឿង​«ល្អ»​របស់​ភរិយា​ខ្លួន ជា​មួយ​អាជ្ញាធរ

ស្វាមី​យ៉ោម បុប្ផា និយាយ​ពី​រឿង​«ល្អ»​របស់​ភរិយា​ខ្លួន ជា​មួយ​អាជ្ញាធរ

មុនតុលាការកំពូលធ្វើការសម្រេចលើករណី បណ្តឹងចោទអ្នកស្រី យ៉ោម បុប្ផា នាថ្ងៃទី២២ ខែវិច្ឆិកាខាងមុខនេះ ខាងសាលា​រាជធានីភ្នំពេញបានហៅលោក លួស សាខន (ប្តីអ្នកស្រី យ៉ោម បុប្ផា) និងឱពុកក្មេកលោក ឲ្យមកសាលារាជធានីភ្នំពេញ ដើម្បីគិតគូររកច្រកឲ្យប្រពន្ធលោកបានចេញពីពន្ធនាគារ។ នេះបើតាមការអះអាងរបស់លោក លួស សាខន។


លោក លួស សាខន ស្វាមីរបស់អ្នកស្រី យ៉ោម បុប្ផា ដែលកំពុងជាប់ពន្ធនាគារ។ (រូបថត MONOROOM.info/ O.Vary)

ទំនាស់ដីធ្លី - សាលារាជធានីភ្នំពេញដែលមាន លោកកើត ឆែ នាយករងរដ្ឋបាល សាលារាជធានីភ្នំពេញ លោក សុខ ប៉េងវុធ អភិបាលរងខណ្ឌដូនពេញ លោកយឹម សារី មេធាវីសាលារាជធានីភ្នំពេញ អ្នកកត់កំណត់ហេតុមានលោក ចាន់ ដារ៉ា បានហៅគ្រួសាររបស់អ្នកស្រី យ៉ោម បុប្ផា និងដើមចោទមកជួបគ្នា [...]

ពិធី​សាសនា​ឲ្យ​ដោះ​លែង​យ៉ោម បុប្ផា ដុត​«ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន»​ចោល

ពិធី​សាសនា​ឲ្យ​ដោះ​លែង​យ៉ោម បុប្ផា ដុត​«ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន»​ចោល

«ដីកាបង្គាប់ឲ្យនាំខ្លួន»មួយ ដែលចេញដោយលោកតែ សំអាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ​ទី២៩ ខែសីហា ឆ្នាំ២០១២ ត្រូវបានប្រជាពលរដ្ឋ ដែលរងគ្រោះដោយបញ្ហាដីធ្លី«ដុត»រំលាយចោល នៅមុខតុលាការកំពូល​រាប់រយច្បាប់ (ច្បាប់ចម្លង) ដោយបានចោទប្រកាន់ដីកានោះថា បានផ្តល់នូវភាពអយុត្តិធម៌បំផុតចំពោះគ្រួសារអ្នកស្រី យ៉ោម បុប្ផា ដោយបានជាប់គុកទាំងគ្មានកំហុសនោះ និងស្នើសុំឲ្យកើតមានឡើង នូវយុត្តិធម៌ខាងមុខនេះជាដាច់ខាត។


«ដីកាបង្គាប់ឲ្យនាំខ្លួន» ដែលត្រូវបានគេដុតចោល។ (រុបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - ប្រជាពលរដ្ឋមកពីសហគមន៍ចំនួនបី ៖ សហគមន៍បឹងកក់ដឹកនាំដោយអ្នកស្រី ទេព វណ្ណី សហគមន៍ថ្ម​គោលដឹកនាំដោយអ្នកស្រី ច្រាយ នីម និងសហគមន៍បុរីកីឡាដឹកនាំដោយលោក ពេជ្រ ប៊ុនធឿន [...]

បង្ហាញ​កូន​ពី​ឈុត​ឆាក​«ស្រាត»​រួម​រ័ក្ស  ត្រូវ​តុលាការ​ឲ្យ​ជាប់​ទោស​១​ឆ្នាំ

បង្ហាញ​កូន​ពី​ឈុត​ឆាក​«ស្រាត»​រួម​រ័ក្ស ត្រូវ​តុលាការ​ឲ្យ​ជាប់​ទោស​១​ឆ្នាំ

ម្ដាយមួយរូប អាយុ ៣៥ឆ្នាំ ត្រូវបានជាប់ទោស កាលពីថ្ងៃពុធទី៦ខែវិច្ឆិកាកន្លងមកនេះ ឲ្យជាប់ពន្ធនាគារមួយឆ្នាំ ដោយ​តុលាការនៃទីក្រុងឆាឡុង-អង់-ឆមប៉ាញ (Châlons-en-Champagne)។  តែទោសជាប់ពន្ធនាគារនោះ ត្រូវបានព្យួរ និងបាន​ដាក់ម្ដាយចិត្តស្រើបស្រាលរូបនោះ នៅក្នុងបញ្ជីខ្មៅមួយ រួមទាំងការតាមឃ្លាំមើល ពីសំណាក់ប្រព័ន្ធ​យុត្តិធម៌បារាំងនោះ​ទៀត។


រូបភាពរួមរ័ក្សស្នេហា ដែលមានចរិកសម្រាប់តែមនុស្សពេញវ័យទស្សនា និងអនុវត្តន៍តាម តែមិនមែនសម្រាប់កុមារ​នោះ​ទេ។ (រូបថត Artem Furman/shutterstock.com)

ប្រព័ន្ធយុត្តិធម៌ - បើទោះជាកុមារនៅតូច មិនដឹងឬមិនយល់អ្វីទាំងអស់នោះក៏ដោយ តែអំពើដែលបង្ហាញរូបភាព​អាស​អាភាស ភាពយន្ដរួមរ័ក្សស្នេហា ទៅដល់កុមារ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...