អង្គការសហប្រជាជាតិ បារម្ភពីការធ្វើទារុណកម្មក្នុងពន្ធនាគារកម្ពុជា
បន្ទាប់ពីការធ្វើទស្សនកិច្ចរយៈពេលប្រាំថ្ងៃនៅកម្ពុជា ដោយគ្មានការជូនដំណឹងជាមុន អនុគណៈកម្មការបង្កាអំពើទារុណកម្ម នៃអង្គការសហប្រជាជាតិ តាមរយៈសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ បានសម្តែងការព្រួយបារម្ភ និងជម្រុញកម្ពុជា ឲ្យបង្កើតស្ថាប័នជាតិឯករាជ្យ ដើម្បីតាមដាន និងឃ្លាំមើល លើការគ្រប់គ្រងអ្នកជាប់ឃុំឲ្យស្របតាមខ្លឹមសារនៃអនុសញ្ញាស្ដីពីការប្រឆាំងការធ្វើទារុណកម្ម និងពិធីសារបន្ថែមដែលកម្ពុជាជារដ្ឋហត្ថលេខីដែរនោះ។
ពន្ធនាគារនៅខេត្តកណ្ដាល។ (រូបថត MONOROOM.info/ D.KEO)
ក្នុងបំណងលើកកម្ពស់ការប្រព្រឹត្តទៅលើ អ្នកជាប់ឃុំក្នុងប្រទេសកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមទៀត អនុគណៈកម្មការបង្កាអំពើទារុណកម្ម នៃអង្គការសហប្រជាជាតិ ក៏បានលើកឡើងដែរថា [...]