Posts tagged as "Justice"

ជាម យៀប៖ គ្មាន​អ្នកណា​មាន​សិទ្ធ ផ្អាក​ការ​អនុម័ត​ច្បាប់​របស់​សភា​ទេ

ជាម យៀប៖ គ្មាន​អ្នកណា​មាន​សិទ្ធ ផ្អាក​ការ​អនុម័ត​ច្បាប់​របស់​សភា​ទេ

«គ្មានអ្នកណាម្នាក់ដែលមកហាមឃាត់ រារាំង ឬផ្អាកដំណើរការ នៃការអនុម័តច្បាប់របស់រដ្ឋសភាបានទេ លើកលែង​តែរដ្ឋសភាខ្លួនឯង ឬគណកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា។» នេះជាការបញ្ជាក់របស់លោក ជៀម យាប មន្រ្តីជាន់ខ្ពស់​របស់គណបក្សប្រជាជនម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋសភាលើកទីពីរនីតិកាលទីប្រាំ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤នេះ។


បញ្ជរចុះវត្តមានរបស់សមាជិក សមាជិកា រដ្ឋសភាជាតិ។ (រូបថត MONOROOM.info/ O. Vary)

ការអនុម័តច្បាប់ - តាមការគ្រោងទុក រដ្ឋសភាជាតិបានបើកកិច្ចពិភាក្សាទៅលើសេចក្តីព្រាងច្បាប់បី ពាក់ព័ន្ធនឹង​តុលាការ បើទោះជាមានការស្នើសុំ ពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន៣៤ ដើម្បីឲ្យរដ្ឋសភាជាតិ​ធ្វើការ​«ពន្យា»ពេលពិភាក្សា [...]

សវនាការ​ជន​២៣៖ ចៅក្រម​ហាម​មិន​ឲ្យ​បង្ហាញ ពី​ភស្ដុតាង​ដោះ​បន្ទុក

សវនាការ​ជន​២៣៖ ចៅក្រម​ហាម​មិន​ឲ្យ​បង្ហាញ ពី​ភស្ដុតាង​ដោះ​បន្ទុក

សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាកា ទៅលើជនត្រូវចោទទាំង២៣នាក់ តែនៅតែបន្តហាមឃាត់ មិនឲ្យជន​ត្រូវចោទ លើកពីភស្ដុតាងដោះបន្ទុក និងហាមមេធាវីរបស់ជនត្រូវចោទ មិនឲ្យចាក់វីដេអូ បង្ហាញពីភាពគ្មាន​ទោស​ពៃ​របស់កូនក្ដីខ្លួននោះឡើយ។


រូបរបស់ក្រុមអ្នកគាំទ្រជនទាំង២៣នាក់ នៅខាងក្រៅសាលាដំបូង។ (រូបថតហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - គេហទំព័ររបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានឱ្យដឹងថា សវនាការបានចាប់ផ្តើមនៅ​វេលា​ម៉ោង៨ព្រឹក។ នៅក្នុងបន្ទប់សវនាការទី១ សំណុំរឿងបុរស ១០នាក់ ដែលត្រូវបានចាប់ខ្លួននៅមុខរោងចក្រ យ៉ាក់ ជីង កាលពីថ្ងៃទី២ ខែមករា។ រីឯនៅក្នុងបន្ទប់សវនាការទី២ ចៅក្រមបានសាកសួរអត្តសញ្ញាណសាក្សី ដែលមានវត្តមាន​នៅក្នុងតុលាការ។ [...]

ពលរដ្ឋ​ចោទ កង ហ៊ាង យក​ដី​ស្រែ​ឲ្យ​ក្រុមហ៊ុន គ្មាន​ដំណោះស្រាយ

ពលរដ្ឋ​ចោទ កង ហ៊ាង យក​ដី​ស្រែ​ឲ្យ​ក្រុមហ៊ុន គ្មាន​ដំណោះស្រាយ

ប្រជាពលរដ្ឋចំនួន២៥០គ្រួសារ រស់នៅក្នុងភូមិចំនួនបី ស្ថិតនៅក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែល​មានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយក្រុមហ៊ុន ម៉ាស្ទ័រអ៊ិនធឺណាសិនណល ខបភើរេសិនគ្រូប ដែលជាសាច់ញាតិ​អតីត​អភិបាល​ខេត្ត បានដាក់ពាក្យស្វែងរកការអន្តរាគមន៍ អំពីសំណាក់អង្គការក្រៅរដ្ឋាភិបាល ឲ្យជួយស្វែងរកដំណោះ​ស្រាយ បន្ទាប់ពីអាជ្ញាធររបស់រដ្ឋាភិបាល បានបដិសេធពុំដោះស្រាយ។


រូបបង្ហាញពីទេសភាពរបស់ស្រុកស្រែរបស់ប្រទេសកម្ពុជា នាពេលរសៀល។ (រូបភាពឯកសារ)

ដីធ្លី - អ្នកស្រី សៅ ពុំ តំណាងប្រជាពលរដ្ឋ រស់នៅក្នុងភូមិតាំងសំរោងបានថ្លែងឲ្យដឹងថា ពលរដ្ឋចំនួនបីភូមិដូចជា​ភូមិតាំងសំរោង ភូមិក្រាំងបឹង និងភូមិខ្នងក្រាំង ដែលមានចំនួន ២៥០ [...]

ពលរដ្ឋ​ខេត្ត​ក្រចេះ ថា​ស៊ូ​ស្លាប់​នៅ​ភ្នំពេញ ប្រសិន​បើ​គ្មាន​យុត្តិធម៌

ពលរដ្ឋ​ខេត្ត​ក្រចេះ ថា​ស៊ូ​ស្លាប់​នៅ​ភ្នំពេញ ប្រសិន​បើ​គ្មាន​យុត្តិធម៌

«ខ្ញុំស៊ូស្លាប់ មិនទៅវិញទេ បើរដ្ឋាភិបាលមិនដោះស្រាយឱ្យប្រជាពលរដ្ឋ» នេះជាការប្តេជ្ញារបស់ប្រជាពលរដ្ឋ នៅ​ខេត្ត​ក្រចេះ ដែលបានមកភ្នំពេញជិត១០ថ្ងៃមកហើយ ដើម្បីស្វែងដំណោះស្រាយ ករណីដីធ្លីដ៏ចម្រូងចម្រាស់របស់ពួក​គាត់ ដែលត្រូវក្រុមហ៊ុនវៀតណាមរំលោភយក។


ក្រុមពលរដ្ឋអ្នកតវ៉ាដីធ្លី មកពីខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

--------------------------------
ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ១៦ ឧសភា ២០១៤
--------------------------------

ដីធ្លី - [...]

សង្គម​ស៊ីវិល​ចំនួន​៣៤ ស្នើ​សុំ​ជា​ថ្មី ឲ្យ​រដ្ឋសភា​ពន្យា​ពេល​ពិភាក្សា​ច្បាប់

សង្គម​ស៊ីវិល​ចំនួន​៣៤ ស្នើ​សុំ​ជា​ថ្មី ឲ្យ​រដ្ឋសភា​ពន្យា​ពេល​ពិភាក្សា​ច្បាប់

ក្រុមអង្គការសង្គមស៊ីវិល សហជីព ចំនួន៣៤ បានមកជួបជុំគ្នាកាលពីថ្ងៃទី១៥ ខែឧសភា ម្សិលម៉ិញនេះ ដើម្បីស្នើ​ឲ្យ​រដ្ឋសភាជាតិ ធ្វើការ«ពន្យា»ពេលពីភាគ្សា ជាថ្មីម្តងទៀត ទៅលើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ ស្តីពី​លក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ដែលរដ្ឋសភាជាតិ គ្រោងនឹងបើកសម័យប្រជុំពិភាក្សា នាថ្ងៃទី២០ ខែឧសភា ខាង​មុខនេះ។


ស្ថាប័នតុលាការកំពូលកម្ពុជា មើលពីក្រៅ។ (រូបថត MONOROOM.info/ O. Vary)

--------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៦ ខែឧសភា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...