វន់ ពៅ ត្រូវយកទៅព្យាបាលនៅប្រទេសថៃ
បន្ទាប់ពីអង្គការលីកាដូពិនិត្យឃើញថា ស្ថានភាពសុខភាពរបស់ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានភាពធ្ងន់ធ្ងរមក អង្គការការពារសិទ្ធិមនុស្សនៅកម្ពុជាមួយនេះ បានសម្រេចថា នឹងជ្រោមជ្រែងបញ្ជូនលោក វន់ ពៅ ទៅព្យាបាលជម្ងឺនៅប្រទេសថៃ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤នេះ។
លោក វន ពៅ ច្រៀងពេលត្រឡប់មកដល់គេហដ្ឋានវិញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
សិទ្ធិ - លោកវន់ ពៅ ដែលត្រូវបានតុលាការទើបសម្រេចឲ្យនៅក្រៅឃុំ បានឲ្យដឹងថា លោកចាំបាច់ត្រូវថតមើលក្បាល ព្រោះរបួសផុងលលាដ៏ក្បាល ដែលត្រូវកងទាហានឆ័ត្រយោង៩១១វាយឲ្យរបួស កំពុងងើបរើឡើងវិញ ដែលធ្វើឲ្យលោក តែងមានអាការៈឈឺក្បាល [...]