Posts tagged as "Cinéma"

ចឺង ម៉ាហ្គី តារា​សម្ដែង​ហុងកុង ប្រកាស​ដើរ​ចេញ​ពី​វិស័យ​ភាពយន្ដ

ចឺង ម៉ាហ្គី តារា​សម្ដែង​ហុងកុង ប្រកាស​ដើរ​ចេញ​ពី​វិស័យ​ភាពយន្ដ

ចាប់ផ្ដើមសម្ដែងក្នុងភាពយន្ដខា្នតធំដំបូង នៅក្នុងរឿង Police Story តារាភាពយន្ដដ៏ល្បីឈ្មោះ ចឺង ម៉ាហ្គី (Maggie Cheung) បានសម្រេចចិត្ត ដើរចេញ​ពីវិស័យភាពយន្ដ ហើយងាកមកចាប់អាជីប នៅក្នុងវិស័យភ្លេងចម្រៀង និងការចាត់ចែង​ផ្សព្វ​ផ្សាយម្ដងវិញ។


នាង ចឺង ម៉ាហ្គី តារាភាពយន្ដមកពីទីក្រុងហុងកុង ប្រទេសចិន។ (រូបថត ឯកសារ)

ជីវិតតារា - ឈប់ឃើញទៀតហើយ ដំណើរដ៏ទន់ល្វតល្វន់ នៅលើផ្ទាំងសំពត់ស នៃតារាភាពយន្ដហុងកុង នាង ចឺង  ម៉ាហ្គី ដោយនាងទើបតែនឹងបានប្រកាស បញ្ចប់ជាស្ថាពរនូវអាជីពជាតារាភាពយន្ដរបស់នាង នៅក្នុងពិធីពានរង្វាន់សេះមាស កាលពីថ្ងៃទី២៣ខែវិច្ឆិកានេះ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់។ នាងម៉ាហ្គី បានថ្លែងនៅក្នុងពិធីនោះថា «ខ្ញុំលែងមានសុបិន្តនេះ​ទៀតហើយ។ ខ្ញុំមិនចង់សម្ដែងអ្វីទាំងអស់។ [...]

«ទាហ៊ាន ស» ភាពយន្ដ​សង្គ្រាម​ឥណ្ឌូចិន​ចាប់​ផ្ដើម​ថត​នៅ​កម្ពុជា

«ទាហ៊ាន ស» ភាពយន្ដ​សង្គ្រាម​ឥណ្ឌូចិន​ចាប់​ផ្ដើម​ថត​នៅ​កម្ពុជា

សមិទ្ធិករភាពយន្ដបារាំងមួយរូប នឹងសម្រេចជារូបរាង នូវភាពយន្ដមួយខ្សែរនៃសង្គ្រាមនៅឥណ្ឌូចិន ដែលមាន​ចំណង​ជើងថា «ទាហ៊ាន ស (Le Soldat blanc)»។ ស្ថានីយទូរទស្សន៍បារាំងមួយ ឈ្មោះ កាណាល់ភ្លូស (Canal+) បានបង្ហើប​ឲ្យដឹងថា ភាពយន្ដខ្នាតតូចនេះ (téléfilm) បានចាប់ផ្ដើមថត នៅកម្ពុជាកាលពីថ្ងៃសុក្រទី៨ខែវិច្ឆិកានេះ តែនឹងត្រូវចាក់​ផ្សាយក្នុងកញ្ចក់ទូរទស្សន៍នៅឆ្នាំ២០១៤ ខាងមុខ។


ទាហ៊ានបារាំងកំពុងធ្វើការជាមួយនឹងវិទ្យុទាក់ទង ក្នុងសង្គ្រាមឥណ្ឌូចិននាឆ្នាំ១៩៥២។ (រូបថត ឯកសារ)

ភាពយន្ដ - ចាប់ផ្ដើមថតជាផ្លូវការនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃសុក្រទី៨ខែវិច្ឆិកានេះ ភាពយន្ដនឹងបកស្រាយ​ពីជីវិត​របស់ទាហ៊ានវ័យក្មេងពីររូប អង់ដ្រេ (André) និងរ៉ូប៊ែរ (Robert) [...]

ជេកឃី ឆាន់ ឬ​ឈិនឡុង រង​ការ​រិះ​គន់ពី​អ្នក​ប្រជា​ធិប​តេយ្យ​នៅ​ហុងកុង

ជេកឃី ឆាន់ ឬ​ឈិនឡុង រង​ការ​រិះ​គន់ពី​អ្នក​ប្រជា​ធិប​តេយ្យ​នៅ​ហុងកុង

តារាភាពយន្ដ ដ៏ល្បីខាងក្បាច់គុណ លោតហត់ស្ដែងៗ ជេកឃី ឆាន់ (Jackie Chan) ឬឈិនឡុង បានទទួលការរិះគន់ កាលពីថ្ងៃ​ព្រហស្បត្តិ៍ទី១៣ធ្នូ អាទិត្យមុន ដោយពួកអ្នកការពារលិទ្ធិប្រជាធិបតេយ្យ នៅហុងកុង ទីក្រុងកំណើតរបស់លោក  ខណៈតារា​ភាពយន្ដ​រូបនេះ បានធ្វើសេចក្ដីប្រកាសមួយ ទៅអោយទស្សនាវដ្ដីចិន ពីការគាំទ្ររបស់លោក ទៅលើការរឹតបន្តឹង សិទ្ធិក្នុងការធ្វើ​បាតុកម្ម។


តារាភាពយន្ដ ជេកឃី ឆាន់ ឬឈិនឡុង ពេលសម្ដែងក្នុងសាច់រឿង។

ការបំបិតសិទ្ធនៃការបញ្ចេញមតិ បានបង្កអោយមានប្រតិកម្មយ៉ាងខ្លាំងសម្បើមមួយ នៅហុងកុង អតីតទឺកដីគ្រប់គ្រង​ដោយប្រទេស​អង់គ្លេស តែបានប្រគល់ត្រឡប់ទៅអោយប្រទេសចិនវិញ នៅឆ្នាំ១៩៩៧ ក្នុងលក្ខខ័ណ្ឌទុកស្វ័យភាពអោយតំបន់នេះ នូវសិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...