Posts tagged as "Norodom Ranariddh"

តើ​ថ្ងៃ​ទី ៥-៦​កក្កដា​១៩៩៧ ជា​ព្រឹត្តិការណ៍​អ្វី?

តើ​ថ្ងៃ​ទី ៥-៦​កក្កដា​១៩៩៧ ជា​ព្រឹត្តិការណ៍​អ្វី?

តើអំពើការបាញ់ប្រហារ និងការកាប់សម្លាប់គ្នា រវាងកងទ័ពស្និតនាយករដ្ឋមន្រ្តីទី២ លោក ហ៊ុន-សែន និង​កង​ទ័ព​ស្និតនាយករដ្ឋមន្រ្តីទី១​ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាថ្ងៃ៥-៦កក្កដា ឆ្នាំ១៩៩៧ ជាអំពើអ្វី? ជា​រដ្ឋ​ប្រហារ ឬ​ជាអំពើរបស់ពួកជ្រុលនិយម? ឬក៏ជាអំពើទំនាស់ផ្ទៃក្នុងបក្ស?

» ផ្សារធំថ្មីកណ្ដាលរាជធានី ដែលគ្មានមនុស្ស ក្នុងថ្ងៃនៃព្រឹត្តិការណ៍​ដ៏អកុសល (Photo: D.KEO /​MONOROOM.info)៖

Evénement du 5-6 juillet 1997

សូមអានការរៀបរាប់របស់ លោកឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ ពីអ្វីដែលបានកើតឡើង ក្នុងពេលនិង​ក្រោយ​ព្រឹត្តិការណ៍ ​ថ្ងៃទី ៥ និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧ នេះឡើង​វិញ។ [...]

សម្ភាស មុត ចន្ថា៖ ជាតិ​និយម រួម​ជា​មួយ​សង្គ្រោះ​ជាតិ ដើម្បី​«ខ្លាំង»

សម្ភាស មុត ចន្ថា៖ ជាតិ​និយម រួម​ជា​មួយ​សង្គ្រោះ​ជាតិ ដើម្បី​«ខ្លាំង»

គណបក្សជាតិនិយម មិនមែនចុះចូលជាមួយ គណបក្សសង្គ្រោះជាតិទេ តែជាការរួបរួម ការរួមកម្លាំងប្រជាធិបតេយ្យ ដើម្បីធ្វើឲ្យកម្លាំងនោះកាន់តែខ្លាំង និងមិនបែកខ្ញែកគ្នា។ លោក មុត ចន្ថា អគ្គលេខាធិការគណបក្សជាតិនិយម បាន​បង្ហាញពីគោលជំហរ នៃការរួមរួបនេះថាគណបក្សលោក ក៏ដូចជាគណបក្សសង្គ្រោះជាតិ ចង់ធ្វើអ្វីទៅតាម​ឆន្ទៈរបស់​រាស្រ្ត ដែលចង់ឲ្យ​មាន​ការផ្លាស់ប្តូរ។


សមាជិកគណបក្សជាតិនិយម កាលពីពេលធ្វើការរួបរួមជាមួយគណបក្សហ្វុនស៊ីនប៉ិច។ (រូបថតគណបក្ស)

នយោបាយ - ក្នុងពិធីរំលឹកខួប១ឆ្នាំ នៃការបង្កើតគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី៧ ខែមេសានេះ នៅស្នាក់ការ​កណ្តាលគណបក្សសង្គ្រោះជាតិចាក់អង្រែលើ លោក ប៉ុល ហំម [...]

ញឹក ប៊ុនឆៃ៖ ទ្រង់រណឬទ្ធិ គ្មាន​សមត្ថភាព​ដឹកនាំ តែ​«ពូកែ»​ទម្លាក់​កំហុស​ដាក់​អ្នក​ដទៃ

ញឹក ប៊ុនឆៃ៖ ទ្រង់រណឬទ្ធិ គ្មាន​សមត្ថភាព​ដឹកនាំ តែ​«ពូកែ»​ទម្លាក់​កំហុស​ដាក់​អ្នក​ដទៃ

«ទ្រង់រណឬទ្ធិ គ្មានសមត្ថភាពក្នុងការបង្រួបបង្រួម ឬការដឹកនាំនោះទេ។ លោកចេះតែទំលាក់កំហុសលើអ្នកនេះ លើ​អ្នកនោះ មិនចេះទទួលស្គាល់កំហុសខ្លួនឯង ដែលគ្មានលទ្ធភាពក្នុងការដឹកនាំ។ គណបក្សថ្មីរបស់ទ្រង់(វា) គ្មានន័យ​នោះទេ (...) មានតែការរិះគន់ច្រើន សឹងតែរកអ្នកគាំទ្រម្នាក់គ្មាន»។ នេះជា​ការលើកឡើងរបស់លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច អតីតដៃគូរសត្រូវនយោបាយរបស់ ព្រះអង្គ​ម្ចាស់ នរោត្ដម រណឬទ្ធិ។


ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ថ្លែងទៅអ្នកសារព័ត៌មាន នាថ្ងៃទី១៦ ខែមីនា​ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Channita)

នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តី

មតិ​ហ្វេសប៊ុក ជុំ​វិញ​បន្ទូលរបស់​ទ្រង់​រណឬទ្ធិ ឲ្យ​បក្ស​ប្រឆាំង​ចូល​សភា

មតិ​ហ្វេសប៊ុក ជុំ​វិញ​បន្ទូលរបស់​ទ្រង់​រណឬទ្ធិ ឲ្យ​បក្ស​ប្រឆាំង​ចូល​សភា

រាល់ការចចារទាំងអស់តែងតែបិទទ្វារ មិនឲ្យអ្នកណាម្នាក់​បានដឹង​ ពីលទ្ធផលអ្វីឲ្យច្បាស់លាស់ឡើយ រវាងគណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ នេះជាបន្ទូលរិះគន់របស់ទ្រង់ រណឬទ្ធិ កាលពីថ្ងៃទី១៦ ខែមីនាកន្លងមក នៅ​សណ្ឋាគារសាន់វ៉េ។ មិនត្រឹមតែប៉ុណ្ណោះ សម្ដេចក្រុមព្រះអង្គនេះ បានបង្ហាញជំហរ ចង់ឲ្យគណបក្ស​សង្គ្រោះ​ជាតិ ចូល​ប្រជុំ​ក្នុង​រដ្ឋសភា នោះទើបជាដំណោះស្រាយពិតប្រាកដ លើបញ្ហានយោបាយ និងការលើកយកប្រយោជន៍​រាស្រ្ត​ជាធំ។


សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ នៅសណ្ឋាគារសាន់វេ ថ្ងៃទី១៦ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Channita)

នយោបាយកម្ពុជា - អ្នកវិភាគនយោបាយឯករាជ្យ លោក សុខ ទូច បាន​លើក​ឡើង​ក្នុងបណ្តាញសង្គមហ្វេសប៊ូក [...]

សម្តេច​ក្រុម​ព្រះ៖ ការ​បង្កើត​គណបក្ស​ថ្មី មិន​ជាប់​ពាក់​ព័ន្ធ​នឹង ហ៊ុន សែន

សម្តេច​ក្រុម​ព្រះ៖ ការ​បង្កើត​គណបក្ស​ថ្មី មិន​ជាប់​ពាក់​ព័ន្ធ​នឹង ហ៊ុន សែន

«ខ្ញុំមិនដែលមានទំនាក់ទំនង ជាមួយគណបក្សប្រជាជនកម្ពុជានោះទេ បន្តិចបន្តួចក៏គ្មានផង» នេះជាបន្ទូលបដិសេធ របស់ប្រធានគណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ឆ្លើយតបចំពោះពាក្យដែល​គេ​ចោទប្រកាន់ថា ការបង្កើតគណបក្សថ្មីរបស់ព្រះអង្គ ទទួលការគាំទ្រពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។


សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Channita)

នយោបាយកម្ពុជា - ការខ្សិបខ្សៀវជាច្រើន បានលើកឡើងថា ការបង្កើតគណបក្សថ្មី របស់​សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ អាចធ្វើទៅកើត ដោយសារតែទ្រង់បានទទួលភ្លើង «ខៀវ» និងទទួលថវិកាសំរាប់​ទ្រទ្រង់គណបក្ស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...