អាមេរិក៖ កូនស្រីភ្លោះសម្លាប់ម្ដាយខ្លួនឯង ព្រោះប្រដៅកុំឲ្យទៅរៀនយឺត
បងប្អូនស្រីពីរនាក់ ត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ ៣០ឆ្នាំ ពីបទមនុស្សឃាត«សម្លាប់ម្ដាយខ្លួនឯងបង្កើត» ដោយសារតែកើតចេញពីហេតុការណ៍ទាស់សម្ដីគ្នាបន្តិចបន្តួច ទាក់ទងនឹងការទៅសាលារៀនយឺត។ នៅក្នុងវីដេអូ ដែលបានផ្សាយ នៅក្នុងសប្ដាហ៍កន្លងមកនេះ បងប្អូនស្រីទាំងពីរ បានរៀបរាប់ឡើងវិញ ពីហេតុការណ៍ដ៏រន្ធត់នេះ ថាបានកើតឡើងរបៀបម៉េច។
បងប្អូនភ្លោះត្រកូល វ៉ាយហៀដ ទាំងពីរនាក់។ (រូបថតនគរបាលអាមេរិក)
មោហ៍បាំង - នៅពេលដែលទំនាស់សំដីគ្នាបន្តិចបន្តួច បានក្លាយជាឃាតកម្ម ...។ បងប្អូនស្រីភ្លោះពីរនាក់ បានសម្លាប់ម្ដាយបង្កើតខ្លួនឯង បន្ទាប់ពីស្ត្រីជាម្ដាយបានធ្វើការប្រៀនប្រដៅ កូនស្រីជំទង់របស់ខ្លួន ដែលតែងតែទៅសាលារៀនយឺតពេល [...]