បារាំង៖ វាយទារកខ្លួនឯងរហូតស្លាប់ រួចប្រាប់អាជ្ញាធរថាបាត់ខ្លួន
ម្ដាយឪពុក របស់ទារក ឡ័ន (Loan) ដែលទើបនឹងត្រូវបាន គេរកឃើញសាកសពនៅថ្ងៃអាទិត្យទី៣១ ខែសីហានេះ បានសារភាពថា កូនខ្ចីរបស់ខ្លួន បានរងគ្រោះនឹងអំពើហិង្សាដ៏ខ្លាំងក្លា តាំងពីច្រើនថ្ងៃមកហើយ មុននឹងអ្នកទាំងពីរនេះ បានមកប្ដឹងអាជ្ញាធរ ពីការបាត់ខ្លួនរបស់កូន។
លោករដ្ឋអាជ្ញានៃសាធារណរដ្ឋបារាំង ប្រចាំតំបន់ ហ្គេរ៉េ (Guéret) បានថ្លែងពន្យល់ថា «បើតាមការស៊ើបអង្កេតជាជំហានដំបូង បានបង្ហាញថា ទារកត្រូវបានដឹកយកទៅកប់ នៅក្បែរបឹងមួយ ដោយឪពុកម្ដាយទាំងពីរ»។ ទារកត្រូវបានខ្ចប់ ទៅក្នុងស្បោងផ្លាស្ទីក មុននឹងកប់ទៅក្នុងដី។
លោករដ្ឋអាជ្ញាបានបន្ថែមទៀតថា បន្ទាប់មក ឪពុកម្ដាយបានត្រឡប់មកកាន់គេហដ្ឋានវិញ ហើយបង្កើតជាសាច់រឿងមួយ [...]