បុរសស៊ីសាច់ភរិយាក្មេង និងបងប្អូនស្រីថ្លៃរបស់ខ្លួន ទើបនឹងត្រូវបានដោះលែង
បុរសស៊ីសាច់មនុស្សម្នាក់នេះ កំពុងនៅក្រៅឃុំយ៉ាងមានសេរីភាព ចាប់ពីសប្ដាហ៍មុនមក។ សារព័ត៌មានអង់គ្លេស Daily Mail បានរាយការណ៍ពីរឿងរ៉ាវដ៏ហួសហេតុ រកនឹកស្មានពុំត្រូវ របស់បុរសឈ្មោះ វ៉ាស៊ីល ឡាវរិច (Vasile Lavric) ដែលត្រូវបានចោទប្រកាន់ ពីបទមនុស្សឃាតទៅលើភរិយាវ័យក្មេងរបស់ខ្លួន និងបងប្អូនស្រីរបស់នាងចំនួនពីរនាក់ មុននឹងយកនាងទាំងបីមកបរិភោគ។ ប៉ុន្តែតុលាការរបស់ប្រទេសរ៉ូម៉ានី ទើបនឹងដោះលែងបុរសនេះឲ្យនៅក្រៅឃុំ នៅក្នុងរយៈពេលរង់ចាំថ្ងៃបើកសវនាការ។
វ៉ាស៊ីល ឡាវរិច ត្រូវបានចាប់ខ្លួនកាលពីខែមេសាកន្លងទៅ ដោយអាជ្ញាធរបានសង្ស័យថា បុរសនេះបានសម្លាប់ស្ត្រីបីរូប រួមមាន ភរិយាខ្លួនឯងនាង នីកូឡេតា (Nicoleta) អាយុ១៨ឆ្នាំ បាត់ខ្លួននៅឆ្នាំ២០០៥ នាង រ៉ាម៉ូណា (Ramona) ប្អូនស្រីរបស់ភរិយា ដែលបាត់ខ្លួននៅពីរខែ [...]