Posts tagged as "Crime"

បារាំង៖ ចាប់​ពង្រត់​កុមារី​អាយុ​៩ឆ្នាំ យក​ទៅ​រំលោភ​រួច​សម្លាប់

បារាំង៖ ចាប់​ពង្រត់​កុមារី​អាយុ​៩ឆ្នាំ យក​ទៅ​រំលោភ​រួច​សម្លាប់

នាងតូច ក្លូអេ (Chloé) អាយុ៩ឆ្នាំ ត្រូវបានចាប់ពង្រត់ នៅរសៀលថ្ងៃពុធ ទី១៥ ខែមេសានេះ ក្នុងក្រុងកាឡេ ក្នុង​ពេល​ដែលនាង កំពុងលេងជាមួយ មិត្តភ័ក្ររបស់នាងម្នាក់ទៀត នៅខាងក្រៅផ្ទះ។ នៅពីរម៉ោងក្រោយមក គេបានរកឃើញ សាកសពរបស់នាង គ្មានសម្លៀកបំពាក់ នៅក្បែរព្រៃជាប់នឹងក្រុង និងនៅក្បែរជាមួយនឹងរថយន្ដតូចពណ៌ក្រហម ពាក់​ស្លាក​លេខ មកពីប្រទេសប៉ូឡូញ។

រដ្ឋអាជ្ញាបារាំង លោក ហ្សង់ ព្យែរ វ៉ាឡង់ស៊ី (Jean-Pierre Valensi) បានថ្លែង នៅព្រឹកថ្ងៃព្រហស្បត្តិ៍ថា ជនសង្ស័យដែល​ត្រូវបានចាប់ខ្លួន ក្នុងពេលបន្ដិចក្រោយមក និងត្រូវបានសាកសួរ ដោយក្រុមអ្នកស៊ើបអង្កេត នៅក្នុងរាត្រីថ្ងៃពុធដដែល ជាជនជាតិប៉ូឡូញ អាយុ៣៨ឆ្នាំ។ ជននេះបានសារភាពភ្លាម ពីការជាប់ទាក់ទង នឹងមរណភាពរបស់កុមារី។ ប្រភព​មួយ​ទៀត ដែលស្ថិតនៅសំនុំរឿង ក៏បានអះអាងដែរថា៖ «ជននេះបានទទួលស្គាល់ ពីការរំលោភ និងការធ្វើឃាត»។

ឧក្រិដ្ឋជនស្គាល់មុខ

[...]
ទុក​កូន​ពិការ​ចោល​ក្នុង​ព្រៃ ដើម្បី​ខ្លួន​បាន​ទៅ​នៅ​ជា​មួយ​ប្រុស​ស្នេហ៍

ទុក​កូន​ពិការ​ចោល​ក្នុង​ព្រៃ ដើម្បី​ខ្លួន​បាន​ទៅ​នៅ​ជា​មួយ​ប្រុស​ស្នេហ៍

ស្ត្រីអាយុ៤១ឆ្នាំ ត្រូវបានអាជ្ញាធរសង្ស័យថា បានទុកកូនប្រុស ដែលពិការ ស្វិតដៃជើងដ៏ធ្ងន់ធ្ងរ ចោលនៅក្នុងព្រៃ ដើម្បី​ទៅរស់នៅជាមួយ បុរសជាគូកំណាន់របស់ខ្លួន។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុត ចំពោះយុវជនពិការ ត្រូវបានស្ថានីយ៍​ទូរទស្សន៍ CBS News យកមករាយការណ៍ កាលពីចុងសប្ដាហ៍នេះ បង្កឲ្យមានកំហឹងផ្ទុះឡើង នៅសហរដ្ឋអាមេរិក។ ស្ត្រី​រូបនោះ ត្រូវបានអាជ្ញាធរឃាត់ខ្លួន បន្ទាប់ពីយុវជនពិការ ជាកូន ត្រូវបានរកឃើញ នៅក្នុងព្រៃ កូបក្រិក (Cobbs Creek) នៃ​រដ្ឋ​ហ្វីឡាដែលហ្វី កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

រកឃើញ នៅក្នុងភួយ ជាមួយនឹងគុម្ពីព្រះគ្រីស្ទ៍

នៅពេលដែល ត្រូវបានរកឃើញដំបូង យុវជនដែលស្វិតដៃជើង បានដេកស្ងៀម នៅក្នុងភួយ ហើយមានសៀវភៅ គុម្ពី​ព្រះ​គ្រីស្ទ៍មួយក្បាល នៅពីលើខ្លួន។ រទេះរុញ សម្រាប់ជនពិការ ក៏ស្ថិតនៅជិតនេះដែរ។ យុវជនកំសត់ បាននៅដេក​ស្ងៀម​របៀប​នេះ អស់រយៈពេលជាច្រើនថ្ងៃមកហើយ អត់ទឹក គ្មានអាហារ [...]

វីដេអូ​ទាក់ទង​នឹង​សំនុំ​រឿង​កូន ឌួង ងៀប ទះ​កំភ្លៀង​កូន ទ្រី​ ភាព

វីដេអូ​ទាក់ទង​នឹង​សំនុំ​រឿង​កូន ឌួង ងៀប ទះ​កំភ្លៀង​កូន ទ្រី​ ភាព

វីដេអូទីមួយ៖ នៅក្នុងហាងចាក់​សាក់​មួយកន្លែង ឈ្មោះ RSD 2nd ផ្ទះលេខ២៦ ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមន តាមបណ្តោយផ្លូវ ព្រះសីហនុ នៅម៉ោងប្រមាណជិត ៨ យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ដើមហេតុ​ដំបូង​ឡើយ កើត​ចេញ​ពីការសំលឹង មើលមុខគ្នា ទៅវិញទៅមក ទំនងជាបានប្រើក្រសែរភ្នែក ឌឺដងដាក់គ្នា ពីសំណាក់​យុវជន​ទាំងពីរនាក់។ នេះបើយោង តាមការបញ្ជាក់ពីអាជ្ញាធរ។ នៅក្នុងវីដេអូនេះ គេឃើញយុវជន ទ្រី ដាលុច បានដើរ​ចូល​ទៅ​រក យុវជន ឌួង ឧត្ដមឆវិន ហៅ ឌួង ឆាយ ឬ​អាជ្រូក មុននឹងយុវជនកូនរបស់លោកឧកញ៉ា ឌួង ងៀប ស្ទុះទៅវាយតប់ និង​ទះ​កំភ្លៀង ជាច្រើនដង ទៅលើយុវជន​ កូនប្រុសរបស់លោកឧកញ៉ា ទ្រីភាព។

វីដេអូទីពីរ៖ នៅចំណុចមុខដើមពោធិ៍ ផ្លូវ​សុរាម្រិត [...]

នៅ​ពេល​កូន​ឧកញ៉ាៗ​ឈ្លោះ​គ្នា ឧកញ៉ា​ណា​ខ្សោយ​ជាង ជាប់​គុក?

នៅ​ពេល​កូន​ឧកញ៉ាៗ​ឈ្លោះ​គ្នា ឧកញ៉ា​ណា​ខ្សោយ​ជាង ជាប់​គុក?

លោកឧត្ដមសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នឹងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានអះអាងតាមបណ្ដាញសង្គម របស់លោកថា លោកបានបញ្ជាវ៉ៃខ្នោះ ឃាត់ខ្លួន ជនល្មើសឈ្មោះ ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ឬអាជ្រូក ឲ្យមកយកមកទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានី ដើម្បីសួរចំលើយ និងបន្ទាប់មក ត្រូវ​បានបញ្ជូនទៅកាន់តុលាការរាជធានី កាលពីរសៀលម៉ោង ២ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥នេះ។

ចំណាត់ការរបស់លោក បានធ្វើឡើង បន្ទាប់ពីមានពាក្យបណ្ដឹងថា យុវជន ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ឬអាជ្រូក ដែល​ជាកូនប្រុសរបស់លោកឧកញ៉ា ឌួង ងៀប បានបង្ករហឹង្សា ទៅលើយុវជនម្នាក់ទៀត ឈ្មោះ ទ្រី ដាលុច ដែលជាកូន របស់​លោកឧកញ៉ា ទ្រី ភាព ដ៏មានឥទ្ធិពលម្នាក់។

បើតាមប្រភព ពីអាជ្ញាធរ ដែលបានចាត់ការលើសំនុំរឿង បានឲ្យដឹងថា ហេតុការណ៍បានកើតឡើង នៅក្នុងហាងចាក់​សាក់​មួយកន្លែង ឈ្មោះ RSD 2nd ផ្ទះលេខ២៦ ភូមិ៣ សង្កាត់ទន្លេបាសាក់ [...]

អតីត​គ្រូ​បង្រៀន​ម្នាក់ បាន​ទិញ​ស្ត្រី​១២០០០​នាក់ ដើម្បី​រួម​ភេទ​ជា​មួយ​ខ្លួន

អតីត​គ្រូ​បង្រៀន​ម្នាក់ បាន​ទិញ​ស្ត្រី​១២០០០​នាក់ ដើម្បី​រួម​ភេទ​ជា​មួយ​ខ្លួន

លោក យូហី តាកាស៊ីម៉ា (Yuhei Takashima) ត្រូវបានឃាត់ខ្លួន ដោយសារតែមានពាក្យបណ្ដឹងមួយ របស់កុមារីជន​រង​គ្រោះម្នាក់ អាយុ១៣ឆ្នាំ បានប្ដឹងបុរសនេះ ពីសកម្មភាព ដែលបានប្រព្រឹត្តិ មកលើខ្លួន ក្នុងពេលកន្លងមក។ បុរសម្នាក់នេះ បានរក្សាទុក នូវរូបថត ប្រមាណជាង ១៥០ ពាន់សន្លឹក នៃស្ត្រីនិងកុមារី ដែលលោកបានរួមរ័ក្សជាមួយ ក្នុង​រយៈពេល​២៧ឆ្នាំ ដាក់ក្នុងអាលប៊ុមរូបថត ប្រមាណជា៤០០សៀវភៅ។

ទីភ្នាក់ងារសារព័ត៌មាន Jiji និងប្រព័ន្ធផ្សព្វផ្សាយ​របស់​ជប៉ុន​ផ្សេងទៀត បានរាយការណ៍ពីរូបថតទាំងនោះ ថាដោយ​សារ​លោក តាកាស៊ីម៉ា ចង់«រក្សាទុកនូវអនុស្សាវរីយ៍» នៃការ​រួម​រ័ក្សភិសម័យដ៏កម្រ និងមិនដែលមាននរណា ធ្វើបានដូច​លោក។


លោក យូហី តាកាស៊ីម៉ា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...