ប្រទះឃើញសាកសពបុរសម្នាក់ ច្រកក្នុងការ៉ុងយកមកបោះចោល
ហេតុការណ៍ដែលបង្ករ ការភ្ញាក់ផ្អើលនេះ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ សូឡា ក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រង់ចំណុចផ្លូវកែង បំបែកជាបួន អតីតបឹងកំប្លោក។ ការ៉ុងដែលត្រួវបានគេ ប្រទះឃើញនោះ មានពណ៍ស្លែខ្ចី ចងមាត់ជិត ដាក់នៅចំងាយពីផ្លូវ ប្រមាណជា១០ម៉ែត្រ តែមិនដល់មាត់ទឹក នោះទេ។
អ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា ទំនងជាសពមនុស្សប្រុស ព្រោះមានអ្នកខ្លះបានឃើញ ពីបំណែកការ៉ុងរហែក ដែលបុរសនោះគ្មានសក់។ អ្នកខ្លះសង្ស័យថា ជាព្រះសង្ឃ។
ក្រុមមន្រ្តីជំនាញ នៅក្នុងមូលដ្ឋាននោះ បានរៀបចំយកសព ដែលមិនស្គាល់អត្តសញ្ញាណខាងលើ ទៅកាន់វត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីឃើញសាកសពភ្លាម ដើម្បីយកទៅធ្វើកោសល្យវិច័យ ស្រាវជ្រាវរកប្រភពឃាតករ។ នៅពេលក្រុមអ្នកជំនាញខាងលើ បានយកសពនោះ ទៅដល់វត្តស្ទឹងមានជ័យ [...]