តារាស្រីសិចស៊ីម្នាក់ រងការរិះគន់យ៉ាងចាស់ដៃ ក្នុងបណ្តាញសង្គម
មិនមែនជាលើកទីមួយទេ ដែលតារាស្រីខាងលើ ស្លៀកពាក់សម្លៀកបំពាក់ បែបស៊ិចស៊ីនោះ តែពីមុនៗមក មិនដែលមាន អ្នកណាបង្ហាញរូបកញ្ញា តាមបណ្តាញសង្គម ជាសារធារណៈដូច្នេះទេ។ ប៉ុន្តែរូបថតលើកនេះ ត្រូវបានបង្ហោះចេញ ជាសារធារណៈ ហើយត្រូវបានទស្សនិកជនរិះគន់ យ៉ាងចាស់ដៃ។ អ្នកខ្លះ បានលើកឡើង ក្នុងន័យគាំទ្រខ្លះដែរថា វាជាសិទ្ធរបស់មនុស្សម្នាក់ៗ ដែលសម្រេចចិត្ត តុបតែងខ្លួនឯង តាមចំណង់ចិត្ត។ តែសម្រាប់អ្នករិះគន់វិញ មិនបាននិយាយពីសិទ្ធនោះទេ គឺនិយាយពីតួនាទីជាតារា ជាអ្នកលើកស្ទួយប្រទេសជាតិ តាមរយៈសិល្បៈនៃការសម្តែង ដល់មានឈ្មោះល្បី បែរជាភ្លេចជាតិខ្លូនទៅវិញ។ តើការរិះគន់ និងការគាំទ្រមួយណា មានភាពត្រឹមត្រូវក្នុងការពិចារណា?
យុវជនក្នុងបណ្តាញសង្គមម្នាក់ បានសរសេរឡើងថា៖ «យកល្អ ឈប់ឲ្យតារាប្រភេទនេះ មកបំផ្លាញវប្បធម៌ខ្មែរយើងទៀត។ ឈប់អោយឡើងប៉ុស្តិ៍ទូរទស្សន៍ទៀត។ មែនទេបងប្អូន?”»។ ម្នាក់ទៀត បានបន្ថែមប្រយោគថា៖ «រកឃើញហើយ [...]