ខៀវ កាញារីទ្ធ ព្រមានទូរទស្សន៍ឲ្យចាក់ផ្សាយវណ្ណកម្មខ្មែរ ចាប់ពីថ្ងៃទី១មករា២០១៦
បើបណ្តាស្ថានីយទូរទស្សន៍ណា ដែលនៅតែបន្តការចាក់ផ្សាយ នូវខ្សែរភាពយន្តបរទេស ក្នុងចន្លោះម៉ោង១៩ ដល់ម៉ោង២១ យប់ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នោះ នឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។ នេះជាការថ្លែងព្រមាន របស់លោក ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅនឹងការចាក់ផ្សាយ វណ្ណកម្មបរទេសជាច្រើន របស់បណ្ដាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក។
ក្នុងកិច្ចសម្ភាស ជាមួយបណ្តាអ្នកសារព័ត៌មាន និងទូរទស្សន៍ កាលពីថ្ងៃទី១៨ ខែវិច្ឆិកានេះ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានព្រមានថា បើស្ថាន័ទូរទស្សន៍ណា នៅតែរឹងទទឹង បន្តចាក់ផ្សាយភាពយន្តបរទេស នឹងអាចប្រឈមចំពោះមុខច្បាប់ ដូចជា មួយរងបណ្តឹងឡើងតុលាការ ទីពីរផ្អាកអាជ្ញាប័ណ្ណ និងទីបីត្រូវទទួលពិន័យជាដើម។
កាលពីថ្ងៃទី២៥ កញ្ញា កន្លងមកនេះ លោករដ្ឋមន្រ្តីបានសម្រេចហាមឃាត់ម្ដងហើយ នូវការចាក់ផ្សាយភាពយន្តបរទេសគ្រប់ប្រភេទ នៅតាមកញ្ចក់ទូរទស្សន៍ទាំងអស់ ក្នុងប្រទេសកម្ពុជា [...]