សមិទ្ធិករភាពយន្ដខ្មែរវ័យក្មេង ដាវី ជូ ជានរណា?
បើគេនិយាយពីសមិទ្ធិករភាពយន្ដខ្មែរ (ឬដើមកំណើតខ្មែរ) ដែលគេស្គាល់ច្រើន នៅលើឆាកអន្តរជាតិ ជាពិសេសនៅតាមប្រទេសនានា នៅអ៊ឺរ៉ុបខាងលិច និងនៅហូលីវូដ (អាមេរិក) នោះ គេតែងនឹកដល់ភ្លាម ទៅដល់លោក ប៉ាន ឬទ្ធី ដែលបានផលិតចេញ នូវខ្សែរភាពយន្ដជាច្រើន រំលឹកពីអតីតកាលរបស់កម្ពុជា។ គួរឲ្យស្ដាយ ដែលគេមិនសូវដែលនឹកឃើញ ពីសមិទ្ធិករផ្សេងទៀត ឬសមិទ្ធិករថ្មីៗ ដែលទើបនឹងដុះពន្លកឡើងនោះឡើយ។
ប៉ុន្តែសមិទ្ធិករថ្មីថ្មោងមួយរូបនេះ បានបង្កចំណាប់អារម្មណ៍ កាន់តែច្រើនឡើង សម្រាប់វិស័យសិល្បៈទី៧ នៅលើឆាកអន្តរជាតិ ហើយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយក ស្នាដៃភាពយន្ដថ្មីមួយរបស់លោក ដែលមានចំណងជើងថា «កោះពេជ្រ» មកជម្រាបជូន ។ តែចំងល់របស់ប្រិយមិត្ត ច្បាស់ជាចង់សួរថា តើភាពយន្ដនេះ ជាស្នាដៃសម្រេចបានរបស់សិមិទ្ធិករណាមួយ ហើយសមិទ្ធិកររូបនេះ ជានរណា។
អ្នកដឹកនាំរឿង និងសមិទ្ធិករ នៃភាពយន្ដរឿង «កោះពេជ្រ» [...]