ចន ចន្ទលក្ខិណា៖ មិនចង់មានអ្នក«ស្អំបេះដូង» ព្រោះគិតដល់កូន
អ្នកនាង ចន ចន្ទលក្ខិណា ជាតារាសម្តែងមួយ ដែលត្រូវបានទស្សនិកជនទទួលស្គាល់ ខណៈពេលដែលអ្នកនាងលែងលះដាច់ស្រេច ជាមួយស្វាមី លោក យុត្ថារ៉ា ឆានី រួចមក អ្នកនាងបានប្រកាសថា ពេលនេះនាងមានសេរីភាពខ្លាំងណាស់ និងសប្បាយចិត្តជាទីបំផុត ពេលដែលនៅម្នាក់ឯង ហើយមិនចង់បានអ្នកណាទៀត ចូលមកក្នុងបេះដូងរបស់អ្នកនាងនោះទេ។
តារាសម្ដែង ចន ចន្ទលក្ខិណា។ (រូបថតហ្វេសប៊ុក)
តារា - តារាសម្តែង និងជាពិធីការិនីរបស់ស្ថានីទូរទស្សន៍បាយ័នអ្នកនាង ចន ចន្ទលក្ខណាបានលើកឡើងថា កុំថាឡើយ ដែលអ្នកនាងចង់បានអ្នកមកស្អំបេះដូង សូម្បីតែគិតក៏មិនដែលផង ព្រោះអ្នកនាងមិនចង់អោយកូនស្រីមានប៉ាប៉ាហៅដល់ទៅពីរ ហើយអ្វីដែលសំខាន់ មិនចង់អោយប៉ះពាល់ដល់អារម្មណ៍កូន។
[...]