សម្ភាសលុច ចន្ថា៖ គុណសម្បត្តិ និងគុណវិបត្តិ នៃការចាក់បញ្ចាំងភាពយន្តថៃ
បន្ទាប់ពីស្ថានីយ៍ទូរទស្សន៍មួយចំនួន បានចាប់ផ្តើមចាក់បញ្ចាំងភាពយន្តថៃឡើងវិញនោះ ប្រតិកម្មជាច្រើនបានផ្ទុះឡើង ប្រឆាំងនឹងការបើកចំហរនេះ។ ប្រជាពលរដ្ឋមួយចំនួន បានសម្តែងក្តីបារម្ភ ខ្លាចក្រែងវិស័យភាពយន្តខ្មែរ ដាំក្បាលធ្លាក់ចុះដូចមុនៗទៀត។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លោក លុច ចន្ថា ជាអ្នកនិពន្ធឯករាជ្យ និងជាម្ចាស់ជ័យលាភីស្នាដៃ នូហាច ផ្នែកនិពន្ធកំណាព្យបែបទំនើបនិយម នៅឆ្នាំ២០១១ និងឆ្នាំ២០១៣ បានថ្លែងឡើងថា៖ «ការដែលខ្មែរយើងប្រតិកម្មនេះ វាអាចមកពីមានគំនុំ រឿងអីក៏មិនសប្បាយចិត្ត ពាក់ព័ន្ធអតីតកាលកន្លងមក»។
លោកយល់ថា ការដែលអនុញ្ញាតឱ្យបញ្ចាំងខ្សែភាពយន្តថៃនេះ វាក៏មានផលប្រយោជន៍ផងដែរ ទី១. យើងអាចរៀនសូត្រពីរបៀបនៃការនិពន្ធ ការដឹកនាំរឿងរបស់គេ ទី២. យើងអាចដឹងកាន់តែជ្រៅ អំពីវប្បធម៌ [...]