អ៊ុំ សំអាន៖ ហ៊ុន សែន កំពុងធ្វើតាមបញ្ជាក្រុងហាណូយឬ?
ការថ្លែងជាសាធារណៈ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កជាមន្ទិលឡើងខ្លាំងទៀត ជាពិសេស នៅក្រោយការចាប់ចង់ ដាក់ពន្ធនាគារ និងព្រមានថា នឹងមានការចាប់ចងបន្ថែមទៀត។ ព្រឹត្តិការណ៍ខាងលើនេះ ត្រូវបានតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន វាយតម្លៃថា លោកនាយករដ្ឋមន្ត្រី បីទសវត្សន៍របស់កម្ពុជា កំពុងបង្ហាញពីការយក«ច្បាប់»ជាឧបករណ៍ ក្នុងនាមខ្លួន ជាអ្នកមានអំណាច មកគម្រាមកំហែង ព្រោះខ្លាចរអា ពីបញ្ហាព្រំដែន។ តំណាងរាស្រ្តរូបនេះ បានចោទជាសំនួរ ទៅលោកនាយករដ្ឋមន្រ្តីថា តើការដែលលោក ហ៊ុន សែន បង្ហាញអំណាច ក្នុងការកំហែងនេះ ជាការធ្វើតាមបញ្ជា របស់បក្សកុម្មុយនីសវៀតណាម ឬយ៉ាងណា?
ពីទីក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣ ខែសីហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន«បញ្ជា»ជាថ្មី ទៅដល់កម្លាំងមានសមត្ថកិច្ច ឲ្យបន្តស្វែងរកចាប់ខ្លួន អ្នកដែលពាក់ព័ន្ធ ក្នុងអំពើហិង្សាមួយ ដែលបានកើតឡើង [...]