Posts tagged as "Phnom Penh"

នៅ​ភ្នំពេញ កុំ​ដើរ​យប់​តែ​ឯង ព្រោះ​នឹង​ត្រូវ​ក្មេង​ស្ទាវ​«វាយ​កំសាន្ដ»

នៅ​ភ្នំពេញ កុំ​ដើរ​យប់​តែ​ឯង ព្រោះ​នឹង​ត្រូវ​ក្មេង​ស្ទាវ​«វាយ​កំសាន្ដ»

សម្រាប់រាជធានីភ្នំពេញ ក្នុងពេលបច្ចុប្បន្ន គេមិនត្រូវដើរចេញ នៅពេលយប់នោះទេ។ ព្រោះបើតាមមន្ត្រីសមត្ថកិច្ចម្នាក់ បាន​និយាយថា ការចេញដើរ នៅតាមផ្លូវសារធារណៈ ទាំងយប់អាធ្រាតនោះ អាចនឹងនាំជាបញ្ហា ដូចករណីបុរស​ខាង​ក្រោម។

ហេតុការណ៍គ្មានជម្លោះ នៅដើរសុខៗ ត្រូវបានគេព្រួតវាយនេះ បានកើតឡើង កាលពីម៉ោង៣រំលងអាធ្រាត យប់ថ្ងៃទី២៨ ឈានចូថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ នៅតាមបណ្តាយផ្លូវសុធារស ត្រង់ចំនុចជិតវត្តខ័ន្ត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ។ ករណីនេះ បង្ករដោយក្រុមក្មេងស្ទាវមួយក្រុម មានគ្នាប៥នាក់ ស្រីម្នាក់ប្រុស៤នាក់ ជិះម៉ូតូ២​គ្រឿង មិនស្គាល់ស្លាកលេខ បានធ្វើសកម្មភាពវាយ ទៅលើបុរសរងគ្រោះ ទាំងកំរោល ដោយប្រើស្វ័យកាំភ្លើង និងដំបង​ដែក។

សាក្សីដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ បុរសររងគ្រោះឈ្មោះ ទឹម រស់ រស់​នៅផ្ទះលេខតេ១៦៤ ផ្លូវនរោត្តមភូមិ១៨ សង្កាត់ទន្លេបាសាក់ [...]

អស់​អ្នក​ឈ្លោះ រក​គ្នា​ឯង​មក​ឈ្លោះ រឿង​ជំពាក់​លុយ​មិន​សង

អស់​អ្នក​ឈ្លោះ រក​គ្នា​ឯង​មក​ឈ្លោះ រឿង​ជំពាក់​លុយ​មិន​សង

ការឈ្លោះប្រកែកគ្នា ដល់ថ្នាក់«វាយតប់» មិនមែនជាដំណោះស្រាយដ៏ល្អ នៅក្នុងសង្គមនោះឡើយ បើទោះជានៅក្នុង សមាគម​តែមួយ ឬផ្សេងគ្នា ឬនៅទីណាក៏ដោយ។ ការវាយដំ នៅលើរូបរាងកាយ ជាអំពើអសីលធម៌ និងខុសពីច្បាប់រដ្ឋ ដែលអាចនឹង​ត្រូវ​ផ្ដន្ទាទោស ឲ្យជាប់ពន្ធនគារ។

ប៉ុន្តែ ហេតុការណ៍វាយតប់ ជៀសមិនរួច រវាងសមាជិកគ្នាឯង ក្នុងសមាគមតែមួយនេះ បានកើតឡើង កាលពីវេលាម៉ោ៧ និង៣០នាទី ល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ នៅក្បែរផ្សារអូឬស្សី ក្នុងសង្កាត់បឹងព្រលឹតទី១ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។ ហេតុការណ៍នោះ បានបណ្តាល ឲ្យបុរសម្នាក់ ក្លាយជាជនរងគ្រោះ រងរបួសត្រង់ដៃ ចង្ការ និងពោះ ហើយត្រូវ​បាន​បញ្ជូន ទៅមន្ទីពេទ្យឯកជនឈ្មោះ «សម្ភពសុក្រិត្យ»។

ករណីនេះ ត្រូវបានប្រភពបានការមួយ បញ្ជាក់ថា ហេតុការណ៍ដំបូង ដែលបណ្តាលឲ្យមាន ការវាយតប់គ្នានេះ បណ្តាល​មក​ពីការជំពាក់លុយគ្នា រវាងភាគីរងគ្រោះ និងភាគីម្ចាស់លុយ។

ប្រភពបានបន្តទៀតថា ភាគីរងគ្រោះឈ្មោះ យូ [...]

«សម​មុខ​ហើយ ដែល​ត្រូវ​ចោរ​លួច​នោះ!»

«សម​មុខ​ហើយ ដែល​ត្រូវ​ចោរ​លួច​នោះ!»

យប់យន្ដសុបិន្ដអាក្រក់ កើតឡើងទៀត នៅកណ្ដាលរាជធានីភ្នំពេញ។ សុបិន្ដអាក្រក់លើកនេះ ពិតជាមិនធម្មតាឡើយ ព្រោះ​ជនត្រូវចោរប្លន់ម៉ូតូហើយ ថែមទាំងត្រូវនគរបាល ប្រចាំការនៅក្បែរស្ដីបន្ទោស ឲ្យថែមទៀត។

នេះ ជាករណីប្លន់មួយ កាលពីវេលាម៉ោង២ រំលងអាធ្រាត យប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ នៅ​ត្រង់​ចំណុចសួន សម្តេចតេជោ ជាប់នឹងរង្វង់មូលសម្តេចសង្ឃរាជ ជូន ណាត នៅក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ។ ហេតុការណ៍នេះ ត្រូវបានសាក្សីនៅផ្ទាល់កន្លែង ប្រាប់ឲ្យដឹងថា គ្មានអ្នកណាជួយអន្តរាគមន៍នោះទេ ទោះជានៅជាប់នឹង ប៉ុស្តិ៍នគរបាលចតុមុខ ក៏ដោយយ។ ម្យ៉ាងទៀត សាក្សីរូបនោះបានបញ្ជាក់ថា នៅមុនពេលដែលជនរគ្រោះ និងក្រុមចោរ​បញ្ចប់ជម្លោះ ដោយម្ខាងបានតែសោរ និងម្ខាងបានម៉ូតូ ដោយសាជនរងគ្រោះ ជាម្ចាស់ម៉ូតូ មានរបួសដួលទៅលើដី។

ប្រភពដដែលនោះ បានឲ្យដឹងបន្តថា ជនរងគ្រោះ ឈ្មោះ ភក្តី អាយុ២២ឆ្នាំ រស់នៅស្រុកជំគិរី ខេត្តកំពត [...]

ចាប់​បាន​មេ​កន្ទុយ​លេខ​ពីរ​នាក់​ទៀត នៅ​ក្រុង​តាខ្មៅ

ចាប់​បាន​មេ​កន្ទុយ​លេខ​ពីរ​នាក់​ទៀត នៅ​ក្រុង​តាខ្មៅ

ការចាប់បញ្ជូនខ្លូន ទៅកាន់បុស្តិ៍រដ្ឋបាលនេះ បានធ្វើឡើង កាលពីវេលាម៉ោង០៣ និង៥០នាទី រសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចផ្សាររោងចក្រ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នគរបាលបាន​ឃាត់ខ្លួន​ស្រ្តីពីរនាក់ ម្នាក់ឈ្មោះ តាន់ អង្គា អាយុ៥១ឆ្នាំ រស់នៅភូមិក្រពើ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ មុខរបរលក់ខោអាវ និងជា​អ្នកកត់កន្ទុយលេខ។ និងម្នាក់ទៀតឈ្មោះ ឃុន ចាន់រដ្ឋា អាយុ ២៧ឆ្នាំ បច្ចុប្បន្ននៅភូមិអូអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ កត់កន្ទុយលេខដូចគ្នា ត្រូវបានក្រុមកងកម្លាំង មានសមត្ថកិច្ច តាមស៊ើប តាំងពីថ្ងៃទី២៤ រហូតសម្រេចចាប់បាន នៅថ្ងៃទី២៥ ខែឧសភានេះ។

ប៉ូលិសបានឲ្យដឹងថា វត្ថុតាងដែលបានដកហូត រួមមាន៖ ក្រដាសលទ្ធផលឆ្នោត ០២ដុំ ក្រដាស់សំរាប់ កត់កន្ទុយលេខ មានលេខ ១៦សន្លឹក ប្រាក់ប្រមាណ ជាង៧០ដុល្លា ម៉ាស៊ិនគិតលេខ ០២គ្រឿង ថង់យួរដៃចំនួន០២ ដែលត្រូវបានរកឃើញ [...]

សេព​គ្រឿង​ញៀន​ចាស់​ដៃ ដល់​ពេល​ចាប់​ខ្លួន ទើប​យំ​ស្តាយ​ក្រោយ

សេព​គ្រឿង​ញៀន​ចាស់​ដៃ ដល់​ពេល​ចាប់​ខ្លួន ទើប​យំ​ស្តាយ​ក្រោយ

ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង ៨ព្រឹកថ្ងៃទី២៦ខែ ឧសភា ឆ្នាំ២០១៥ នៅត្រង់ចំណុចក្រោមស្ពានអាកាស​ច្បារអំពៅ ក្នុងភូមិ ព្រែកតានូ សង្កាត់ចាក់អង្រេលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ ដែលឃាត់ខ្លូនបានបុរស់ម្នាក់ និង​វត្ថុ​តាង​មួយចំនួនទៀត នៅទីតាំងប្រព្រឹត្ត។ លោកអនុសេនីយ៍ឯក ម៉ៅ ស៊ីវន បានបញ្ជាក់ថា ក្រុមអ្នកចែកចាយ គ្រឿង​ញៀន​មួយនេះ មានគ្នាច្រើន តែសមត្ថកិច្ចមានដីការ ចាប់ខ្លូនតែម្នាក់ ដែលមានឈ្មោះ ជា សីហា អាយុ៣៣ ឆ្នាំ ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន ហើយការស៊ើបអង្កេតយូរថ្ងៃមកហើយ ទើបចាប់បាននៅទីតាំងនេះ។

តាមចម្លើយសារភាព របស់ជនជាប់ចោទ ជា សីហា និយាយជាមួយអ្នកសារព័ត៌មាន នៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់​អង្រែលើថា ខ្លួនពិតជាបានចែកចាយ និងប្រើប្រាស់គ្រឿងញៀន ជាប្រភេទម៉ាទឹកកក ដែលប្រើអស់រយៈពេល ជិតពីរ​ឆ្នាំ​មកហើយ។ ជនជាប់ចោទ បានឲ្យដឹងទៀតថា ការចែកចាយទាំងនេះ គឺគេមិនដែលទៅទិញទេ គឺគ្រាន់តែទូរស័ព្ទ​ទៅ​ប្រាប់​នោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...