Posts tagged as "Phnom Penh"

ជិះ​ម៉ូតូ​បុក​គ្នា អ្នក​បើក​ទាំង​សង​ខាង​របួស​ធ្ងន់​នៅ​ភ្នំពេញ​ថ្មី

ជិះ​ម៉ូតូ​បុក​គ្នា អ្នក​បើក​ទាំង​សង​ខាង​របួស​ធ្ងន់​នៅ​ភ្នំពេញ​ថ្មី

អ្នកបើកម៉ូតូទាំងពីរគ្រឿង ជាអ្នករងរបួសធ្ងន់ ព្រោះគ្រោះថ្នាក់នេះ បានប៉ះពាល់ ផ្នែកខាងមុខពេញទំហឹង ចំណែក​ឯអ្នកជិះខាងក្រោយ ទាំងសងខាង បានខ្ទាតចេញពីម៉ូតូ ហើយរងរបួសស្រាលជាង។ នេះជា​ការ​បញ្ជាក់ របស់អ្នកឃើញហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដ៏តក់ស្លុត ដែលបានកើតឡើង កាលពីវេលាម៉ោង៩ និង ២០នាទី យប់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៥ នៅចំណុចផ្លូវបេតុង ក្នុងភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។

សាក្សីដដែលនោះ បានបញ្ជាក់ទៀតថា គេមិនបានស្គាល់អត្តសញ្ញាណ ម្ចាស់ម៉ូតូទាំងពីរគ្រឿងនោះទេ រហូត​ដល់មានមន្រ្តីនគរបាល បានមកអន្តរាគមន៍ យកទៅមន្ទីពេទ្យ ដើម្បីសង្គ្រោះ។ លោក កែវ សុទ្ធោតន៍ មេប៉ុស្តិ៍​សង្កាត់ភ្នំពេញថ្មី មិនបានតបនឹងការសាកសួរ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៨ ខែកក្កដា នេះទេ ដោយលោក បានអះអាង ខាងលោក មិនបានចុះអន្តរាគមន៍ទេ គឺកម្លាំងរបស់ខណ្ឌសែនសុខ ជាអ្នកចុះ​អន្តរាគមន៍។

[...]

«ស្រុក​ខ្មែរ លែង​មាន​កន្លែង ឲ្យ​ខ្មែរ​ឈរ​ហើយ?» (vdo)

យុវតីម្នាក់នេះ បានស្រែកដាក់​ទៅ​ក្រុម​កងកម្លាំង របស់អាជ្ញាធរកម្ពុជា ដែលកំពុងដាក់ពង្រាយ នៅមុខ​រដ្ឋសភា​ថា «តើមានការឈឺចាប់អត់ ស្រុកខ្មែរឥឡូវ អីក៏សម្បើមដៃម្លេះ រកតែកន្លែងឈរមិនបាននោះ»? ការស្រែកតវ៉ា ទាំងនាងនៅជិះ​នៅលើម៉ូតូនេះ បានធ្វើឡើង បន្ទាប់ពីក្រុមកងកម្លាំងទាំងនោះ បានទាមទារបណ្ដេញចេញ កុំ​ឲ្យនៅឈរមើលការតវ៉ាទៀត។

សូមទស្សនាវីដេអូ នៃការស្រែកតវ៉ា របស់យុវតីរូបប្រិមប្រិយម្នាក់នេះ និងស្វែងយល់រក«ហេតុ» និង«ផល» ថា​តើបញ្ហា នៃការឈ្លោះ​ប្រកែកគ្នានេះ កើតមកពីអ្វី។ យ៉ាងណាក៏ដោយ ក៏បណ្ដាជន​នៅនឹងកន្លែងកើតហេតុ​ជាច្រើន​នាក់ មិនបានគាំទ្រ​​​ឲ្យមានការប្រើប្រាស់ នូវពាក្យអសុរោះ នៅក្នុងការជជែកគ្នាឡើយ ព្រោះភាសានេះ មិន​មានផលប្រយោជន៍អ្វី ក្រៅតែពីនាំឲ្យ​មាន​ការក្ដៅក្រហាយ​​ទ្វេរឡើង ទាំងសងខាងនោះទេ។

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ការតវ៉ាយ៉ាងចាស់ដៃ ពីសំណាក់យុវតី មិនត្រូវបានកងកម្លាំងទាំងនោះ [...]

សព​ស្ត្រី​គ្មាន​ខោ​អាវ​ម្នាក់​ផ្លុង​​ចោល​ក្បែរ​វត្ត​ អាច​ជា​ករណី​រំលោភ

សព​ស្ត្រី​គ្មាន​ខោ​អាវ​ម្នាក់​ផ្លុង​​ចោល​ក្បែរ​វត្ត​ អាច​ជា​ករណី​រំលោភ

ពលរដ្ឋដែលរស់នៅ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ បានភ្ញាក់​ផ្អើល​ឡើង កាលពីវេលាម៉ោង ៨ និង១៥ នាទីព្រឹក ថ្ងៃអាទិត្យទី ២៦ ខែកក្កដា ឆ្នាំ ២០១៥ នៅចំណុចដីឡូដ៍​មួយ​កន្លែង នៅខាងជើងឈាងខាងលិច នៃវត្តអង្គតាម៉ិញ។ ពលរដ្ឋម្នាក់​បានចូល ទៅរកកន្លែងបត់ជើងតូច នៅទី​នោះ ក៏ស្រាប់តែប្រទះឃើញ ក្រណាត់ជាកញ្ចប់រំសាកសពនេះ ហើយបានផ្អើលឆោឡោ និងបានរាយការណ៍ ដល់អាជ្ញាធរឲ្យចុះអង្កេតភ្លាម។

ប្រភពពីកន្លែងកើតហេតុ បានបញ្ជាក់ ក្រោយពេល មន្ត្រីជំនាញធ្វើកោសល្យវិច័យ លើសាកសពខាងលើថា សាក​សពជាស្រ្តីរងគ្រោះ ដែលមានអាយុប្រមាណ២៨ឆ្នាំ និងគ្មានសម្លៀកបំពាក់ជាប់ខ្លួននេះ ត្រូវបានចងរំ ក្នុង​អង្រឹង​នីឡុងពណ៍ខ្មៅមួយ ជាបួនកង់ត្រង់៖ ក ចង្កេះ ជង្គង់ ជើង។

ប្រជាពលរដ្ឋ បានបញ្ជាក់បន្ថែមថា សាក​សព​មិនស្គាល់អត្តសញ្ញាណ ទំនងជាអ្នកធ្វើការ នៅក្នុង​ហាង​ខារ៉ាអូខេ ឬមួយអ្នកកោសជប់។​ នៅលើក្រចកដៃ របស់​សាកសព មានលាបថ្នាំក្រចក [...]

ប្រទះ​ឃើញ​យុវជន​ម្នាក់​ស្លាប់ នៅ​លើ​ផ្លូវ​វេងស្រេង សង្ស័យ​ខ្យល់​គ

ប្រទះ​ឃើញ​យុវជន​ម្នាក់​ស្លាប់ នៅ​លើ​ផ្លូវ​វេងស្រេង សង្ស័យ​ខ្យល់​គ

សាកសពយុវជន កំសត់ ត្រូវបានអ្នកដំណើរប្រទះឃើញ នៅវេលាម៉ោង ប្រមាណជា ៤ និង៣០នាទី ល្ងាចថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ ត្រង់ចំនុចទល់មុខ អង្កការមួយ ឈ្មោះ«ព្រះយេសូ៑គ្រឹស្ត» តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យុវជនដែលដេកស្លាប់ ត្រូវ​បាន​គេស្គាល់ថា ឈ្មោះ ផា រដ្ឋា អាយុ១៨ឆ្នាំ រស់នៅភូមិថ្មី (ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម មិន​មាន​មុខរបរពិតប្រាកដ។

តាមប្រភពព័ត៌មាន ពីអ្នករត់ម៉ូតូឌុប នៅកន្លែងកើតហេតុ បានអោយដឹងថា គេឃើញយុវជនឈ្មោះ ផា រដ្ឋា នេះ មកអង្គុយមុខកន្លែងកើតហេតុ តាំងពីម៉ោង១ រសៀលមកម្លេះ ប៉ុន្តែគេមិនបានដឹងថា យុវជននោះ មកពីទីណា​នោះទេ។ អ្នកឃើញហេតុការណ៍ បានបញ្ជាក់ទៀតថា រហូតដល់ម៉ោង ៤ និង៣០នាទីល្ងាច ទើបភ្ញាក់ផ្អើលថា យុវជនខាងលើស្លាប់ បណ្តាលឲ្យអោយប្រជាពលរដ្ផ ធ្វើដំណើរតាមផ្លូវវេងស្រេង មានការភ្ញាក់ផ្អើល ឈប់​មើល​គ្រប់ៗគ្នា [...]

ម៉ូតូ​បុក​គ្នា នៅ​ចំណុច​ស្តុប ទារ​សំណង​១០០​ដុល្លារ

ម៉ូតូ​បុក​គ្នា នៅ​ចំណុច​ស្តុប ទារ​សំណង​១០០​ដុល្លារ

ហេតុការណ៍នេះ បានបង្ករឲ្យភាគីទាំងសងខាង រងរបួសដូចគ្នា ចំណែកម៉ូតូ មិនមានរងការខូចខាត ធ្ងន់ធ្ងរទេ។ អ្វីដែលជាបញ្ហា គឺយុវជន ដែលជាអ្នកបើក ទៅប៉ះភាគីម្ខាងទៀតនោះ បានព្យាយាមរត់គេច តែត្រូវបានគេ​ឃាត់​បាន មុននឹងបញ្ជូន ឲ្យត្រឡប់មកដោះសា្រយ ជាមួយអ្នករងគ្រោះ នៅកន្លែងកើតហេតុវិញ។

ម្ចាស់ម៉ូតូឌ្រីម លោក មុត សុផល អាយុ៦៨ឆ្នាំ ដែលជាភាគីជនរងគ្រោះ បានប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ឲ្យដឹងថា ម៉ូតូរបស់លោកម៉ាឌ្រីម ស្លាកលេខកណ្តាល១I-៤១០៦ បើកចេញពីស្តុប ត្រសក់ផ្អែម នៅពេលដល់​ភ្លើងខៀវ។ លោកបានអះអាង ទាំងសម្តីខ្លាំងៗថា ម៉ូតូម៉ា និច ពណ៍ស ស្លាកលេខ ១CS-៨១៩៨ ជាអ្នកបើកមក​បុកលោក នៅពេលកំពុងធ្វើដំណើរ ហើយលោកទារសំណង ពីយុជនម្ចាស់ម៉ូតូខាងលើ ចំនួនមួយរយដុល្លារ ថ្លៃព្យាបាលរបួស។

ដោយឡែកយុវជនម្ចាស់ម៉ូតូ និច ឈ្មោះ ពុំ បូរិទ្ធ អាយុ ១៨ ឆ្នាំស្នាក់នៅ សង្កាត់បឹងកេងកងទីមួយ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ បានសុំសម្របសម្រួល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...