Posts tagged as "Phnom Penh"

ឆេះ​រថយន្ត​ទាំង​កណ្តាល​យប់ ដោយ​គ្មាន​មូលហេតុ​នៅ ខេមកូស៊ីធី

ឆេះ​រថយន្ត​ទាំង​កណ្តាល​យប់ ដោយ​គ្មាន​មូលហេតុ​នៅ ខេមកូស៊ីធី

រថយន្ដដែលរងការខូចខាត ត្រូវបានស្គាល់ថា មានម៉ាក ជ្ជិហ្វ បើកបរដោយបុរសម្នាក់ មិនស្គាល់​អត្តសញ្ញាណ បើកនៅតាមបណ្តោយផ្លូវ ចូលទៅបុរី ខេមកូស៊ីធី ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ករណី​នេះ បានបង្ករការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១១ យប់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៥។ ក្នុងនោះ រថយន្តមួយ​គ្រឿងខាងលើ បានរងការខូចខាត ដោយឆេះផ្ទុះចេញ ជាភ្លើង ខ្លោចខ្ចេចគ្មានសល់ ផ្នែកសោភណ័ភាពខាង​ក្រៅ។

អ្នកឃើញហេតុការណ៍ម្នាក់ បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះ មិនទាន់មានអ្នកណាម្នាក់ អាចបញ្ជាក់ថា មក​ពីមូលហេតុអ្វីនោះទេ។ ប៉ុន្តែនៅពេលកើតហេតុ អ្នកនៅជិតហេតុការណ៍ បានឃើញបុរសអ្នកបើករថយន្ត រត់​គេច​ចេញ ពីឡានរបស់ខ្លូន ដោយសុវត្តិភាព។ សាក្សីបានអះអាងទៀតថា ឡានខាងលើ ត្រូវបានផ្ទុះ​ឆេះខ្ទេច​ភ្លាមៗ ដោយគ្មានមូលហេតុ ខណៈដែលអ្នកបើកបរ នៅខាងក្នុង កំពុងបញ្ជាយានយន្ដ។

តាមការបញ្ជាក់ របស់មន្រ្តីចរាចរណ៍រាជធានីម្នាក់ ដែលបានទៅដល់ក [...]

«មោឃភាព»​នៃ​​ប្លង់​​រឹង​ ត្រូវ​បាន​ធ្វើ​យ៉ាង​ងាយ នៅ​កម្ពុជា?

«មោឃភាព»​នៃ​​ប្លង់​​រឹង​ ត្រូវ​បាន​ធ្វើ​យ៉ាង​ងាយ នៅ​កម្ពុជា?

តាមលិខិតចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ របស់សាលារាជធានីភ្នំពេញនោះ បានបញ្ជាក់ពី«មោឃភាព»​លើ​ប្លង់​រឹងនោះ ដោយសំអាង លើអំណាចសាលដីកា របស់តុលាការកំពូល (ដែលជាសាលដីកាស្ថាពរ) លេខ ១៣២ង ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។

សូមបញ្ជាក់ថា ប្លង់ដីរឹងនេះ ជាកម្មសិទ្ធិ (ទ្រព្យរួម) របស់ឈ្មោះ ឃួន ផង់ និងនាង ស្វាយ នួន ដែលបានចេញ​ដោយលោក ឆាយ ឬទ្ធិសែន តាមបញ្ជារដ្ឋមន្រ្តីក្រសួងដែនដី និងនគរូបនីយកម្ម កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ​២០០៦។ ប្លង់រឹង ឬវិញ្ញាបនប័ត្រ បញ្ជាក់កម្មសិទ្ធិដីខាងលើ ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌដង្កោ (បច្ចុប្បន្នខណ្ឌពោសែនជ័យ) រាជធានីភ្នំពេញ មានលេខសំគាល់ម្ចាស់អចលនវត្ថុ 12050522-0310 ដែល​មាន​សន្លឹកផែនទី លេខ 5932-ll 60 d 1 មានលេខក្បាលដី 310 និងទំហំដី 1360 ម៉ែត្រការ៉េ ជា​ប្រភេទ​កម្មសិទ្ធិ​ឯកជន។

តាមចំណារ ដែលមានបញ្ជាក់ ក្នុងវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុលេខៈ 12050522-0310 នេះ [...]

«វិស្វករ​ដែល​មិន​ចុះ​បញ្ជី មិន​អាច​ជា​វិស្វករ​"អាជីព"​ទេ»

«វិស្វករ​ដែល​មិន​ចុះ​បញ្ជី មិន​អាច​ជា​វិស្វករ​"អាជីព"​ទេ»

អគ្គលេខាធិការគណៈវិស្វករកម្ពុជា លោក លឹម សុថាវ បានថ្លែងឲ្យដឹងថា វិស្វករទាំងឡាយ ទាំងខ្មែរ និង​បរទេស ដែលបានចុះបញ្ជីការ នៅគណៈវិស្វករកម្ពុជា ទើបពួកគាត់ធ្វើការ ដោយស្របច្បាប់ ជាវិស្វករ​នៅ​កម្ពុជា​បាន ខណៈវិស្វករស្របច្បាប់ ជាជនបរទេស មានចំនួនត្រឹមតែ៤នាក់ ឯវិស្វករខ្មែរ មានចំនួនជិត​២០០០​នាក់ ប៉ុណ្ណោះ។

នៅក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទាប់ពីសិក្ខាសាលាមួយ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ស្តីពី «សុវត្ថិភាពខ្សែកាបអគ្គិសនី សម្រាប់អនាគត ដើម្បីឲ្យកាន់តែមាន សុវត្ថិភាព» លោក លឹម សុថាវ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានអះអាងថា៖ «ក្រុមហ៊ុនណា ដែលទទួលយក​ជន​បរទេស មកធ្វើជាវិស្វករ ប្រចាំក្រុមហ៊ុនរបស់ខ្លួន ចាំបាច់ត្រូវតែនាំមកចុះបញ្ជី នៅគណៈវិស្វករកម្ពុជា។ បើមិន​ដូច្នោះទេ ទីមួយមិនស្របច្បាប់ ទីពីរយើងខាតបង់ថវិការរដ្ឋ។»

ការចុះបញ្ជីនេះ [...]

បើក​ឡាន​កូរ៉េ​បុក​រះ របង​ចែក​ផ្លួវ​ជា​ច្រើន​កំណាត់ រួច​គេច​ខ្លូន​បាត់!

បើក​ឡាន​កូរ៉េ​បុក​រះ របង​ចែក​ផ្លួវ​ជា​ច្រើន​កំណាត់ រួច​គេច​ខ្លូន​បាត់!

ករណីបង្កគ្រោះថ្នាក់ ហើយរត់គេចនេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង ៤០ នាទីយប់ថ្ងៃទី ២៩ ខែ​កក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ត្រង់ចំណុចទល់មុខ ព្រលាន យន្តហោះភ្នំពេញ អន្តរជាតិ។ ករណីនេះ ត្រូវបានសាក្សីបញ្ជាក់ថា បង្កឡើងដោយឡានកូរ៉េមួយ ស្លាកលេខ ៣C-៩៤០៤ ដែល​បាន​បុក​រនាំង​ចែកផ្លូវ ពេញទំហឹង បាក់អស់ប្រមាណ១៨ផ្ទាំង ក្នុងនោះ ម្ចាស់ឡានបានបើកគេច ចំងាយ​១គីឡូ​ម៉ែត្រ ទើប​ឃាត់​ឡានបាន។ ប៉ុន្តែម្ចាស់រថយន្ដ បានរត់គេចចេញ ដោយទុកតែរថយន្ដប៉ុណ្ណោះ នៅកណ្ដាលផ្លូវ។

មិនមែនតែឡានបង្កមួយទេ ដែលរងគ្រោះនៅក្នុងហេតុការណ៍នេះ តែអ្នកជិះម៉ូតូ នៅតាមផ្លូវខាងលើម្នាក់ ដែល​មិនបានឃើញរនាំងដែក នៅរាយប៉ាយពាសពេញផ្លូវនោះ ក៏បានបុកបន្ថែម បណ្តាលឲ្យម៉ូតូរងការខូចខាត ចំណែក​ម្ចាស់រងរបួស ជាទម្ងន់។ យ៉ាងណាក៏ដោយ ក៏ឡានបង្កត្រូវបានឃាត់ជាប់ នៅពេលកំពុងបើកគេចខ្លួន។ ដោយ​ឡែក​ម៉ូតូរងគ្រោះ ម៉ាកឌ្រីមពណ៍ខ្មៅ ស្លាកលេខ១X-៥៤០៨ [...]

បុក​រះ​មួយ​ជួរ រួច​បើក​ឡាន​គេច​ខ្លូន តែ​ជន​រង​គ្រោះ​ដេញ​ទាន់

បុក​រះ​មួយ​ជួរ រួច​បើក​ឡាន​គេច​ខ្លូន តែ​ជន​រង​គ្រោះ​ដេញ​ទាន់

គ្រោះថ្នាក់ ដែលបង្ករការភ្ញាក់ផ្អើល នៅជិតវត្តកោះ តាមបណ្តោយផ្លូវមុន្នីវង្សនេះ ត្រូបានសាក្សីម្នាក់ រៀបរាប់​ឲ្យដឹងថា មិនមែនបង្កនៅទីនេះទេ តែគ្រោះថ្នាក់ បានបង្កឡើង នៅជិតសួនកុមារខាងត្បូង ព្រះបរមរាជវាំង ក្នុង​សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប៉ុន្តែម្ចាស់ឡានបង្ក បានព្យាយាមបើកគេច ទើបជន​រង​គ្រោះ​តាម​ទាន់ នៅទីនេះ។ សាក្សីបន្តទៀតថា ឡានបង្ក ម៉ាកលិចស៊ីស៣០០ ពណ៍ស ស្លាកលេខភ្នំពេញ ២J-៧៧៨៨ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។

អ្នកឃើញហេតុការណ៍ នៅជិតសួនកុមារ បានបញ្ជាក់ប្រាប់ដែរថា ដំបូងឡានបង្កខាងលើ បានបើកយ៉ាងលឿន ទៅបុកស្រ្តីចំណាស់លក់ពោតម្នាក់ ខណៈដែលគាត់កំពុងអង្គុយលក់ បណ្តាលឲ្យរងរបួស។ បន្ទាប់មក ឡាន​បង្កនៅតែបន្តល្បឿនគេចខ្លូន ក៏ជ្រុលទៅបុកកង់បី មួយគ្រឿងទៀត នៅតាមបណ្តោផ្លូវនោះដែរ បណ្តាល​ឲ្យ​ស្រ្តីចំណាស់ម្នាក់ទៀត នៅលើកង់បី រងរបួសបាក់ដៃស្តាំ។ នៅតែមិនព្រមឈប់ រថយន្ដមួយនេះ បានបុករះ​បន្ថែម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...