Posts tagged as "Khmer"

វិភាគ៖ បង្ខំ​ឲ្យ​ហៅ​«សម្ដេច» គឺ​​បង្ខំ​ឲ្យ​សារព័ត៌មាន​«លំអៀង»

វិភាគ៖ បង្ខំ​ឲ្យ​ហៅ​«សម្ដេច» គឺ​​បង្ខំ​ឲ្យ​សារព័ត៌មាន​«លំអៀង»

នៅក្នុងរបបប្រជាធិបតេយ្យ ប្រព័ន្ធផ្សព្វផ្សាយ (រាប់ទាំងសារព័ត៌មាន) ត្រូវបានគេចាត់ទុក ថាជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិបញ្ញត្តិ (សភា) នីតិប្រតិបត្តិ (រដ្ឋាភិបាល) និងនីតិតុលាការ។ ហើយអំណាចទាំងបួននេះ ត្រូវ​ចែក​ឲ្យដាច់ពីគ្នា និងត្រូវគោរពគ្នាទៅវិញទៅមក នៅក្នុងក្របខណ្ឌនៃច្បាប់។ ជាពិសេសត្រូវគោរពសិទ្ធិ នៃ​ការ​យក​ព័ត៌មាន និងការបញ្ជូនព័ត៌មាន របស់សារព័ត៌មាន។ សារព័ត៌មានមានសិទ្ធិ ធ្វើព័ត៌មានពីអ្វីមួយ ទៅ​តាម​វិជ្ជាជីវៈ ដែលខ្លួនយល់ពីភាពចាំបាច់ ដើម្បីបញ្ជូនប្រាប់បន្តឲ្យទៅមហាជន ដោយគ្មានការលូកដៃលូកជើង ពី​នរណា​ផ្សេង ឬពីអាជ្ញាធរឡើយ។

ដូច្នេះរវាងរដ្ឋាភិបាល (នីតិប្រតិបត្តិ) ដែលត្រូវបម្រើពលរដ្ឋ និងសារព័ត៌មាន (ដែលមិនមែនជាសារព័ត៌មាន បែប​កុម្មុយនីស) ដែលត្រូវបម្រើអ្នកអាន អ្នកទស្សនា (ឬនិយាយឲ្យចំ បម្រើពលរដ្ឋដូចគ្នា) មិនមានភាពចាំបាច់​ត្រូវ​មាន​ម្ខាង មក«បង្គាប់»ម្ខាងទៀត ឲ្យលើសពីអ្វី ដែលគេហៅថា [...]

អ្នក​«វិភាគ​ដូរ​បាយ» សន្យា​ធ្វើ​បាវ​បម្រើ​ពលរដ្ឋ​រហូត​ថ្ងៃ​ស្លាប់

អ្នក​«វិភាគ​ដូរ​បាយ» សន្យា​ធ្វើ​បាវ​បម្រើ​ពលរដ្ឋ​រហូត​ថ្ងៃ​ស្លាប់

នៅចំពោះការរិះគន់ទាំងឡាយ ដែលតែងហៅប្រដូចលោក ទៅនឹង«អ្នកវិភាគដូរបាយ អ្នកវិភាគបាវបម្រើ អ្នក​វិភាគ​សុី​ឈ្នួល អ្នកវិភាគឡប់ៗ...» នោះ លោក កែម ឡី បានទទួលស្គាល់ការប្រៀបធៀប​ទាំងនេះ​ ថា​«ពិតជា​ត្រឹម​ត្រូវ​ណាស់»។ លោកបានសរសេរបែបកំប្លែង ដាក់នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «អ្នកវិភាគ​ដូរ​បាយ (...) ធ្លាប់ដូរបាយកសិករគំរូ លោក រស់ ម៉ៅ បានបីដងរួចហើយ» និងថែមទាំងសន្យាទៀតថា លោកនឹង​បម្រើ​ពលរដ្ឋ រហូតដល់ថ្ងៃស្លាប់។

ប៉ុន្តែលោកបានធ្វើការពន្យល់ តាមបែប«វិភាគ» ទៅលើងារទាំងប៉ុន្មានខាងលើ ដូចតទៅ៖

១) អ្នកវិភាគដូរបាយ៖ ដោយសារតែទៅណាមកណា ពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស តែងតែផ្តល់​ការ​ស្នាក់​នៅ ផ្តល់បាយមួយពេល ឬពីរពេល ដោយឥតគិតថ្លៃ [...]

ការដួលរលំ​នៃ​បន្ទាយ​លង្វែក និង​ប្រាក់​ឌួង​សៀម

ការដួលរលំ​នៃ​បន្ទាយ​លង្វែក និង​ប្រាក់​ឌួង​សៀម

តើប្រវត្តិនៃការដួលរលំបន្ទាយលង្វែក នៅចុងសតវត្សន៍​ទី១៦ (ក្នុងឆ្នាំ១៥៩៤បានកើតឡើងដោយសារ​ភាព​លោភ​លន់ និងកង្វះការពិចារណាវែងឆ្ងាយ របស់ប្រជាជនកម្ពុជាខ្លួនឯង រហូតបាន​កាប់ឆ្កា​រ កំពែង​​ព្រៃ​​ឬស្សី​ជុំវិញរាជធានី ដើម្បីយកប្រាក់ឌួង និងដើម្បីបង្កភាពងាយស្រួល ឲ្យសៀមលើកទ័ពវាយបំបែករាជធានីមែនឬ? មាន​មតិ​ជា​ច្រើន បានលើកឡើងខុសៗគ្នា ជាពិសេសមានការប្រទាំងប្រទើសគ្នា រវាងឯកសារព្រះរាជ​ពង្សាវតា​ខ្មែរ ​របស់​ប្រទេស​កម្ពុជា និងព្រះរាជពង្សាវតាអយុធ្យា របស់ប្រទេសថៃ ទាក់ទងនឹងហេតុការណ៍ នៃ​ការ​ធ្វើ​សង្គ្រាម​របស់​សៀម​ប្រឆាំង​ខ្មែរ នៅក្នុងសម័យកាលនោះ។

ដំបូងគេ លោក ចិន្ត ច័ន្ទរតនា ទទួលសញ្ញាប័ត្របណ្ឌិត ជំនាញខាងបូរាណវិទ្យា [...]

មហាសង្ក្រាន្ត​ឆ្នាំវក អដ្ឋស័ក២៥៦០ គ្រិស្ត​សករាជ២០១៦

មហាសង្ក្រាន្ត​ឆ្នាំវក អដ្ឋស័ក២៥៦០ គ្រិស្ត​សករាជ២០១៦

ព្រះពុទ្ធ​សករាជ​ព្រះ​សាសនា អតិ​ក្កន្តា​កន្លង​ទៅ​ហើយ​បាន ២៥៥៩ ត្រឹម​ថ្ងៃ​១៥​កើត ខែ​ពិសាខ លុះដល់​ថ្ងៃ​១​រោច ខែ​ពិសាខ ឆ្នាំវក អដ្ឋស័ក តទៅ​ចូល​ពុទ្ធសករាជ ២៥៦០ ។ នឹង​គណនា​ឆ្នាំវក​ឥឡូវនេះ​សង្ក្រាន្ត​ចូល​មក​នៅ​​ថ្ងៃ​ពុធ ៧ កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែមេសា គ្រិស្តសករាជ ២០១៦ វេលា​ម៉ោង​២០​និង​០០​នាទី។

ពេល​នោះ​ ព្រះអាទិត្យ​ចេញពី​មីនរាសី ​ទៅ​ឋិត​នៅ​ឯ​មេសរាសី តាម​ផ្លូវ​គោ​វិ​ថី គឺ​ផ្លូវ​កណ្តាល ទើប​មាន​ទេវធីតា​មួយ​ព្រះ​អង្គ ជា​មគ្គនាយិកា​ព្រះ​នាម ម​ណ្ឌា​ទេវី ជា​បុត្រី​ទី​៤​នៃ​កបិល​មហាព្រហ្ម ទ្រង់​គង់នៅ​ចា​តុ​ម្មហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌ អន លម្អ​នៅ​ព្រះ​កាណ៌​ដោយ​សៀតផ្កា​ច​ម៉្បា អ​ភ​រណៈ​ទ្រង់​កែវ​ពិទូរ្យ ភក្សាហារ​ទ្រង់​សោយ សប្បិ ព្រះ​ហស្ត​ស្តាំ​ទ្រង់​ម្ជុល ព្រ​ហស្ត​ឆ្វេង​ទ្រង់​ឈើច្រត់ ទ្រង់​គង់​ផ្ទំ​បើកព្រះនេត្រ​លើ​ខ្នង គ​ទ្រ​ភៈ (​សត្វ​លា​) ជា​ពាហនៈ។ [...]

ពៅ លីដា រីករាយ​ក្នុង​អាជីវកម្ម​លក់​ផ្អក​ត្រី របស់​នាង​និង​ម្តាយ

ពៅ លីដា រីករាយ​ក្នុង​អាជីវកម្ម​លក់​ផ្អក​ត្រី របស់​នាង​និង​ម្តាយ

បើសិនជា​អ្នកសិល្បៈ ឬតារាល្បីៗជាទូទៅ ចាប់អារម្មណ័ នៃការបើកអាជីវកម្មរបស់ពួកគេ ដោយបើកជាក្រុម​បង្ហាញ​ម៉ូដ ហាងលក់សម្លៀកបំពាក់ បើកហាងលក់ទឹកអប់ប្រេងម្សៅ ឬតែងសម្អាងជាដើមនោះ ចំណែកឯ​តារា​​សម្ដែង កញ្ញា ពៅ លីដា ឯណេះ បានចាប់អារម្មណ៍ និងកំពុងសម្ដែងការសាទរ នឹងរបរថ្មីដ៏ពិសេសមួយ របស់​​នាង​​និង​ម្ដាយទៅវិញ។

មុខរបរពិសេស​នោះ គឺការធ្វើផ្អកត្រីលក់ របស់ម្ដាយនាង ដែលតារាសម្ដែង ចាំបាច់ត្រូវធ្វើយុទ្ធនាការ ដើម្បី​ទាក់​ទាញ និងអរគុណ ដល់អតិថិជនរបស់នាង ដែលរាប់បញ្ចូលទាំងអ្នកសិល្បៈដូចគ្នាផង។

យុទ្ធនាការរបស់តារាសម្ដែង បានធ្វើឡើង នៅតាមបណ្ដាញសង្គម ដោយមានអមទៅរូបថត ដ៏ស្រស់​ស្អាត​របស់នាង ក្នុងឈុតសម្លៀកបំពាក់ស៊ីវីល័យ ដែលនាងបានថត ជាមួយអតិថិជន អ្នកទិញផ្អកត្រីជាច្រើននាក់ និងជាច្រើនដង។ ដោយមានសរសេរ ដាក់នូវលេខទូរស័ព្ទ សម្រាប់រាល់ទំនាក់ទំនងផងនោះ តារាសម្តែង​បាន​សរសេរ ផ្សាយពាណិជ្ជកម្មថា៖ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...