ពាក្យ«អគ្គនាយកដ្ឋាន» អាចប្រើបានចំពោះស្ថាប័នឯកជនដែរឬ?
អក្សរសាស្ត្រ - ជាទូទៅ ពាក្យថា«អគ្គនាយកដ្ឋាន» មានអត្ថន័យស្មើរនឹងការសម្គាល់ ឲ្យទីស្នាក់ការកណ្តាលរបស់ខ្លួន។ នៅក្នុងវចនានុក្រមសម្តេចសង្ឃរាជ ជួនណាត ដែលចេញផ្សាយដោយ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត បានធ្វើការពន្យល់ពាក្យទាំងនេះថា៖
- អគ្គ មានន័យថា កំពូល, ខ្ពស់ត្រដែត
- នាយក មានន័យថា ប្រធាន ជាអ្នកដឹកនាំ អ្នកត្រួតត្រា
- ចំណែកពាក្យថាដ្ឋាន មិនត្រូវបានពន្យល់ប្រាប់ក្នុងវចនានុក្រមឡើយ ប៉ុន្តែគេអាចយល់បានថា ពាក្យនេះមានឬសគល់ ពីពាក្យឋាន ឬស្ថាន ដែលមានន័យថាទីឋាន ឬទីកន្លែង។ ដូច្នេះពាក្យថា «អគ្គនាយកដ្ឋាន» អាចពន្យល់តាមពាក្យផ្គុំខាងលើ ជាទីកន្លែងគ្រប់គ្រងធំជាងគេ ឬអាចនិយាយបានម្យ៉ាងទៀត ជាទីស្នាក់ការកណ្ដាល របស់ស្ថាប័ន ឬផ្នែកអ្វីមួយ ដូចជាអគ្គនាយកដ្ឋានពន្ធដារ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ របស់ក្រសួងព័ត៌មានជាដើម។ ចុះស្ថាប័នឯកជនមួយចំនួន [...]