បណ្ដេញចេញពីការងារមុនថ្ងៃចូលធ្វើ ព្រោះសំណេរលើហ្វេសប៊ុក
មិនមែនឲ្យតែ នៅលើហ្វេសប៊ុក ម្ចាស់គណនីអាចបង្ហោះអ្វី បានស្រេចនឹងចិត្តនោះទេ។ ជាពិសេស នៅពេលដែលការបង្ហោះនោះ អាចធ្វើឲ្យខ្លួនឯងរងទុក្ខមកវិញ។ តែ នាង ខេតលីន វ័ល (Kaitlyn Walls) អាយុ២៧ឆ្នាំ ទើបនឹងដឹងរឿងនេះ ក្នុងប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ។
ស្ថានីយទូរទស្សន៍អាមេរិក CBS បានរាយការណ៍ថា ស្ត្រីវ័យក្មេងរូបនេះ ដែលមានកូនមួយ និងជាអ្នករស់នៅ ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក បានបាត់បង់ការងាររបស់ខ្លួន នៅមុនពេល ដែលខ្លួនត្រូវចាប់ផ្ដើមការងារ នៅថ្ងៃដំបូងទៅទៀត។ គ្រោះអាក្រក់នេះ បានកើតឡើង ដោយស្មានមិនដល់ បន្ទាប់ពីនាងរកបានការងារ នៅក្នុងទារកដ្ឋានមួយ និងក្រោយពីនាង បានស្វែងរកការងារ ជាច្រើនខែកន្លងមកហើយ ដោយគ្មានបានលទ្ធផល ជាដុំកំភួននោះ។
ប៉ុន្តែការរមាស់ដៃ ផ្ទៃមិនឆ្អែតរបស់នាង បាននាំរឿងនេះមកឲ្យនាង។ នៅលើជញ្ជាំងហ្វេសប៊ុក នៃគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាង ខេតលីន វ័ល បានសរសេរថា៖ [...]